ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ្យ​តែ​ស្រវឹង​កើតរោគ​ប្រចណ្ឌ​…​លើក​នេះ​ ​ប្រចណ្ឌ​រហូតផ្តាច់ជីវិត​ប្រពន្ធ​-​កូន

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ដោយសារ​ភ្លើង​ប្រចណ្ឌ​គួប​ផ្សំ​ផឹកស្រា​ស្រវឹង​រាល់ថ្ងៃ ស្ទើរ​ក្លាយជា​មនុស្ស​សរសៃប្រសាទ​ផង​នោះ បុរស​ម្នាក់​បាន​វាយប្រពន្ធ​ជា​ច្រើន​ខ្នងពូថៅ បណ្ដាល​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​នឹង​កន្លែង ។ នៅ​ក្នុង​អំពើ​ហិង្សា​នេះ ក៏​បណ្តាល​ឲ្យ​កូនប្រុស​ម្នាក់​អាយុ​៩​ឆ្នាំ រង​របួស​ជា​ទម្ងន់​ដែរ…

ខេត្តកំពង់ឆ្នាំង ៖ ដោយសារ​ភ្លើង​ប្រចណ្ឌ​គួប​ផ្សំ​ផឹកស្រា​ស្រវឹង​រាល់ថ្ងៃ ស្ទើរ​ក្លាយជា​មនុស្ស​សរសៃប្រសាទ​ផង​នោះ បុរស​ម្នាក់​បាន​វាយប្រពន្ធ​ជា​ច្រើន​ខ្នងពូថៅ បណ្ដាល​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​នឹង​កន្លែង ។ នៅ​ក្នុង​អំពើ​ហិង្សា​នេះ ក៏​បណ្តាល​ឲ្យ​កូនប្រុស​ម្នាក់​អាយុ​៩​ឆ្នាំ រង​របួស​ជា​ទម្ងន់​ដែរ ចំណែក​កូន​ៗ៣​នាក់​ទៀត​រត់​រួច ។

ករណី​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមា​ណ​៧​យប់​ថ្ងៃ​ទី​២១ ខែមេសា​កន្លង​ទៅ នៅ​ក្នុងភូមិ​អណ្ដូង​រវាង ឃុំ​អញ្ចាញ​រូង ស្រុក​បរិបូ​ណ៌ ។ នគរបាល​មូលដ្ឋាន​បានឱ្យ​ដឹង​ថា ជន​ដៃដល់​ជា​ឪពុក​ឈ្មោះ តូច ញ៉​ន អាយុ​៤១​ឆ្នាំ ។ ឯ​ប្រពន្ធ​ដែល​ស្លាប់​ឈ្មោះ សួន ធី​ម អាយុ​៤៦​ឆ្នាំ និង​កូនប្រុស​ដែល​រង​របួសធ្ងន់​ឈ្មោះ ញិ​ប សុគន្ធ ។

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​ក្រោយ​ពី​ផឹកស្រា​ស្រវឹង បុរស​រូប​នេះ​មកដល់​ផ្ទះ​មិនឃើញ​ប្រពន្ធ​ ហើយ​ដើរ​រក​ឃើញ​នៅផ្ទះ​ប្អូនថ្លៃ​ស្រី ក៏​កើតជា​កំហឹង​ទាញ​បាន​ពូថៅ​យកទៅ​វាយ​ប្រពន្ធ​ជា​ច្រើន​ខ្នង ពូថៅ​បណ្តាល​ឲ្យ​ស្លាប់នៅ​នឹង​កន្លែង​តែ​ម្តង ។ បន្ទាប់​មក ស្ទុះ​ទៅវាយ​កូនប្រុស​អាយុ​៩​ឆ្នាំ​ទៀត បណ្តាល​ឱ្យ​រង​របួសធ្ងន់ និង​ត្រូវ​បាន​បងប្អូន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត និង​បន្ត​ដឹក​ទៅ​មន្ទីរពេទ្យ​ឯ​រាជធានី​ភ្នំពេញ​ទៀត ។

ក្រោយ​កើតហេតុ បុរស​ជា​ជន​ដៃដល់​ត្រូវ​បាន​សមត្ថកិច្ច​តាម​ចាប់ខ្លួន​រហូត​ដល់​ម៉ោង​១១​យប់​ថ្ងៃ​ដដែល​ទើប​ចាប់​បាន រួច​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​ច្បាប់ ។ ក្នុង​ហេតុការណ៍​នេះ​ដែរ មន្ត្រី​នគរបាល​១​រូប​បាន​រង​របួសស្រាល ដោយសារ​ជន​ដៃដល់​តដៃ​ជាមួយ​សមត្ថកិច្ច ៕

អត្ថបទសរសេរ ដោយ