អត់​មាន​អ្នកឆ្លើយ​បានថា ​នាង​និស្សិត​ពេទ្យ​ចង​.​ក​សម្លាប់​​ខ្លួន​ពិត​ដែរ​ទេ?


រាជធានីភ្នំពេញ ៖ នារី​ម្នាក់​ដែល​គេ​ស្គាល់​ថា ​ជា​និ​សិ​ត្ស​ពេទ្យ​បាន​ចង.ក​សម្លាប់​ខ្លួន​នៅ​ក្នុង​បន្ទប់​ជួល ​តែត្រូវ​​សង្ស័យ​ថា​ អាចជា​ករណី​ឃាតកម្ម ​កើតឡើង​កាលពី​វេលា​ម៉ោង​០៨ ​និង​៣០​នាទី​យប់ថ្ងៃ​ទី​២២ ​មេសា ស្ថិតក្នុង​បន្ទប់​ជួល​ជាន់​ទី​៦ ​លើផ្លូវ៤៨៨ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

សេចក្តីរាយការណ៍បន្តថា នារី​រងគ្រោះ​​​​ជា​និ​សិ​ត្ស​ពេទ្យ​​មានឈ្មោះ ខន ស្រី​និ​ន អាយុ​២៣​ឆ្នាំ ​ជានិស្សិតពេទ្យ និង​មានការងារ​ជា​​អ្នក​គិតលុយ​នៅ​ក្នុង​ហាង​ភី​ហ្សា​មួយ​កន្លែងដែរ ​ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ មានស្រុក​កំណើត​នៅ​ស្រុក​ត្រាំកក់ ខេត្តតាកែវ ។ បើតាមប្រភព​ព័ត៌មាន​ពី​បងប្អូន​​​ដែល​រស់នៅ​ជិតខាង​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ បុរស​ជា​សន្តិសុខនិងជា​​សាច់ញាតិនាង​ម្នាក់​ បាន​ទៅ​ចាក់សោ​បន្ទប់​ជួល​របស់​​នាង​ ​ស្រាប់តែ​ប្រទះ​ឃើញ​នាង​បាន​ចង.ក​សម្លាប់​ខ្លួន​នៅ​និង​ចម្រឹង​បង្អួច ដោយ​មាន​ឈាមហូរ​ចេញ​តាម​ច្រមុះដែរ ។

​​ក្រោយមក​ ​​ក៏មានការ​ភ្ញាក់​ផ្អើលដល់​​សមត្ថកិច្ចមូលដ្ឋាន និង​ជំនាញ​ផ្សេង​ៗចុះ​ទៅ​ដល់​​កន្លែងកើតហេតុ ​ដោយ​ខាងអាជ្ញាធរ​បាន​ធ្វើការ​ស្ងាត់​ៗ​បិទ​ជិតឈឹង​ តែបាន​ឮ​ខ្សឹបខ្សៀវគ្នា​ជាមួយ​និង​ម្ចាស់ផ្ទះ​​សង្ស័យ​ថា
អាច​​ជា​ករណីឃាតកម្មសម្លាប់​បំបិទមាត់ ។ ប្រភព​​បន្ត​​ថា នៅពេល​អ្នក​យក​ព័ត៌មាន​ចុះ​ទៅ​កន្លែង​កើត​ហេតុដើម្បីថតរូប​ភាព ​ស្រាប់តែ​មាន​សមត្ថកិច្ចមូលដ្ឋានមកបិទទ្វារ​ជិតឈឹង​តែ​ម្តង ។

ក្រោយមក ឃើញ​​​ហៅ​រថយន្តមក​ដឹក​យក​សព​ជន​រង​គ្រោះទាំង​សភាព​ប្រញាប់ប្រញាល់​ ខណៈ​ដែល​មិន​ដឹងថា ជា​ករណីអ្វី​ពិតប្រាកដទេ ​​គ្រាន់តែ​ដឹង​ថា សព​ជន​រង​គ្រោះបាន​ដឹក​ចេញ​​​ទៅ​ធ្វើបុណ្យ​នៅ​ខេត្តតា
កែវប៉ុណ្ណោះ ។

មានព័ត៌មានបន្ថែមនឹងផ្សាយជូនបន្ត ។

ស្ត្រីម្នាក់ចង.កសម្លាប់ខ្លួនមិនដឹងមូលហេតុនៅជិតផ្សារដេីមថ្កូវ

បាន​បង្ហោះ​ដោយ FireBuzz នៅ ច័ន្ទ 22 មេសា 2019
Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ