រន្ធត់​ណាស់​ ! មាន​ទាំង​ក្មេង​ៗ​តូច​៣​នាក់​ទៀតក្នុងហេតុការណ៍នេះ


ខេត្តកំពង់ឆ្នាំង ៖ យ៉ាង​ហោច​ណាស់​មនុស្ស​៩​នាក់​បាន​រង​របួសធ្ងន់ និង​ស្រាល​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​៦៤-៦៥ ស្ថិត​នៅ​ចំណុច​វាល​បា​រ៉ា​ម ក្នុងភូមិ​ឡ​ពាង ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ខណៈ​រថយន្ត​បុក​ជាមួយ​គោ​យន្ត​ដឹកឈើ ។

សមត្ថកិច្ច​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បណ្ដាល​មក​ពី​អ្នកបើកបរ​រថយន្ត​បើក​វ៉ា​ជែង​ក្នុង​សភាព​គ្រោះថ្នាក់ ដោយ​មុន​ពេល​កើតហេតុ​មាន​មាន​រថយន្ត​ម៉ាក​ព្រូស​ពណ៌​ទឹកមាស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2AS-7570 បើកបរ​ដោយ​ឈ្មោះ សុខ គ​ន្ធា ភេទ​ស្រី អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​១៣​មក​រា ឃុំ​ព្រែក​ព្រះស្ដេច ស្រុក​បាត់ដំបង ខេត្តបាត់ដំបង រួម​ទាំង​អ្នក​ជិះ​ក្នុង​រថយន្ត​ចំនួន​៥​នាក់ ក្នុង​នោះ​មាន​កុមារ​៣​នាក់ ដែល​មាន​អាយុ​៩​ឆ្នាំ ៣​ឆ្នាំ និង​១​ឆ្នាំ ក្នុង​ដំណើរ​ពី​ទិស​ខាងត្បូង​ឆ្ពោះទៅ​ជើង​គឺ​ពី​ភ្នំពេញ​ទៅ​បាត់ដំបង ។

លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ក៏​បាន​បើក​វ៉ា​ជែង​រថយន្ត​មួយ​គ្រឿង​ហើយ​ក៏​បាន​ជ្រុល​ទៅ​បុក​នឹង​គោ​យន្ត​កន្ត្រៃ​ដឹកឈើ បើកបរ​ដោយ​ឈ្មោះ ថា ពេជ្រ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដូន​ឪ ឃុំ​ស្នាយ​ជិត ស្រុក​ជុំ​គិរី ខេត្តកំពត ដោយ​មាន​មនុស្ស​រួម​ដំណើរ​២​នាក់​ទៀត ម្នាក់​អាយុ​១៦​ឆ្នាំ និង​ម្នាក់​ទៀត​អាយុ​៥៦​ឆ្នាំ ក្នុង​ដំណើរ​បញ្ច្រាសទិស​គ្នា​យ៉ាង​ពេញទំហឹង​បណ្ដាល​រងរ​បូស​ធ្ងន់​ស្រាល​ចំនួន​៨​នាក់ ដោយ​ភាគី​គោ​យន្ត​មាន​ម្នាក់​រង​របួស​បាក់ជើង ចំណែក​រថយន្ត​ខូចខាត​យ៉ាងដំណំ ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​រង​របួសធ្ងន់ និង​ស្រាល​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ស្រុក​កំពង់ត្រឡាច ។ ចំណែក​មធ្យោបាយ​ធ្វើ​ដំណើរ​ទាំង​២​គ្រឿង​ត្រូវ​បាន​មន្ត្រី​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រឡាច​យក​ទៅ​រក្សា​ទុក​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​នីតិវិធី ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ