ប្រជាពលរដ្ឋភ្ញាក់ផ្អើល និងភ័យខ្លាចយ៉ាងខ្លាំងបន្ទាប់ពីឃើញ…
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋភ្ញាក់ផ្អើល និងភ័យខ្លាចយ៉ាងខ្លាំងបន្ទាប់ពីឃើញភ្លើងឆេះស្មៅយ៉ាងសន្ធោសន្ធៅប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់៦គ្រឿងទើបរលត់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាឡើងកាលពីម៉ោង8យប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវលំនៅចំណុចដីវាលមួយកន្លែង ស្ថិតនៅក្នុងភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ។

តាមប្រភពពីសាក្សីដែលឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុមានប្រជាពលរដ្ឋបានប្រទះឃើញភ្លើងឆេះស្មៅនៅក្នុងដីឡូត៍មួយកន្លែងដែលសុទ្ធតែព្រៃ ដោយឆេះតាំងពីម៉ោង១១ព្រឹកមកម្ល៉េះ ប៉ុន្តែឆេះតិចតួចរហូតដល់ម៉ោងកើតហេតុខាងលើនេះស្រាប់តែភ្លើងបានឆេះស្មៅយ៉ាងសន្ធោសន្ធៅ ឆេះរាលដាលជិតដល់ផ្ទះប្រជាពលរដ្ឋទើបផ្អើលទៅដល់រថយន្តពន្លត់អគ្គីភ័យមកអន្តរាគមន៍បាញ់ពន្លត់អស់សរុបទាំងអស់៦គ្រឿងទើបរលត់ទាំងស្រុង ៕



ចែករំលែកព័តមាននេះ