ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ​ណាស់​ត្រឹមតែ​១​ខែ​គ្រោះ​ធម្មជាតិ​ឆក់​យក​ជីវិត​មនុស្ស​៣​នាក់​និង​ផ្ទះ​រាប់រយ​ខ្នង

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អំឡុង​ខែមេសា ឆ្នាំ​២០១៩ មាន​ខ្យល់​កន្ត្រាក់​៥​លើក​បណ្តាល​ប៉ះពាល់​ខូចខាត​ផ្ទះសំបែង​សរុប​ចំនួន​៤០៥​ខ្នង រន្ទះបាញ់​ស្លាប់​មនុស្ស​៣​នាក់ និង​គោ​៥​ក្បាល ។ ខ្យល់​កន្ត្រាក់​លើក​ទី​១-​កាលពី​ថ្ងៃ​ទី​០៧ ខែមេសា…

ខេត្តបន្ទាយមានជ័យ ៖ អំឡុង​ខែមេសា ឆ្នាំ​២០១៩ មាន​ខ្យល់​កន្ត្រាក់​៥​លើក​បណ្តាល​ប៉ះពាល់​ខូចខាត​ផ្ទះសំបែង​សរុប​ចំនួន​៤០៥​ខ្នង រន្ទះបាញ់​ស្លាប់​មនុស្ស​៣​នាក់ និង​គោ​៥​ក្បាល ។

ខ្យល់​កន្ត្រាក់​លើក​ទី​១-​កាលពី​ថ្ងៃ​ទី​០៧ ខែមេសា ឆ្នាំ​២០១៩ នៅ​ស្រុក​ម៉ា​ឡៃ​ខ្យល់​កន្ត្រាក់​បណ្តាល​ប៉ះពាល់​ខូចខាត​ផ្ទះសំបែង​ប្រជាពលរដ្ឋ​ចំនួន​៣៦​ខ្នង ។ លើក​ទី​២-​កាលពី​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០១៩ នៅ​ស្រុក​ព្រះនេត្រព្រះ​ខ្យល់​កន្ត្រាក់​បណ្តាល​ប៉ះពាល់​ខូចខាត​១៦​ខ្នង និង​របួស​ម្នាក់ ។

លើក​ទី​៣-​កាលពី​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០១៩ ប៉ះពាល់​២​ស្រុក​មានស្រុក​មង្គល​បូ​រី​ខ្យល់​កន្ត្រាក់​ប៉ះពាល់​២​ឃុំ​បណ្តាល​ខូចខាត​ផ្ទះសំបែង​ប្រជាពលរដ្ឋ​ចំនួន​១៨​ខ្នង រោង​ម៉ាស៊ីន​២​កន្លែង​បាក់​ទាំងស្រុង​១​ខ្នង ម៉ូតូ​១​គ្រឿង និង​រន្ទះបាញ់​ឆេះ​១​ខ្នង​អស់ទាំង​ស្រុង និង​រន្ទះបាញ់​ស្លាប់​មនុស្ស​ម្នាក់​របួសស្រាល​ម្នាក់​ផ្ទះ​សង្កត់​នៅ​ស្រុក​ស្វាយចេក​ខូចខាត​៤០​ខ្នង ។

លើក​ទី​៤-​កាលពី​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០១៩ ខ្យល់​កន្ត្រាក់​បណ្តាល​ប៉ះពាល់​ចំនួន​៧​ស្រុក​-​ក្រុងមាន​ក្រុង​ប៉ោយ​ប៉ែ​ត​ខូចខាត​៤​ខ្នង ស្រុក​ថ្មពួក​ខូចខាត​៤៣​ខ្នង ស្រុក​ភ្នំស្រុក​ខូចខាត​៣៧​ខ្នង ស្រុក​ព្រះនេត្រព្រះ​ខូចខាត​២៧​ខ្នង ស្រុក​ស្វាយចេក​ខូចខាត​៤​ខ្នង ស្រុក​មង្គល​បូ​រី​ខូចខាត​៩០​ខ្នង​ក្នុង​នោះ​ឃ្លាំង​ដាក់​សម្ភារ​១​កន្លែង​ស្រុក​អូរ​ជ្រៅ​រន្ទះបាញ់​ស្លាប់​មនុស្ស​២​នាក់ ។

​លើក​ទី​៥-​នៅ​ល្ងាច​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៩ ខ្យល់​កន្ត្រាក់​បណ្តាល​ប៉ះពាល់​ស្រុក​ស្វាយចេក​មិន​ទាន់​បានដឹង​ប៉ះពាល់​ខូចខាត​ផ្ទះសំបែង​ប្រជាពលរដ្ឋ​ប៉ុន្មាន​នោះ​ទេ​តែ​រន្ទះ​បាន​បាញ់​គោ​ងាប់​ចំនួន​៥​ក្បាល និង​ដើមឈើ​ដួល​សង្កត់​ម៉ូតូ​ខូចខាត​១​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ