ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលក្រម​ផ្តន្ទាទោស​ឃាតករ​ស៊ីឈ្នួល​បា.ញ់​សម្លា.ប់​មនុស្ស

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ព្រឹក​ថ្ងៃ​ទី​២២ ខែមេសាសាលាដំបូង​ខេត្ត បាន​បើក​សវនាការ​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ឃាតករ​សុ​ី​ឈ្នួល​បាញ់​សម្លាប់​បុរស​ម្នាក់​នៅ​ស្រុក​ខ្សាច់កណ្តាល កាលពី​ខែតុលា ឆ្នាំ​២០១៧​កន្លង​ទៅ ។ក្នុង​សវនាការ​ប្រកាស​សាលក្រម​ផ្តន្ទាទោស​នេះ ​មានលោក សាយ…

ខេត្តកណ្តាល ៖ ព្រឹក​ថ្ងៃ​ទី​២២ ខែមេសាសាលាដំបូង​ខេត្ត បាន​បើក​សវនាការ​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ឃាតករ​សុ​ី​ឈ្នួល​បាញ់​សម្លាប់​បុរស​ម្នាក់​នៅ​ស្រុក​ខ្សាច់កណ្តាល កាលពី​ខែតុលា ឆ្នាំ​២០១៧​កន្លង​ទៅ ។ក្នុង​សវនាការ​ប្រកាស​សាលក្រម​ផ្តន្ទាទោស​នេះ ​មានលោក សាយ ស​ម្ភ​ស្សន៍​សេរី ជា​ចៅក្រម និង​មានការ​ចូល​រួម​ពី​លោកឯក ស៊ុនរស្មី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត ដោយ​បាន​សម្រេច​ផ្តន្ទាទោស​ជនជាប់ចោទ​ឈ្មោះ ហ៊ា​ប ធី ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​អូរ​ចិញ្ចៀន ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ស្នាក់​នៅ​បណ្តោះអាសន្ន​ក្នុង​សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀម​រាម ខេត្តសៀម​រាប ដាក់​ពន្ធនាគារ​៣០​ឆ្នាំ និង​អ្នក​ផ្តើមគំនិត​ឈ្មោះ ខេ​ង ឡា ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​ពោធិ៍​រៀង​ត្បូង ឃុំ​ពោធិ៍​រៀង ស្រុក​ពោធិ៍​រៀង ខេត្តព្រៃវែង ដាក់​ពន្ធនាគារ​១​ឆ្នាំ​៦​ខែ ។ជន​រង​គ្រោះ​ដែល​ត្រូវ​ឃាតករ​បាញ់​សម្លាប់​ឈ្មោះ សោ សុ​ជាតិ ហៅ​ជ័រ ។

សូម​រំឭក​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​៥​ល្ងាច​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៧ មាន​ករណី​ឃាតកម្ម​គិត​ទុកជា​មុន​មួយ​កើតឡើង​នៅ​មាត់​ច្រាំង​ព្រែក​ដូង ស្ថិត​ក្នុងភូមិ​ត្បូង​ដំរី ឃុំ​កំពង់ចម្លង ស្រុក​ខ្សាច់កណ្តាល ។ ក្រោយ​កើតហេតុ​ភ្លាម កម្លាំង​អាវុធហត្ថ​ស្រុក​ខ្សាច់កណ្តាល និង​កម្លាំង​អាវុធហត្ថ​ខេត្តដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ទូច អុ​ី​ណា​នមេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​ទទួល​ផែន​នគរបាល​យុត្តិធម៌ និង​ដោយ​មានការ​សហការ​ដឹកនាំ​ពី​ជំនាញ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​សហការ​ពី​អាវុធហត្ថ​ខេត្តព្រៃវែង ខេត្ត​សៀម​រាម និង​អាវុធហត្ថ​ខេត្តឧត្តរមានជ័យ ក្រោម​ការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កណ្តាល និង​ខេត្ត​ពាក់ព័ន្ធ បាន​ចុះ​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ខេ​ង ឡា ភេទ​ស្រី អាយុ​៣៩​ឆ្នាំនា​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅផ្ទះ​ជនសង្ស័យ ក្នុងភូមិ​ពោធិ៍​រៀង​ត្បូង ឃុំ​ពោធិ៍រៀង ស្រុក​ពោធិ៍​រៀង ខេត្តព្រៃវែង ដែល​ជា​ជន​ផ្តើមគំនិត​ជួល​ឃាតករ​ឈ្មោះ ហ៊ា​ប ធី មក​សម្លាប់​ជន​រង​គ្រោះ សោ សុ​ជាតិ ហៅ​ជ័រ ។

បន្ទាប់​មក កម្លាំង​អាវុធហត្ថ​ខេត្តឧត្តរមានជ័យ និង​ខេត្តសៀមរាប បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ហ៊ា​ប ធី ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​ចិញ្ចៀន ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ស្នាក់​នៅ​បណ្តោះអាសន្ន ក្នុង​សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប នៅ​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល នៅ​ចំណុច​អណ្តូង​៣ ភូមិ​អូរ​តា​ម៉េ​ង ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ។

ជនសង្ស័យ​ឈ្មោះ ហ៊ា​ប ធី និង​បក្ខពួក​បាន​ព្យាយាម​តបត​ដោយ​បោក​គ្រាប់បែក​ចំនួន​២​គ្រាប់ និង​បាញ់​មក​លើ​សមត្ថកិច្ច​អាវុធហត្ថ​ខេត្តសៀមរាប និង​ខេត្តឧត្តរមានជ័យ នៅ​ចំណុច​ផ្ទះ​ឈ្មោះ ជា ស្ថិត​ក្នុងភូមិ​អូរ​តា​ម៉េ​ង ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង កាលពី​នៅ​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៧ បណ្តាល​ឲ្យ​នាយ​អាវុធហត្ថ​ខេត្ត​សៀម​រាប​មួយ​រូប​ត្រូវ​របួស​កំភួនជើង និងកំប៉េះគូទ ។ ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ពី​ខេត្តឧត្តរមានជ័យ​មក​អាវុធហត្ថ​ខេត្តកណ្តាល នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដើម្បី​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល​ចាត់ការ​តាម​នីតិវិធី ។

ពាក់ព័ន្ធ​នឹង​ករណី​បោក​គ្រាប់បែក និង​បាញ់តបត​ជាមួយ​សមត្ថកិច្ច​នេះ អាវុធហត្ថ​ខេត្ត​ឧត្តរមាន​ជ័យ​ធ្វើការ​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​ជនសង្ស័យ២​នាក់ ៖ ១-​ឈ្មោះ អ៊ា​ន ឡៃ ភេទ​ស្រី អាយុ​៤៥​ឆ្នាំ មុខរបរ​លក់ដូរ ជា​ប្រពន្ធ​ឃាតករ មាន​ទីលំនៅ​ភូមិ​អូរ​ចិញ្ចៀន ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ពាក់ព័ន្ធ​នឹង​ករណី​ឲ្យ​កូន​យក​គ្រាប់បែក​ដែល​ប្តី​លាក់​ទុក​នៅផ្ទះ​ទៅ​ឲ្យ​ជនសង្ស័យ និង២-​ឈ្មោះ វុ​ធ លាង​តេ​ង ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​លក់ដូរ ជា​កូន​ឃាតករ មាន​ទីលំនៅ​ភូមិ​អូរ​ចិញ្ចៀន ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ពាក់ព័ន្ធ​នឹង​ករណី​យក​គ្រាប់បែក​ទៅ​ឲ្យ​ឪពុក​ជា​ជនសង្ស័យ ។ជនសង្ស័យ​២​នាក់​ខាងលើ កម្លាំង​អាវុធហត្ថ​ខេត្តឧត្តរមានជ័យ បាន​កសាង​នីតិវិធី​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ។

តាម​ការ​ស្រាវជ្រាវ​និង​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ឈ្មោះ ខេ​ង ឡា និង​ឈ្មោះ ហ៊ា​ប ធី ក្នុង​អំពើ​ឃាតកម្ម​នេះ មានការ​ពាក់ព័ន្ធ​នឹង​បក្សពួក​របស់​ខ្លួន​ចំនួន​៣​នាក់​ទៀត ដែល​បាន​គេចខ្លួន​ជា​បន្តបន្ទាប់ ចាប់ពី​ថ្ងៃ​កើតហេតុ ។

ដោយឡែក ជនសង្ស័យ​ឈ្មោះ ហ៊ា​ប ធី បាន​សារភាព​ថា កន្លង​មក​ខ្លួន​ធ្លាប់​ធ្វើ​សកម្មភាព លួច​កាច់​សោ​.​ក​ម៉ូតូ តាម​បណ្តា​ខេត្ត​ជា​ច្រើនលើក និង​លើក​ចុង​ក្រោយ​បាន​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​គិត​ទុកជា​មុន ដោយ​ស៊ីឈ្នួល​បាញ់​សម្លាប់​មនុស្ស​។តាម​ដំណើរ​រឿងហេតុ គឺ​ជន​រង​គ្រោះ​ឈ្មោះសោ សុ​ជាតិ ហៅ​ជ័រ ធ្លាប់​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ស្ត្រី​ឈ្មោះ ខេ​ង ឡា កាល​នៅ​យុវវ័យ ។

ក្រោយមក អ្នក​ទាំង​ពីរ​ក៏​មានគ្រួសារ​និង​មានកូន​រៀង​ៗ​ខ្លួន ហើយ​ជន​រង​គ្រោះ​នៅ​តែ​ព្យាយាម​តាម​ស្រឡាញ់​ដដែល ព្រមទាំង​បាន​និយាយ​បញ្ចុះបញ្ចូល​លួងលោម​ម្តង​ហើយ​ម្តងទៀត​ឲ្យ​លែងលះ​ប្តី និង​ឲ្យ​ដាក់​ថ្នាំ​បំពុល​សម្លាប់​ប្តី​ជាដើម ។

ការ​ដើរហើរ​ទៅ​ណា​មក​ណា​របស់​ស្ត្រី​ឈ្មោះ ខេ​ង ឡា គឺ​ជន​រង​គ្រោះ​ព្យាយាម​តាមរហូត មាន​ពេល​ខ្លះ​ទៀត ប្តី​មិន​នៅផ្ទះ ជន​រង​គ្រោះ​ក៏​ឆ្លៀតឱកាស​ផ្លោះ​របង​ចូល​ទៅ​រក ដើម្បី​លួងលោម​សុំ​រួមមេត្រី ប៉ុន្តែ​ជនសង្ស័យ​មិន​យល់ព្រម​ឡើយ​ធ្វើ​ឲ្យ​ឈ្មោះ សោ សុ​ជាតិ រឹតតែ​តាម និង​ប្រចណ្ឌ​ខ្លាំង​ឡើង​ៗ ព្រមទាំង​គំរាម​មិន​ឲ្យ​ប្រាប់​រឿង​នេះ​ឲ្យ​អ្នក​ណា​ដឹង​ទេ ជា​ហេតុ​ធ្វើ​ឲ្យ​ស្ត្រី​ឈ្មោះ ខេ​ង ឡា ពុំ​មាន​សេរីភាព​គ្រប់គ្រាន់​ក្នុង​ការ​រស់​នៅឡើយ ដោយសារ​មាន​គំនាប​ពី​អតីត​សង្សារ ។

ហេតុនេះ​ហើយ​ទើប​មានគំនិត​សម្លាប់​ឈ្មោះ សោ សុ​ជាតិ និង​សម្រេចចិត្ត​សុំ​លេខ​ទូរស័ព្ទ​ជន​ឈ្មោះ ហ៊ា​ប ធី ដោយ​សុំ​ពី​ឈ្មោះ ហ៊ា​ប ប៊ុ​ន​ហ៊ាន ហៅ ស រស់នៅ​ក្នុងភូមិ​ជាមួយ​គ្នា ។ បន្ទាប់​មក បាន​ណាត់ជួប​និយាយ​ត្រូវរ៉ូវ​គ្នា​ជាមួយ​ឃាតករ​ឈ្មោះ ហ៊ា​ប ធី ក៏​រៀបចំ​គម្រោង​សម្លាប់ ។

មុន​ពេល​កើតហេតុ ស្ត្រី​ឈ្មោះ ខេ​ង ឡា បាន​ជិះ​ម៉ូតូ​ទៅ​ជួប​ឈ្មោះ ហ៊ា​ប ធី នៅ​តាម​ផ្លូវ ហើយ​បាន​ជិះ​ទៅ​កន្លែង​កើតហេតុ​រង់ចាំ​ឈ្មោះ សោ សុ​ជាតិ ហៅ​ជ័រ ដែល​មាន​ទីលំនៅ​ក្នុងភូមិ​ពោធិ៍​រៀង​ត្បូង ឃុំ​ពោធិ៍​រៀង ស្រុក​ពោធិ៍រៀង ខេត្តព្រៃវែង ។ លុះ​នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៧ ស្ត្រី​ឈ្មោះ ខេ​ងឡា បាន​ទូរស័ព្ទ​ហៅ​អតីត​សង្សារ​មក​ជួប​គ្នា ដោយ​បញ្ឆោត​ឲ្យ​ជន​រង​គ្រោះ​មក​ជួយ​មើល​ទិញ​ដីចម្ការ​ស្វាយ​មួយ​កន្លែង ដោយ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ចេញពីផ្ទះ​នៅ​ស្រុក​ពោធិ៍​រៀង ខេត្តព្រៃវែង មក​យក​ជនសង្ស័យ​ជា​ឃាតករ​នៅ​តាម​ផ្លូវ រួច​ចេញដំណើរ​មក​ចាំ​នៅ​ចំណុច​កើតហេតុ​ជា​មុន ។

មុន​ពេល​កើតហេតុ​បន្តិច ជនសង្ស័យ ហ៊ា​បធី និង​ជន​រង​គ្រោះ​ក៏​បាន​ជួប​គ្នា ហើយ​នៅ​ពេល​ជន​រង​គ្រោះ សោ សុ​ជាតិ កំពុង​ឈរ​និយាយ​ភ្លេចខ្លួន ជនសង្ស័យ​ជា​ឃាតករ​ក៏​បាន​ទាញ​កាំភ្លើងខ្លី​ម៉ាក​កា​៥៩​ប្រើ​គ្រា​ប់ឡុក​ច្នៃ បាញ់​ចំ​ក្បាល​ជន​រង​គ្រោះ​មួយ​គ្រាប់​ពីក្រោយ បណ្តាល​ឲ្យ​ដួល​ផ្កាប់មុខ​ស្លាប់​ភ្លាម​ៗ ។ បន្ទាប់​មក​ជនសង្ស័យ​ក៏​យក​ម៉ូតូ​ជន​រង​គ្រោះ ជិះ​គេចខ្លួន​ទៅ​ខេត្តសៀមរាប​បាត់​ទៅ ៕​

អត្ថបទសរសេរ ដោយ