ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​កំពុង​តែ​ដើរ​ភ័យ ដេក​ភ័យ​ដោយសារ​ការ​បំផ្ទុះ​រំលាយ​ភ្នំ

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ភ្នំ​ស្ដេច​គង់​ត្រូវ​បាន​អាជ្ញាធរ​យក​ភ្នំ​មួយ​នេះ​ធ្វើ​ជា​គោល​មាន​ឃុំ​បី​គឺ​ឃុំ​ស្ដេច​គង់​ខាងលិច​-​ឃុំ​ស្ដេច​គង់​ខាងជើង និង​ឃុំ​ស្ដេច​គង់​ខាងត្បូង ឃុំ​ទាំង​បី​នេះ​ស្ថិត​ក្នុងស្រុក​បន្ទាយមាស ខេត្តកំពត ហើយ​បច្ចុប្បន្ន​ភ្នំ​ស្ដេច​គង់​នេះ​ដែល​ស្ថិត​ក្នុង​ឃុំ​ស្ដេច​គង់​ខាងត្បូង វា​ជា​ភ្នំ​មួយ​ដែល​សំបូរ​ទៅ​ដោយ​ថ្មកំបោ កំពុង​រង​ការ​ដាក់​រំសេវ​បំផ្ទុះ​យក​ថ្ម​ដោយ​ក្រុមហ៊ុន​ចិន​រួម​គ្នា​ជាមួយ​ថៅកែ​ខ្មែរ ។…

ខេត្តកំពត ៖ ភ្នំ​ស្ដេច​គង់​ត្រូវ​បាន​អាជ្ញាធរ​យក​ភ្នំ​មួយ​នេះ​ធ្វើ​ជា​គោល​មាន​ឃុំ​បី​គឺ​ឃុំ​ស្ដេច​គង់​ខាងលិច​-​ឃុំ​ស្ដេច​គង់​ខាងជើង និង​ឃុំ​ស្ដេច​គង់​ខាងត្បូង ឃុំ​ទាំង​បី​នេះ​ស្ថិត​ក្នុងស្រុក​បន្ទាយមាស ខេត្តកំពត ហើយ​បច្ចុប្បន្ន​ភ្នំ​ស្ដេច​គង់​នេះ​ដែល​ស្ថិត​ក្នុង​ឃុំ​ស្ដេច​គង់​ខាងត្បូង វា​ជា​ភ្នំ​មួយ​ដែល​សំបូរ​ទៅ​ដោយ​ថ្មកំបោ កំពុង​រង​ការ​ដាក់​រំសេវ​បំផ្ទុះ​យក​ថ្ម​ដោយ​ក្រុមហ៊ុន​ចិន​រួម​គ្នា​ជាមួយ​ថៅកែ​ខ្មែរ ។

ពលរដ្ឋ​ម្នាក់​រស់នៅ​ពី​ខាងកើត​ភ្នំ​ស្ដេច​គង់​បាន​និយាយ​ប្រាប់​អោយ​ដឹង​ថា ខ្លួន​មានការ​ភ័យ​ខ្លាច​ណាស់​ពេល​ដែល​ក្រុមហ៊ុន​ដាក់​រំសេវ​បំផ្ទុះ​យក​ថ្ម​ម្ដង​ៗ​ផ្ទុះ​លាន់​គ​គ្រើ​ក​ញ័រ​ដល់​ជញ្ជាំង​ផ្ទះ និង​ផ្ទះ​ខ្លះ​ក៏​ត្រូវ​បាន​ប្រេះ ។ ពលរដ្ឋ​រូប​នោះ​និយាយ​ថា ពេល​ក្រុមហ៊ុន​ដាក់​បំផ្ទុះ​ពលរដ្ឋ​ឯទៀត​បាន​រត់​ចូល​ក្នុងផ្ទះ ព្រោះ​មាន​ដុំ​ថ្ម​ហើរ​ពី​ភ្នំ​មក​ធ្លាក់​នៅ​ទីប្រជុំជន ។

រីឯ​ពលរ​ដ្ម​ម្នាក់​ទៀត​នៅ​ខាងជើង​ភ្នំ​ក៏​បាន​និយាយ​ប្រាប់​អោយ​អ្នក​យក​ព័​ត៏​មាន​ដែរ​ថា ខ្លួន​ពិតជា​មានការ​ព្រួយ​បារ​ម្ម​ដល់​កូន​ៗ​ខ្លាច​ដុះ​ថ្ម​ហើរ​ខ្ទាត​មក​ត្រូវ ។ ពលរដ្ឋ​ដដែល​មាន​លើក​ឡើង​ថា​រោងចក្រ​កិន​ថ្ម​របស់​ចិន​មួយ​នេះ​គឺ​ធ្វើ​អោយ​ពលរដ្ឋ​ជា​ច្រើន​គ្រួ​សារបាន​ទទួល​រង​នៅ​ផល​ប៉ះពាល់​ដូច​ជា​ដុំ​ថ្ម​ហើរ​ធ្លាក់ និង​ផ្សែង​កំទិច​ថ្ម និង​ក្លិន​អាក្រក់​ទៀត​ផង ។ ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ទៀត​ក៏​បាន​សំណូមពរ​អោយ​ក្រុមហ៊ុន​បន្ថយ​ការ​បំផ្ទុះ​ខ្លះ​ៗ​កុំអោយ​លាន់ឮ​ខ្លាំង​ពេក ។

លោក យី នុយ ជា​អ្នក​មើល​ការ​ខុស​ត្រូវ​អោយ​ក្រុមហ៊ុន​ចិន​បង្កើត​រោងចក្រ​ផលិត​ថ្ម​ម៉ៅ​បៀក​និង​កិន​ថ្ម​គ្រប់​ប្រភេទ​បាន​និយាយ​ប្រាប់​ថា ខាង​បច្ចេកទេស​បំផ្ទុះ​ថ្ម​បាន​ដាក់​រំសេវ​តិច​ជាង​មុន​ហើយ​រន្ធ​ខួង​សម្រាប់​ដាក់​រំសេវ​បំផ្ទុះ​ក៏​មាន​ចំនួន​តិច​ជាង​មុន​ដែរ ។

លោក​មេ​ភូមិ​ដើម​ចំរៀក​ឃុំ​ស្ដេច​គង់​ខាងលិច​ក៏​បាន​ប្រាប់​អោយ​ដឹង​ថា ក​ន្ល​មក​ប្រជាពលរដ្ឋ​បាន​ចេញ​មុខ​មក​ជំទាស់​ម្ដង​ហើយ​ម្ដង​ហើយ​ទៀត​ដល់​ក្រុមហ៊ុន​រោងចក្រ​ចិន​កិន​ថ្ម​តែ​ប្រាប់​បាន​ត្រឹមតែ​ប្រាប់​ក្រោយមក​ដដែល ហើយ​អាជ្ញាធរ​ស្រុក និង​ខេត្ត​ក៏​មិន​បាន​ចុះ​មក​ប្រាប់​ដល់​មូលដ្ឋាន​ទីតាំង​ក្រុមហ៊ុន​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ