អ្នកដំណើរ​ភ័យ​ព្រលឹង​ចុង​សក់​គ្រប់​គ្នា​ក្រោយ​រថយន្ត​លេង​មួយ​ប្រាវ​ក្អួត​ចេញ​បន្លែ​ពេញ​ផ្លូវ


ខេត្តស្វាយរៀង ៖ រថយន្ត​មួយ​គ្រឿង​ក្រឡាប់​ផ្ងារ​ជើង​ឡើង​លើ​ចាក់​បន្លែ​ចោល​ពេញ​ផ្លូវ​ធ្វើ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​លើ​ដងផ្លូវ​ភ័យ​ព្រលឹង​ចុង​សក់ រីឯ​អ្នកបើកបរ និង​ព្រូឡាន​របួសស្រាល ។ ករណី​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​១៨​នាទី​ព្រឹក ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០១៩ នៅ​លើក​កំណាត់​ផ្លូវជាតិ​លេខ​១​ត្រង់​ចំណុច​ភូមិ​ស​ម្ភ័​រ ឃុំ​សំបួរ ស្រុក​ស្វាយ​ទាប ។

រថយន្ត​ក្រឡាប់​ម៉ាក​សាំ​យ៉ុ​ង ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2AJ-6872 ជា​ប្រភេទ​រថយន្ត​ចំណុះ​១២​កៅអី ដឹក​បន្លែ​ផ្លែ​ឈើ​ពេញ​ក្នុង​រថយន្ត​ដល់​ដំបូល​ហើយ​បន្ត​រាន​ដាក់​គូថ​ក្រោយ និង​ដាក់​លើដំបូល​សំពីងសំពោង​ទៀត​លើស​ទម្ងន់​ទៅ​មុខ​លែង​រួច​ក៏​ក្រឡាប់​ផ្ងារ​ជើង​តែ​ម្តង ។

បើ​តាម​ប្រភព​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​នោះ​បើកបរ​ពី​ទិស​ខាងកើត​ឆ្ពោះទៅ​ទិស​ខាងលិច​សំពីងសំពោង ហើយ​បើក​យ៉ាង​លឿន​វ៉ា​ជែង​អ្នក​ធ្វើ​ដំណើរ​តាម​ម៉ូតូ​ក៏​វ៉ាក់​ជាមួយ​រថយន្ត​ផ្សេង​ទៀត​ដែល​បើក​បញ្ច្រាស​គ្នា​ក៏​ជាន់​ហ្វ្រាំង​បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារជើង​ឡើង​លើ​តែ​ម្តង តែ​សំណាងល្អ​ម៉ូតូ​ខ្លះមក​មិន​ទាន់​ដល់​ម៉ូតូ​ខ្លះ​បើក​ហួស​បន្តិច​មិន​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ក៏​ប៉ុន្តែ​ម្នាក់​ភ័យ​ព្រលឹង​ចុង​សក់​ក្រោយមក​ទើប​ឃើញ​អ្នកបើកបរ និង​ព្រូឡាន​លូន​ចេញ​តាម​ទ្វា​កាប៊ី​ន​មក​ក្រៅ គ្រាន់តែ​រលាត់​ដៃជើង​បន្តិចបន្តួច ប្រ​សិន​ណា​ក្រឡាប់​កិន​សង្កត់​អ្នក​ធ្វើ​ដំណើរ​វិញ​មិនដឹង​ថា វាសនា​យ៉ាងណា​នោះ​ទេ ។

បើ​តាម​ម្ចាស់​រថយន្ត​បាន​បង្ហើប​ឲ្យ​ដឹង​ថា ខ្លួន​ទិញ​បន្លែ​ពី​វៀតណាម​តាម​ច្រករបៀង​កំពង់​ស្ពាន​ស្ថិត​នៅ​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត យក​ទៅ​បោះ​ឲ្យ​ម៉ូយ​នៅ​ផ្សារ​អ្នក​លឿង​ត្រើយ​ខាងកើត​ក្នុងស្រុក​ពាម​រក៍ ខេត្តព្រៃវែង ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ធូ​ជើង​កង់​រថយន្ត​ខាងឆ្វេង​ពេល​ជាន់​ហ្វ្រាំង​គេច​រថយន្ត​ផ្សេង​ទៀត​ក៏​ក្រឡាប់​តែ​ម្តង ។

ចំណែក​សមត្ថកិច្ច​នគ​បាល​ស្រុក​ស្វាយ​ទាប​បាន​ឲ្យ​ដឹង​ថា មូលហេតុ​នាំ​ឲ្យ​រថយន្ត​នេះ​ក្រឡាប់​គឺ​ទី​១-​បើកបរ​មាន​ល្បឿន​លឿន​ហើយ​វ៉ា​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​, ទី​២-​ដឹក​ទំនិញ​សំពីងសំពោង​លើស​ទម្ងន់ ។ ដូច្នេះ​សមត្ថកិច្ច​ឲ្យ​ម្ចាស់​រើ​ទំនិញ​ចេញ​រួច​ស្ទួ​ច​រថយន្ត​យក​ទៅ​អធិការដ្ឋាន​នគ​បាល​ស្រុក​ស្វាយ​ទាប​ដើម្បី​ធ្វើ​កិច្ចសន្យា និង​អប់រំ​រួច​ផាកពិន័យ​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ