ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​កីឡា​ការ​ប្រដាល់​បាត់បង់​ជីវិត​លើ​ដង​វិ​ថី នៅ​មាន​ជនឆ្លៀតឱកាស​ទៀត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​អតីត​ជា​កីឡាប្រដាល់​នៅ​ក្លឹ​ប​ពុទ្ធ​សិរី​វង្ស​ពោធិ៍​សែន​ជ័យ បច្ចុប្បន្ន​ជា​សណ្តាប់​ធ្នាប់ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជិះ​ម៉ូតូ​លឿន​ពេក​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្ដាល​ឲ្យ​ដួល​បោក​ក្បាល​នឹង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវបែក​ក្បាល​ស្លាប់​ភ្លាម​ៗ កាលពី​ម៉ោង​៣​និង​៤០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​អតីត​ជា​កីឡាប្រដាល់​នៅ​ក្លឹ​ប​ពុទ្ធ​សិរី​វង្ស​ពោធិ៍​សែន​ជ័យ បច្ចុប្បន្ន​ជា​សណ្តាប់​ធ្នាប់ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជិះ​ម៉ូតូ​លឿន​ពេក​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្ដាល​ឲ្យ​ដួល​បោក​ក្បាល​នឹង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវបែក​ក្បាល​ស្លាប់​ភ្លាម​ៗ កាលពី​ម៉ោង​៣​និង​៤០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ខាងជើង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ប្រមាណ​៥០០​ម៉ែត្រ តាម​បណ្ដោយ​ផ្លូវ​៥៩៨ ស្ថិត​ក្នុង​សង្កាត់​ច្រាំង​ចំ​រះ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ​។

សព​ជន​រង​គ្រោះ​មានឈ្មោះ យឿ​ន យ​ន ហៅ ពុទ្ធ សុ​ជាតិ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ អតីត​ជា​កីឡា​ប្រដាល់​​នៅ​ក្លឹ​ប​ពុទ្ធ​សិរី​វង្ស​ពោធិ៍​សែន​ជ័យ បច្ចុប្បន្ន​ជា​សណ្តាប់ធ្នាប់ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​ស្រឹង ឃុំ​ទំនប់ ស្រុក​បា​ធា​យ ខេត្តកំពង់ចាម ។

​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​មុន​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ខាងលើ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ស្កុប​ភី ស៊េរី​០១៩ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​1HO-8788 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​៥៩៨ ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​យ៉ាង​លឿន នៅ​លើ​ម៉ូតូ​មាន​ដឹង​ស្រា​បៀរ​ចំនួន​២​កេស​ដាក់​នៅ​ខាង​មុខ​ទៀត​ផង​។ លុះដល់​ចំណុច​កើតហេតុ រេ​ចង្កូត​ទៅ​ខាងឆ្វេង​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញ​ទំហឹង បណ្ដាល​ឲ្យ​ម៉ូតូ​រង​ខូចខាត​បែក​ក្បាំង​ខាង​មុខ​។ រីឯ​ជន​រង​គ្រោះ​ដួល​បោក​ក្បាល​ជាមួយនឹង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ដែល​នៅ​ចំ​កណ្ដាល​ទ្រូងផ្លូវ បណ្តាល​ឲ្យ​បែកក្បាល​ដាច់ខ្យល់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ភ្លាម​នោះ​ក៏​ស្រាប់តែ​លេចមុខ​ជន​ឆ្លៀតឱកាស​ចំនួន​២​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ា​កមក​ឈប់​នៅ​កន្លែង​កើតហេតុ រួច​ចុះ​ទៅ​លូក​ហោប៉ៅ​ខោ​ជន​រង​គ្រោះ​លួច​យក​កាបូប​លុយ​និង​ទូរស័ព្ទ​ដៃ​១​គ្រឿង​បាន​ហើយ​ឡើង​ជិះ​ម៉ូតូ​គេច​ចេញពី​កន្លែង​កើតហេតុ​បាត់​ស្រមោល ទើប​មាន​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ឆែកឆេរ​លើ​ខ្លួន​ជន​រង​គ្រោះ​ឃើញ​នៅ​សល់​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ទៀត​ម៉ាក សាំ​សុង តែ​សមត្ថកិច្ច​មិន​អាច​ឆែកឆេរ​ទូរស័ព្ទ​នោះ​បាន​ទេ ព្រោះ​ជាប់​លេខ​សម្ងាត់​។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ទេ បាន​ទាក់ទង​ហៅ​សមត្ថកិច្ច​ជំនាញ​ឱ្យ​ចុះ​មក​ធ្វើការ​វាស់វែង​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ខាងលើ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ចំណែកឯ​សព​ជន​រង​គ្រោះ​មិន​ទាន់​មាន​សាច់ញាតិ​បាន​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត ទួល រហូត​ព្រឹក​ឡើង​ទើប​មន្ត្រី​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹក​យក​មក​តម្កល់​ទុក​នៅ​វត្ត​ពោធិ៍​ចិន​តុង​រង់ចាំ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ