ប្រពន្ធ​ឆ្ងល់​បាត់​ប្តី​មិនឃើញ​ឱ្យ​កូនប្រសា​ទៅ​រក​ស្រាប់តែ​ឃើញ​រន្ធត់​ចិត្ត


រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ទើប​ទិញ​ទូរទស្សន៍​ថ្មី​មើលរូប​ភាព​មិនសូវ​ច្បាស់​បាន​ឡើង​ទៅ​បង្វិល​អង់​តែ​ន​ទូរទស្សន៍​នៅ​លើដំបូល​ផ្ទះ ស្រាប់តែ​គាំងបេះដូង​ស្លាប់​យ៉ាង​អាណោចអាធ័ម បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​យប់ ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៩ នៅផ្ទះ​របស់​ខ្លួន​ក្នុងភូមិ​ចំការឪឡឹក សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បុរស​រង​គ្រោះ​មានឈ្មោះ យឹ​ម សុវណ្ណ អាយុ​៥៩​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប រស់នៅ​ភូមិចំការឪឡឹក សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ប្រពន្ធ និង​កូន​៤​នាក់ ស្រី​២​ប្រុស​២ ។

បើ​តាម​ការ​រៀបរាប់​របស់​កូនប្រសា​ឈ្មោះ សុខ ធឿ​ន ភេទ​ស្រី អាយុ​២៦​ឆ្នាំ មុខរបរ​លក់​ប្រហិត​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​នៅ​វេលា​ម៉ោង​៧​យប់​ឪពុកក្មេក​របស់​គាត់​ទើបនឹង​ទិញ​ទូរទស្សន៍​បាន​៣​ថ្ងៃ​ហើយ​បាន​បើក​មើល​ជាមួយ​ចៅ​ៗ តែ​ទូរទស្សន៍​នោះ​មើល​មិនសូវ​ច្បាស់​គាត់​បានអោយ​ចៅ​នៅ​មើល​ទូរទស្សន៍​ហើយ​គាត់​ឡើង​ទៅ​បង្វិល​អង់​តែ​ន នៅ​លើដំបូល​យា​ប​ប្រក់​ក្បឿង​ដោយ​ឡើង​តាម​ប្រលោះ​ហោជាង ។

ខណៈ​ពេល​ឡើង​បាន​ប្រមាណ​ជាង​កន្លះ​ម៉ោង​ចៅ​ៗ​មិនឃើញ​តា​របស់​គេ​ចុះ​មក​ក្រោម​វិញ ចៅប្រុស​ម្នាក់​បាន​ឡើង​តាម​កាំជណ្ដើរ​ទៅ​មើ​លតា​របស់​ខ្លួន​ឃើញ​តា​បិទ​ភ្នែក​ហៅ​មិន​ភ្ញាក់ ស្មានថា តា​ដេក​លក់​ក៏​ចុះ​មក​មើល​ទូរទស្សន៍​វិញ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា នៅ​ម៉ោង​កើតហេតុ​ប្រពន្ធ​របស់​តា​បាន​ហៅ​តា​ហូប​បាយ​តែ​រក​មិនឃើញ​ហើយ​ចៅ​ៗ​ប្រាប់​យាយ​ថា តា​សំ​រាន​លើដំបូល​ផ្ទះ​ហើយ​បន្ទាប់​មក​ប្រពន្ធ​របស់​គាត់​មិន​អស់ចិត្ត​បានអោយ​កូនប្រសា​ស្រី​ទៅ​ហៅ​ម្តងទៀត ដោយ​ឡើង​តាម​កាំជណ្ដើរ​ទៅ​ឃើញ ឪពុកក្មេក​របស់​នាង​សង្ស័យ​បម្រុង​លូន​ចុះ​មក​តែ​បាន​ស្លាប់​នៅ​លើដំបូល​សំយាបផ្ទះ​ទៅ​ហើយ ។

ទើប​នាំ​គ្នា​ផ្អើល​ឆោឡោ​គាស់​ក្តារ​ហោជាង​បន្ថែម ដើម្បី​យក​សព​ចុះ​មក​ខាងក្រោម ភ្លាម​ៗ​នោះ​ដែរ​ដោយ​មិន​អស់ចិត្ត​បាន​យក​សព​ទៅ​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង​នៅ​ជិត​ផ្ទះ​ដើម្បី​ព្យាបាល តែ​គ្រូពេទ្យ​បាន​ប្រាប់​ថា សព​ស្លាប់​បាត់​ទៅ​ហើយ​ក៏​ដឹក​សព​តាម​រថយន្ត​មក​ផ្ទះ​វិញ ។

ក្រោយ​ពេល​កើតហេតុ ក្រុម​គ្រួសារ​របស់​សព​បាន​ប្តឹង​ទៅ​សមត្ថកិច្ច​អោយមក​ជួយ​អន្ត​រាគ
មន៍​ភ្លាម​ៗ​ផង​ដែរ តែ​ក្រុម​គ្រួសារ​របស់​សព​ដោយ​មិន​ប្តឹងផ្តល់​ទេ សូម​ឲ្យ​សមត្ថកិច្ច​ធ្វើ​លិខិត​បដិសេធ​បណ្តឹង​នឹង​ប្រគល់​សព​អោយ​ក្រុម​គ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ