ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​សម្រាលកូន ​ពេល​ណា​មក​រដូវ​វិញ

4 ឆ្នាំ មុន

រឿង​ធម្មតា​មួយ​នៃ​ការ​មាន​ផ្ទៃពោះ​នោះ​គឺថា អ្នក​នឹង​លែង​ខ្វល់​អំពី​ការ​មក​រដូវ​រយៈពេល​៩​ខែ​ពេញ ។ ប៉ុន្តែ​នៅ​ពេល​សម្រាលកូន​រួច អ្នក​តែងតែ​ចង់​ដឹង​ថា​ពេល​ណា​នឹង​ចាប់ផ្តើម​មក​រដូវ​ម្តងទៀត ។ អ្នក​ប្រហែលជា​ពិបាកចិត្ត​ហើយ​ថា តើ​នឹង​មាន​អ្វី​កើតឡើង​ចំពោះ​វដ្ត​រដូវ​នេះ​។ ជា​ធម្មតា​អ្នក​នឹង​ចាប់ផ្តើម​មក​រដូវ​វិញ​នៅ​ចន្លោះ​៣ ទៅ​១០​ស​ប្តា​ហ៍​ក្រោយ​សម្រាលកូន​រួច…

រឿង​ធម្មតា​មួយ​នៃ​ការ​មាន​ផ្ទៃពោះ​នោះ​គឺថា អ្នក​នឹង​លែង​ខ្វល់​អំពី​ការ​មក​រដូវ​រយៈពេល​៩​ខែ​ពេញ ។ ប៉ុន្តែ​នៅ​ពេល​សម្រាលកូន​រួច អ្នក​តែងតែ​ចង់​ដឹង​ថា​ពេល​ណា​នឹង​ចាប់ផ្តើម​មក​រដូវ​ម្តងទៀត ។ អ្នក​ប្រហែលជា​ពិបាកចិត្ត​ហើយ​ថា តើ​នឹង​មាន​អ្វី​កើតឡើង​ចំពោះ​វដ្ត​រដូវ​នេះ​។

ជា​ធម្មតា​អ្នក​នឹង​ចាប់ផ្តើម​មក​រដូវ​វិញ​នៅ​ចន្លោះ​៣ ទៅ​១០​ស​ប្តា​ហ៍​ក្រោយ​សម្រាលកូន​រួច ឬ​ជា​មធ្យម​៤៥​ថ្ងៃ ។ ពេលវេលា​នេះ​មាន​លក្ខណៈ ខុស​ៗ​គ្នា​ទៅ​តាម​ស្ត្រី ម្នាក់​ៗ​ដែរ អាស្រ័យ​ទៅ​តាម​រាង​កាយ និង​របៀប​នៃ​ការ​បំបៅ​កូន ។

បើសិនជា​កូន​ចូល​ចិត្ត​គេង​នៅ​ពេល​យប់​នោះ រដូវ​អ្នក​ប្រហែលជា​នឹង​ឆាប់​ចាប់ផ្តើម​មាន​ឡើង​វិញ ។ ជាមួយ​គ្នា​នេះ​ដែរ បើសិនជា​អ្នក​ប្រើ​ម្សៅ​ទឹកដោះគោ​បំបៅ​កូន រដូវ​នឹង​កាន់តែ​ឆាប់​ត្រឡប់​វិញ​ដែរ ។ កាលណា​អ្នក​បំបៅ​ដោះ​កូន​កាន់តែ​ច្រើន ពេលវេលា​មក​រដូវ​វិញ​កាន់តែ​ពន្យារពេល​ដែរ​។

នៅ​ពេល​រដូវ​មក​ធម្មតា​វិញ​ក្រោយ​ពី​សម្រាលកូន​រួច អ្នក​ប្រហែលជា​មាន​អាការ​៖ •​ឈឺចាប់​បែប រមួល​ៗ អាច​ខ្លាំង​ជាង​មុន ឬ​តិច​ជាង​មុន ។ •​មាន​កំណក​ឈាម តូច​ៗ​មក​ជាមួយ •​លំហូរ​ឈាមរដូវ ច្រើន​ៗ

ការ​ដែល​មក​រដូវ​ឡើង​វិញ វា​គឺជា​ផ្នែក​មួយ​បញ្ជាក់​អំពី​ភាព​ជា​សះស្បើយ ហើយ​ក៏​អាច​ប្រាប់​ថា អ្នក​កំពុង​តែ​ត្រៀមខ្លួន​សម្រាប់​ការ​មាន​ផ្ទៃពោះ​ម្តងទៀត​រួច​ហើយ​ដែរ ។ យ៉ាងណាមិញ បើសិនជា​យល់​ថា​មាន​អ្វី​ខុស​ប្រក្រតី អ្នក​គួរតែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​។ ការ​ធ្លាក់ឈាម​ច្រើន និង​ការ​បង្ក​រោគ​អាច​ក្លាយទៅជា​បញ្ហា​ធំ​បើសិនជា​មិន​មានការ​យកចិត្តទុកដាក់​ត្រឹមត្រូវ​ទេ​នោះ (​ប្រភព​ពី​៖ Health.com.kh)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ