ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សល់​១៥​ថ្ងៃ​ចូល​រោង នៅ​ឆ្លៀត​ឌុ​ប​ស្រី​ស្នេហ៍ ចុង​ក្រោយ​ជួប​គ្រោះ​នៅ​កោះ​ពេជ្រ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​សល់​តែ​១៥​ថ្ងៃ​ទៀត​នឹង​ចូល​រោងការ បែរជា​ឆ្លៀត​ឌុ​ប​ស្រី​ស្នេហ៍​ដើរ​រលេ​ង​កោះ​ពេជ្រ ក៏​ត្រូវ​រថយន្ត​មួយ​គ្រឿង​បើក​ដោយ​ជនជាតិ​ចិន​មួយ​ក្រុម​បុក​នៅ​ចំណុច​ផ្លូវបំបែក​ជា​បួន បណ្តាល​​ឱ្យ​ម៉ូតូ​ខ្ទាត​ទៅ​បុក​នឹង​របង​ការដ្ឋាន​សំណង់​រង​របួសធ្ងន់​បែកក្បាល​ហូរ​ឈាម​ស្រោច​ពេញ​មុខ​សន្លប់​ស្តូកស្តឹង​នៅ​នឹង​កន្លែង​កើត បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី ម៉ោង​១០​និង​១៥​នាទី​យប់ ថ្ងៃ​ទី​២២ ខែមេសា…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​សល់​តែ​១៥​ថ្ងៃ​ទៀត​នឹង​ចូល​រោងការ បែរជា​ឆ្លៀត​ឌុ​ប​ស្រី​ស្នេហ៍​ដើរ​រលេ​ង​កោះ​ពេជ្រ ក៏​ត្រូវ​រថយន្ត​មួយ​គ្រឿង​បើក​ដោយ​ជនជាតិ​ចិន​មួយ​ក្រុម​បុក​នៅ​ចំណុច​ផ្លូវបំបែក​ជា​បួន បណ្តាល​​ឱ្យ​ម៉ូតូ​ខ្ទាត​ទៅ​បុក​នឹង​របង​ការដ្ឋាន​សំណង់​រង​របួសធ្ងន់​បែកក្បាល​ហូរ​ឈាម​ស្រោច​ពេញ​មុខ​សន្លប់​ស្តូកស្តឹង​នៅ​នឹង​កន្លែង​កើត បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី ម៉ោង​១០​និង​១៥​នាទី​យប់ ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៩ នៅ​ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ ត្រង់​ផ្លូវ​មហាវិថី​សួនច្បារ​កែង​នឹង​មហាវិថី​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។

រថយន្ត​បង្ក​ខាងលើ​ម៉ាក Fortuner ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2BA:8685 បើកបរ និង​រួម​ដំណើរ​ដោយ​បុរស​ជនជាតិ​ចិន​៥​នាក់ ។ ចំណែក​ម៉ូតូ​រង​គ្រោះ​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1GM:8677 បើកបរ​ដោយ​យុវវ័យ​ម្នាក់ និង​ដឹក​ស្រី​ស្នេហ៍​ម្នាក់​។

ប្រភព​ពី​កន្លែង​កើតហេតុ​ប្រាប់​ឱ្យ​ដឹង​ថា មុន​កើតហេតុ គេ​ឃើញ​ម៉ូតូ​រង​គ្រោះ​ជិះ​តាម​បណ្ដោយ​មហាវិថី​កោះ​ពេជ្រ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន ខណៈនោះ​ក៏​មាន​រថយន្ត​មួយ​គ្រឿង​បើក​ចុះ​ស្ពាន​ឥ​ន្ធ​នូ តាម​មហាវិថី​សួនច្បារ​មក​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​បុក​គ្នា​ជាមួយនឹង​ម៉ូតូ​រង​គ្រោះ​ត្រង់​ផ្លូវបំបែក​ជា​បួន បណ្តាល​ឱ្យ​ម៉ូតូ​រង​គ្រោះ​ខ្ទាត​ទៅ​បុក​នឹង​របង​ការដ្ឋាន​សំណង់​បោក​ផ្ទប់​នារី​ស្រី​ស្នេហ៍​នឹង​របង​បែកក្បាល​ហូរ​ឈាម និង​បាក់​ថ្គាម​សន្លប់​ស្តូកស្តឹង ចំណែក​យុវជន​ជា​អ្នក​បើក​ម៉ូតូ​រង​របួស​បែកក្បាល​ហូរ​ឈាម​ស្រោច​ពេញ​មុខ រីឯ​ម៉ូតូ​ខ្ទេច​មួយ​កំណាត់​មុខ ។

តាម​មិត្តភក្តិ​របស់​ជន​រង​គ្រោះ​បាន​បង្ហើប​ឲ្យ​ដឹង​ថា យុវជន​ដែល​ជា​អ្នក​ជិះ​ម៉ូតូ​រង​គ្រោះ​នេះ​នៅ​សល់​តែ​១៥​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ដល់​ថ្ងៃ​ចូល​រោងការ​ហើយ ចំណែក​នារី​ដែល​រូបគេ​ឌុ​ប ហើយ​រង​របួស​នោះ​ជា​ស្រី​ស្នេហ៍​របស់​គេ​ទេ ។

បន្ទាប់​ពី​កើតហេតុ​ភ្លាម​ៗ​ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​គ្លីនិក​ឯកជន ដឹក​ទៅសង្គ្រោះ​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ ចំណែក​ម៉ូតូ និង​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង​នឹង​ស្ទូច​យក​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​អធិដ្ឋាន​ខណ្ឌចំការមន រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ