ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លោចចិត្ត​! ត្រូវ​កិន​អូស​ក្រោម​រថយន្ត​…​ជិត​មួយ​ម៉ោង​ក៏​ដាច់ខ្យល់​ស្លា.ប់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវ​រថយន្ត​តា​កូ​ម៉ា​បត់​កិន​អូស និង​ស្លាប់​ក្រោម​រថយន្ត ខណៈ​ពេល​ដែល​ជិះ​ម៉ូតូ​ម៉ាក់​ឌូ​កមួយ​គ្រឿង​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៥​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវ​រថយន្ត​តា​កូ​ម៉ា​បត់​កិន​អូស និង​ស្លាប់​ក្រោម​រថយន្ត ខណៈ​ពេល​ដែល​ជិះ​ម៉ូតូ​ម៉ាក់​ឌូ​កមួយ​គ្រឿង​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៥​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ចំណុច​ភូមិ​គៀន​ឃ្លាំង សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ​ឈ្មោះ​ខន ចំរើន ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ថ្កូវ ឃុំ​ត្រប់ ស្រុក​បា​ធា​យ ខេត្តកំពង់ចាម ជិះ​ម៉ូតូ​ម៉ាក​ឌូ​ក ពណ៌​សលាយ​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1FS -3353 ។ ចំណែក​រថយន្ត​បង្ក​ម៉ា​កតា​កូ​ម៉ា ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2R- 5408 បើក​ដោយ​បុរស​ម្នាក់​រួម​ដំណើរ​ជាមួយ​ប្រពន្ធ និង​កូន​បាន​គេចខ្លួន​បាត់ ។

តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​រថយន្ត និង​ម៉ូតូ​បើក​ស្រប​ទិស​គ្នា​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ដោយ​រថយន្ត​បើកមុខ​ម៉ូតូ ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​រថយន្ត​បត់​ឆ្វេង​បំណង​ឆ្លងផ្លូវ​ដោយ​មិន​បាន​ស៊ី​ញ៉ូ​ក៏​បាន​កិន​ម៉ូតូ​ដែល​បើក​ខាងឆ្វេង​ពីក្រោយ ហើយ​ជាប់​ក្រោម​រថយន្ត​អូស​បណ្តាល​អោយ​រង​របួសធ្ងន់ ក្រោយមក​ត្រូវ​ប្រជាពលរដ្ឋ​នាំ​គ្នា​អូស​ចេញ​បាន​ប្រមាណ​ជិត​១​ម៉ោង​ទើប​ដាច់ខ្យល់​ស្លាប់ ។

តាម​ព័ត៌មាន​បានអោយ​ដឹង​ថា បន្ទាប់​ពី​គ្រោះថ្នាក់​អ្នកបើកបរ​បាន​គេចខ្លួន​បាត់ ។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​ទាក់ទង​សមត្ថកិច្ច​ជំនាញ​មក​វាស់វែង​យក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​ទៅ​តាម​ច្បាប់ ។ សព​ត្រូវ​បាន​ប្រគល់​ឲ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ