ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកណាមិនស្គាល់ជនឈ្មោះណុង ណាក់​នេះ​! ព្រោះ​គាត់កាច​សាហា.វ​ពេក

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ជា​ច្រើនដែល​​រស់នៅភូមិ​ក្តុល ឃុំ​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស មាន​សេចក្តី រីករាយត្រេកអរនិង​គាំទ្រ​ខ្លាំងដល់​ចំណាត់ការ​របស់​ស្នងការ​នគរបាល​ខេត្ត ដែល​ព្យាយាម​អនុវត្តដី​កា​របស់​តុលាការ រហូត​ឈាន​ដល់​ការ​ចាប់ឃាត់ និង​ឃុំខ្លួនបុគ្គល​ឈ្មោះណុ​ង…

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ជា​ច្រើនដែល​​រស់នៅភូមិ​ក្តុល ឃុំ​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស មាន​សេចក្តី រីករាយត្រេកអរនិង​គាំទ្រ​ខ្លាំងដល់​ចំណាត់ការ​របស់​ស្នងការ​នគរបាល​ខេត្ត ដែល​ព្យាយាម​អនុវត្តដី​កា​របស់​តុលាការ រហូត​ឈាន​ដល់​ការ​ចាប់ឃាត់ និង​ឃុំខ្លួនបុគ្គល​ឈ្មោះណុ​ង ណា​ក់ ដែល​ជា​មនុស្ស​កាច​សាហាវ​ម្នាក់ ដោយតែងតែ​បង្កអសន្តិសុខដល់​ប្រជាពលរដ្ឋស្លូតត្រង់ ។ ការ​ឃុំខ្លួន​ឈ្មោះ​ណុ​ង​ណា​ក់​នេះ​ ​​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី១៨​ មេសា​ បន្ទាប់​ពី​សមត្ថកិច្ច​នគរបាល​ពួនស្ទាក់​ចាប់​អស់​រយៈពេល​ពេញ​១យប់ ​។

គួររំលឹក​ថា ​បុគ្គលឈ្មោះ ណុ​ង ណា​ក់ ភេទ​ប្រុស អាយុ៣៧ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដំណាក់​អំពិល ឃុំ​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង រួម​បក្ស​ពួក​ដែល​មានឈ្មោះណ​ន ស៊ី​ណា​ង (​ជាកូនណុ​ង​ណា​ក់​), ណុ​ង ប៊ុ​ន​ណាត ហៅ​ក្រឹម (​ប្អូនណុ​ង​ណា​ក់​) និង​ឈ្មោះ យ៉ាក សា​វុ​ធ (​ជា​ប្អូនថ្លៃ​ណុ​ង​ណា​ក់​) ទាំង៤នាក់ បាន​ព្រួត​វាយ​ប៉ង​សម្លាប់​ទៅ​លើ​ជន​រង​គ្រោះ​២នាក់ កាលពី​វេលា​ម៉ោង៨​និង៣០នាទី​យប់​ថ្ងៃ​ទី២០ កុម្ភៈ ឆ្នាំ២០១៩​កន្លងមកក ត្រង់​ចំណុច​ភ្នំ​ប៉ា​រ៉​ត ឃុំ​ដំណាក់​អំពិល ​ឃុំ​ក្តុល​សែន​ជ័យ បណ្តាល​​ឱ្យ​ជន​រង​គ្រោះ​រងរបួស​ជា​ទម្ងន់ ។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​ចាប់ខ្លួន​បានឈ្មោះ ណុ​ង ប៊ុ​ន​ណាត ហៅ​ក្រឹម បញ្ជូន​ទៅ​តុលាការ ហើយ​ត្រូវ​បាន​តុលាការ ឃុំខ្លួនឈ្មោះ​នេះ នៅ​ថ្ងៃ​ទី​២១ ​កុម្ភ​ៈ គឺ​ក្រោយ​ពេល​កើតហេតុ​មួយ​​ថ្ងៃ ។ ដោយឡែក​ឈ្មោះ​ណុ​ង​ ណា​ក់ និងបក្ស​​ពួកបាន​រត់គេច​ខ្លួន​រហូត​មក បន្ទាប់​ពី​មាន​ដិ​ការ​បង្គាប់​អោយ​ចាប់ខ្លួន របស់​តុលាការ ។

យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​បានអោយ​ដឹង​ថា​៖ សមត្ថកិច្ច​បាន​ព្យាយាម​ពួនស្ទាក់​ចាប់ ជន​ដៃដល់​ទាំងនេះ អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ រហូត​ដល់​យប់​ថ្ងៃ​ទី ១៧ ខែមេសា សមត្ថកិច្ច​បាន ចេញ​ប្រ​តិ​បត្ត​ការណ៍ ពួនស្ទាក់​ចាប់​រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​១៨ ទើប​ឃើញ ឈ្មោះ ណុ​ង ណា​ក់ ដើរ​ចេញពី​ព្រៃ ហើយក៍​ដេញ​ចាប់ខ្លួន​បាន​តែ​ម្ដង ។ ការ​ចាប់ខ្លួន​តាម​ដីការ​តុលាការ​នេះ​សមត្ថកិច្ច​មិន​បាន​សាកសួរ ព័ត៌មាន​បន្ថែម​នោះ​ទេ​គឺ​បញ្ជូន​ទៅ​តុលាការ ហើយ​តុលា​ករ​ឃុំខ្លួន ឈ្មោះ​នេះ តែ​ម្តង​។

កន្លង​ទៅ អភិបាលខេត្ត​កំពង់ឆ្នាំង ឯកឧត្តម ឈួ​រ ច​ន្ទ័​ឌឿ​ន ធ្លាប់​បាន​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​បូក​សា រុ​ប​ការងារ​ប្រចាំឆ្នាំ ថា​៖ ( តើ​បុគ្គល​ម្នាក់ នៅ​ភួ​មិ​ក្តុល​ហ្នឹង អាងខ្នង អាង​បុណ្យ​សក្តិ នរណា ម្តេច​ធ្វើ​បុគ្គល​ម្នាក់​នោះ​មិនកើត បណ្តោយ​អោយ​បុគ្គល​ម្នាក់​នោះ​ធ្វើ​ព្យុះ​ភ្លៀង​សម្បើម​ម្លេះ ,​ចាប់ពី​ពេល​នេះ​ទៅ​បើ​នរណា យក​ខ្នង យកបុណ្យ​សក្តិ ទៅ​បន្ត​ការពារ​បុគ្គល​ម្នាក់​នេះ​ទៀត ក្នុង​នាម​អាជ្ញាធរ​ខេត្ត​និង​ដក​បុណ្យ​សក្តិ​អ្នក​នោះ​ចោល​ភ្លាម ) ។ ការ​លើក​ឡើង​បែប​នេះ ព្រោះ​រយៈកាល កន្លង​មក មាន​មន្ត្រី​អនុវត្ត​ច្បាប់ និង​មន្ត្រី​ពាក់​ព័​ន្ឋ​ជា​ច្រើន​នាក់​ទៀត ធ្លាប់​ទទួល​លាភសក្ការៈ ពី​បុគ្គល ឈ្មោះ ណុ​ង​ណា​ក់ មិន​ស្ទើ​ទេ ។

ប៉ុន្តែ ក្រោយ​ពី​អាជ្ញាធរ ខេត្ត លើក​ឡើង​បែប​នេះ គួប​ផ្សំ និង ឈ្មោះ ណុ​ង ណា​ក់ និង​បក្សពួក បាន​ប្រ​ព្រិ​ត្តបទ​ល្មើស​ថ្មី​ទៀត ទើប​ឈាន​ដល់​ការ​ចាប់ខ្លួន​តែ​ម្តង ។ យោង​តាម​ប្រភព​ពី​មន្ត្រី​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បានឱ្យ​ដឹង​ថា​៖ ឈ្មោះ​ណុ​ង ណា​ក់​អាច​នឹង​ជាប់​ពាក់ព័ន្ធ​ច្រើន​ករណី​ទៀត ដូច​ជា​ការ​ប្រើ​ប្រាស់​​អាវុធ​ខុសច្បាប់, ការ​រំលោភ​ដីធ្លី​អ្នក​ដទៃ និង​បទ​គំរាមកំហែងជាដើម ៕

អត្ថបទសរសេរ ដោយ