ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សំណង់​លយ​ចូល​ក្នុង​ព្រែក​កំពត លោក​ស្រុក​ថា​អត់​ដឹង​ទេ​ជួយ​ផ្ញើ​រូបថត​ឲ្យ​មើល​ផង

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ រមណីយដ្ឋាន​ជា​ច្រើន​កន្លែង​នៅ​ក្នុង​ទឹកដី​ខេត្តកំពត​ដែល​ត្រូវ​បាន​ភ្ញៀវ​ទេសចរណ៍​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ផង​ដែរ​មានការ​កោតសរសើរ​មិន​ដាច់​ពី​មាត់​ពី​ការ​ប៉ិន​ប្រសប់​ឆ្នៃ​ប្រឌិត រៀបចំ​តំបន់​រមណីយដ្ឋាន និង​កន្លែង​កម្សាន្ត​ប្លែក​ៗ​នៅ​តាម​ដងព្រែក​កំពត កត្តា​ខាងលើ​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​មានការ​ចាប់អារម្មណ៍​ពី​តំបន់​កម្សាន្ត​គ្រប់កន្លែង នៅ​ក្នុង​ខេត្ត​ទាំងមូល​ផង​ដែរ ។ ប៉ុន្តែ​ទន្ទឹម…

ខេត្តកំពត ៖ រមណីយដ្ឋាន​ជា​ច្រើន​កន្លែង​នៅ​ក្នុង​ទឹកដី​ខេត្តកំពត​ដែល​ត្រូវ​បាន​ភ្ញៀវ​ទេសចរណ៍​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ផង​ដែរ​មានការ​កោតសរសើរ​មិន​ដាច់​ពី​មាត់​ពី​ការ​ប៉ិន​ប្រសប់​ឆ្នៃ​ប្រឌិត រៀបចំ​តំបន់​រមណីយដ្ឋាន និង​កន្លែង​កម្សាន្ត​ប្លែក​ៗ​នៅ​តាម​ដងព្រែក​កំពត កត្តា​ខាងលើ​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​មានការ​ចាប់អារម្មណ៍​ពី​តំបន់​កម្សាន្ត​គ្រប់កន្លែង នៅ​ក្នុង​ខេត្ត​ទាំងមូល​ផង​ដែរ ។

ប៉ុន្តែ​ទន្ទឹម និង​ការ​កោតសរសើរ​ក្នុង​ការ​ឆ្នៃ​ប្រឌិត​ខាងលើ​ពី​សំណាក់​ភ្ញៀវ​ក៏​មាន​មតិ​រិះគន់​ខ្លះ​ៗ​ពី​សំណាក់​មជ្ឈដ្ឋាន​នានា​មក​លើ​ម្ចាស់​រមណី​ដ្ឋា​ន​ខាងលើ​ផង​ដែរ អំពី​ការ​សាងសង់​សំណង់​រឹង​ខុសច្បាប់​ចុះ​ទៅ​ក្នុង​ព្រែក ដោយ​សរសរ​បេតុង​ដែល​ច្បាប់​បាន​ហាមឃាត់​នេះ​ផង​ដែរ ។

បើ​តាម​បុគ្គលិក​ដែល​មើល​ការ​ខុស​ត្រូវ​នៅ​កន្លែង​កម្សាន្ត​នេះ​បាន​ឲ្យ​ដឹង​ថា សំណង់​ដែល​ចាក់​បេតុង​ចុះ​ក្នុង​ព្រែក​នេះ គឺ​ម្ចាស់​កន្លែង​កម្សាន្ត​នេះ​បាន​រត់ការ​សុំ​ច្បាប់​ទៅ​ថ្នាក់លើ ដើម្បី​សាងសង់​សំណង់​នេះ​រួចរាល់​អស់ហើយ​ទើប​ហ៊ាន​ធ្វើ ។

ជុំវិញ​ការ​សង់​សំណង់​រឹង​ចុះ​ក្នុង​ព្រែក​នៅ​តំបន់​កម្សាន្ត​ដែល​មានឈ្មោះ​កន្លែង​ហែល​ទឹក​កម្សាន្ត​និង​បាយឡុកបាយឡ ស្ថិត​ក្នុងភូមិ​ស្នំ​ប្រាំពីរ ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ​ខាងលើ ត្រូវ​បាន​លោក​អ៊ឹម ចាន់​សុ​ធន អភិបាលរង​ស្រុក​ទឹកឈូ​ទទួល​បន្ទុក​ដីធ្លី និង​សំណង់​ប្រាប់​កោះសន្តិភាព​ថា លោក​ពុំ​បានដឹង​ថា មាន​គេ​សង់​សំណង់​រឹង​ចុះ​ទៅ​ក្នុង​ព្រែក​ដែល​ច្បាប់​ហាមឃាត់​នោះ​ទេ ហើយ​លោក​ក៏​ពុំ​បានដឹង​ថា ការ​សាងសង់​នេះ​នៅ​ចំណុច​ត្រង់​ណា​ផង រួច​ហើយ​លោក​អភិបាលរង​ក៏​បាន​ប្រាប់​មក​ភ្នាក់ងារ​កោះសន្តិភាព​វិញ​ថា បើ​លោក​មាន​រូបភាព​សំណង់​ខាងលើ សូម​លោក​បាញ់​រូបភាព​នោះ​ឲ្យ​លោក​មើល​ផង ដើម្បី​លោក​ឲ្យ​ក្រុមការងារ​របស់​ស្រុក​ចុះ​ពិនិត្យ​មើល​សំណង់​ទាំងនោះ តើ​មានច្បាប់ ឬ​អត់​ច្បាប់ ?

បើសិនជា​មានច្បាប់ តើ​មន្ត្រី​ណា​អ្នក​អនុញ្ញាត​ច្បាប់​ឲ្យ ហើយ​លោក និង​រាយការណ៍​ជូន​មក​ភ្នាក់ងារ​កោះសន្តិភាព​វិញ រួច​ក៏​បិទ​ទូរស័ព្ទ​ទៅ ។ ព័ត៌មាន​ខាងលើ និង​បន្ត​ចុះ​ផ្សាយ​តាម​ទំព័រ​កោះសន្តិភាព​នៅ​លេខ​ក្រោយ​បន្ទាប់​ពី​មានការ​បំភ្លឺ​ពី​លោក​អ៊ឹម ចាន់​សុ​ធន អភិបាលរង​ស្រុក​ទឹកឈូ ខេត្តកំពត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ