ដំបូង​ឃើញ​ព្រៀក​ៗ​បន្តិច​ម្តង​ៗ មួយសន្ទុះ​ផ្អើល​ឈុ​ល


រាជធានី​ភ្នំពេញ ៖ ខ្សែភ្លើង​មួយ​កន្លែង​ត្រូវ​បាន​រាយ​គង​លើ​ស្លាក​ប៉ាណូ​បុរី​បណ្តាល​ឲ្យ​ទុ​ស្សេ​ខ្សែភ្លើង​ឆេះ​ដូច​កាំជ្រួច តែ​សំណាងល្អ​ប្រជាពលរដ្ឋ​បាន​ជួយ​សហការ​គ្នា​យក​បំពង់​ពន្លត់អគ្គីភ័យ​មក​បាញ់​ពន្លត់​ទាន់​ពេលវេលា បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៩ នៅ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង​កែង​ផ្លូវ​បេតុង​បុរី ផុ​ន ស៊ុ​យ ស្ថិត​នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ឃើញ​ខ្សែភ្លើង​មួយ​កន្លែង​ខាងលើ​នៅ​គង​លើ​ស្លាក​ប៉ាណូ (​ស្លាក​យីហោ​បុរី ) ផុ​ន ស៊ុ​យ យ៉ាង​រញ៉េរញ៉ៃ និង​ឃើញ​មានការ​ទុ​ស្សេ​ខ្សែភ្លើង​ព្រៀក​ៗ​បន្តិច​ម្តង​ៗ បន្ទាប់​មក​ដោយ​ផ្ទុះ​ខ្លាំង​ទៅ​ៗ​ហើយ​មាន​អណ្តាតភ្លើង​ឆាបឆេះ​ខ្សែភ្លើង​ធ្លាក់​លើដំបូល​ផ្ទះ​ប្រជាពលរដ្ឋ ចំណែក​ខ្សែភ្លើង​វិញ​បាន​ផ្ទុះ​ដូច​កាំជ្រួច​ផ្កាដូង ។

ប្រភព​ព័ត៌មាន​ដដែល​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​ភ្លាម​ៗ​នោះ​ដែរ​ខ្សែភ្លើង​ដែល​ឆេះ​ដាច់​គរ​លើ​គ្នា​ដោយ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​កន្លែង​កើតហេតុ​នាំ​គ្នា​យក​បំពង់​ពន្លត់អគ្គីភ័យ​មក​ជួយ​បាញ់​ពន្លត់​អស់​ជាង​២០​បំពង់​ផង​ដែរ ។

ភ្លាម​ៗ​នោះ​ដែរ​មាន​សមត្ថកិច្ច​មូលដ្ឋាន​មក​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ​ហើយ​បម្រុង​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​មក​ជួយ​ពន្លត់​ផង​ដែរ​តែ​ប្រជាពលរដ្ឋ​នាំ​គ្នា​យក​បំពង់​ពន្លត់អគ្គីភ័យ​ជួយ​ពន្លត់​ទាន់​ពេលវេលា ចំណែក​សមត្ថកិច្ច​បាន​ផ្អាក​អោយ​រថយន្ត​ពន្លត់អគ្គីភ័យ​មិន​អោយមក​ផង​ដែរ ។ ក្រោយ​ពេល​កើតហេតុ​ជំនាញ​អគ្គិសនី​បាន​មក​ដល់ និង​បាន​ជួសជុល​ភ្លើង​ទាំង​យប់​ភ្លាម​ៗ​ផង​ដែរ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ