ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនមែន​លំ​ៗ​ទេ​ជិះ​សុទ្ធ RX-300 មក​លួច​ផ្អើល​គេឯង​ទាំង​ព្រឹក​ព្រលឹម​អុល

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បើ​តាម​សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៩ ថា​ករណី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស បង្ក​ឡើង​ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ មាន​គ្នា​យ៉ាងតិច​ពី​៣​ទៅ​៥​នាក់ បាន​ជិះ​រថយន្ត​០១​គ្រឿង ម៉ាក…

ខេត្តសៀមរាប ៖ បើ​តាម​សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៩ ថា​ករណី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស បង្ក​ឡើង​ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ មាន​គ្នា​យ៉ាងតិច​ពី​៣​ទៅ​៥​នាក់ បាន​ជិះ​រថយន្ត​០១​គ្រឿង ម៉ាក Luxus RX-300 ពណ៌​ស្ករ គ្មាន​ផ្កា​ក​លេខ មក​ធ្វើ​សកម្មភាព​យក​កន្ត្រៃ​កាត់​ដែក និង​ដែក​ត្បែង កាត់​សោរ គាស់​ទម្លុះ ក្នុង​ហាង​លក់​ទូរស័ព្ទ​យីហោ «​ម៉ូ​ឌែ​ល​ហ្វូ​ន​» មាន​ទូរ​តាំង​អីវ៉ាន់ និង​ដាក់​វី​ង​ផង​ដែរ ក្នុង​នោះ​អស់ទ្រព្យ​សម្បត្តិ​យ៉ាងច្រើន​ផង​ដែរ បង្ក​ឱ្យ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ព្រឹក​ព្រលឹម​អុល​នេះ​តាម​សម្តី​របស់​សមត្ថកិច្ច​មូលដ្ឋាន ។

ហេតុការណ៍​គោះ​ផ្ទះ​វី​ង​យក​ទ្រព្យសម្បត្តិ​នោះ​បាន​កើតឡើង​នៅ​ម៉ោង​វេលា​ម៉ោង​ប្រមាណ​៥ ព្រឹក ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៩ ស្ថិត​នៅ​ផ្សារ​ដើម​ក្រឡាញ់ ក្នុងភូមិ​ទក្សិណ​ត្បូង សង្កាត់​គោក​ចក ក្រុង​-​ខេត្តសៀមរាប ។

ប្រភព​ពី​សមត្ថកិច្ច​បាន​បញ្ជាក់​ថា តាម​ការ​បំភ្លឺ​របស់​ម្ចាស់ផ្ទះ​ដែល​ជា​ជន​រង​គ្រោះ​មានឈ្មោះ លឹ​ម អូន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​ដែល​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​គោក​ចក​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ចាក់សោរ​ហាង​នៅ​វេលា​ម៉ោង​ប្រមាណ​ជាង​៧​យប់ ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៩ ហើយ​ចាកចេញ​ទៅ​សំរាក​នៅផ្ទះ​ផ្សេង ទុក​ឥ​វ៉ា​ន់ និង​លុយកាក់​នៅ​ក្នុងផ្ទះ​នោះ​ទាំងអស់​ដោយ​កន្លង​មក​ពុំ​មាន​បញ្ហា​អ្វី​នោះ​ទេ ។

លុះ​ពេល​ព្រឹក​មក​បើក​តូប​រកស៊ី​ស្រាប់តែ​ឃើញ​សោ​រដាច់រ​ណាត់​រណែង និង​មានកូន​សោរ កន្ត្រៃ​កាត់​ដែក​១ ដែក​ត្បែង​១ ទើប​ឆោឡោ ឡើង​បង្ក​ការ​ភ្ញាក់ផ្អើល​ហើយ​ទៅ​ប្តឹង​សមត្ថកិច្ច​មូលដ្ឋាន សង្កាត់​គោក​ចក ដើម្បី​មក​ពិនិត្យ និង​ជួយ​ស្វែងរក​ក្រុម​ចោរ ដែល​ចូល​មក​កាត់​សោរ លួច​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ របស់​ពួក​គាត់ និង​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​ផង ។

ប្រភព​បាន​បញ្ជាក់​បន្ថែម​ថា សកម្មភាព​ដែល ក្រុម​ជនសង្ស័យ បាន​ចូល​លួច​កាត់​សោរ យក​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ ហាង​លក់​ទូរស័ព្ទ យីហោ ម៉ូ​ឌែ​ល​ហ្វូ​ន មាន​ទូរស័ព្ទ តាំង​អីវ៉ាន់ និង ដាក់​វី​ង​ក្នុង​នោះ​មាន​៖​ទូរ​ដែក​ចំនួន​១, ទូរស័ព្ទ​ដៃ​១​គ្រឿង​, ម៉ាស៊ីន​វេ​លុយ wing ចំនួន ០៣​គ្រឿង​,​ប្រាក់​ខ្មែរ​ចំនួន​១៩​ម៉ី​ន​រៀល អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ចំនួន​១ និង​ឯកសារ​ជួល​ផ្ទះ មួយ​ចំនួន ,​។​ល​។

ហើយ​ជនសង្ស័យ​ពេល​ធ្វើ​សកម្មភាព​កាត់​សោរ​ផ្ទះ​យក​លុយ​អស់ហើយ​បន្សល់​ទុក​នៅ​វត្ថុ​តាង ដូច​ជា​ទុក​កន្ត្រៃ​កាត់​ដែក​១ ដែក​ត្បែង​១ នៅ​ក្នុងផ្ទះ​ជន​រង​គ្រោះ​ផង​ដែរ​ហើយ​ពួក​គេ​បាន​ជិះឡាន​គេចខ្លួន​បាន​ដោយ​សុវត្ថិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ