ចេះ​ប្រើ​ល្បិច​ទៀត​! ផ្អើល​ដល់​ផ្ទះសំណាក់​ប៉ះ​ចំ​គាត់​ឆ្លាត​ម្តងនេះ​មិន​រួច​ឡើយ


រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​អ្នក​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា​ជួប​រឿង​សយ​ធំ​ដឹក​ម៉ូយ​ប៉ះ​ចំ​ចោរ​២​នាក់​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ទូរស័ព្ទ​ដៃ​២​គ្រឿង និង​កាបូប​លុយ​បាន​ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ចាប់​បាន​មក​វិញ និង​ប​ញ្ចូ​ន​ទៅ​ខណ្ឌ​៧​មក​រា ដើម្បី​សួរនាំ​ហេតុការណ៍​នេះ​ដែល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​បេតុង នៅ​ចំណុច​ក្រោយ​បុរី​កីឡា ស្ថិត​នៅ​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ។

ជនសង្ស័យ​ទី​១ មានឈ្មោះ​ជួង សុ​ជាតិ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ស្នាក់​នៅ​បុរី​កីឡា​អគារ​F មុខរបរ​រើស​អេ​ត​ចាយ ជា​អ្នក​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់ និង​ម្នាក់​ទៀត​មានឈ្មោះ​អ៊ឹ​ង ឡាយ​ហុង ភេទ​ប្រុស អាយុ​២០​ឆ្នាំ ស្នាក់​នៅ​ភូមិ​៥ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​មានឈ្មោះ​សែ​ម លាង​ហេង អាយុ​១៨​ឆ្នាំ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​រូប​គាត់​បាន​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា​ចេញ​មក​ពី​ម្តុំ​បឹង​សាឡា​ង​រួច​មក​ដល់​ចំណុច​មុខ​វិទ្យាល័យ​សន្ធរ​មុខ​ក៏​លេចមុខ​ជនសង្ស័យ​២​នាក់ មានឈ្មោះ​ដូច​ខាងលើ បាន​ប្រើ​ល្បិច​ធ្វើ​ជា​ហៅ​កង់​បី​របស់​គាត់​អោយ​ដឹក​ទៅ​បុរី​កីឡា​ដែល​ជា​ចំណុច​កើតហេតុ​ខាងលើ​លុះ​ពេល​ដែល​រូប​គាត់​ដឹក​ទៅ​ដល់ ស្រាប់តែ​ម្នាក់​មានឈ្មោះ​ជួង សុ​ជាតិ បាន​ប្រើ​កូនកាំបិត​យក​មក​ភ្ជង់​នឹង​ម្នាក់​ទៀត​មានឈ្មោះ​អ៊ឹ​ង ហុង​ឡាយ បាន​ប្លន់​យក​ទូរស័ព្ទ​ដៃ​ចំនួន​២​គ្រឿង ។

ដែល​មួយ​គ្រឿង​ម៉ាក​iPhone 7 Plus និង​មួយ​គ្រឿង​ទៀត​ម៉ាក​សាំង​សុង S7 រួម​នឹង​លុយ​១០​ម៉ឺន​៥​ពាន់​រៀល​យក​ទៅ​បាត់​ដោយ​សុវត្ថិភាពតែ​បាន​ជិត​២​ម៉ោង​ក្រោយមក ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​រួច​ហើយ​ក៏​បាន​ជិះ​ត្រឡប់​មក​ផ្ទះ​វិញ​រួច​បើក​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង ដើម្បី​ឆែក​តាម​ប្រព័ន្ធ​អាយ​ខ្លូត​ក៏​លោត​សញ្ញា​ប្រាប់​ថា ជនសង្ស័យ​កំពុង​តែ​នៅ​លើ​ផ្លូវ​២២១ ផ្ទះសំណាក់​ហេង ហ៊ួ​ត សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក ក៏​សហការ​គ្នា​ជាមួយសមត្ថកិច្ច​ខណ្ឌ​៧​មក​រា បាន​ចុះ​ទៅ​ទីតាំង​លាក់ខ្លួន នៅ​បន្ទប់​លេខ​២០១ ក៏​ឃាត់​បាន​តែ​ម្តង​ទៅ​រួម​នឹង​ឆែកឆេរ​បន្ទប់​មួយទៀត​លេខ​១០១ ក៏​ឃាត់ខ្លួន​បាន​អ្នក​ប្រើប្រាស់​ថ្នាំ​ញៀន​ចំនួន​៣​នាក់ ក្នុង​នោះ​មាន​ប្រុស​ម្នាក់ និង​ស្រី​២​នាក់​យក​ទៅ​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា ដើម្បី​សួរនាំ​ក្រោយ​ពី​ធ្វើការ​សួរនាំ​រួច​ក៏​ជនសង្ស័យ​ខាងលើ​នេះ​បាន​ឆ្លើយ​ប្រាប់​នឹង​ឈាន​ទៅ​ដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​នៅ​ចំណុច​ម្តុំ​បុរីកីឡា​។

ក្រោយ​ពេល​កើតហេតុ​ជនសង្ស័យ​ខាងលើ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​កាន់​តុលាកា រ​ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ