គួរ​អាសូរ​ណាស់​ទោះជា​ពុក​ម៉ែ​លំបាក​យ៉ាងណា​ក៏​ត្រូវ​តែ​តស៊ូ​ដើម្បី​កូន


សាធុជន​សាក​គិត​ទៅ​ក្រោយ​បន្តិច​មើល​នឹង​បានដឹង​ថា​ខ្លួន​យើង​ទាំងអស់​គ្នា​នេះ​សុទ្ធតែ​ជា​អ្នក​ជំពាក់​បំណុល ហើយ​ត្រូវ​ដើរតួ​ជា​អ្នក​សង​វិញ​ជា​និច្ច ដែល​បំណុល​នោះ​គឺ​ការ​ចិញ្ចឹម​ឪពុក​ម្តាយ ដែល​គាត់​បាន​ចិញ្ចឹម​បីបាច់​ថែរក្សា​យើង​មក​តាំង​តែ​ពី​តូច​រហូត​ដល់​ធំ​មិនមែន​អស់​ស្រូវ​អង្ករ​តិច​បេ​-​ការុង​ទេ មិនមែន​អស់ប្រាក់​តិច​លាន​ទេ ដូច្នេះ​យើង​ជា​កូន​ត្រូវ​តបស្នង​សងគុណ​លោក​វិញ​ដោយ​ចិត្តមេត្តា ។

គួរ​ឱ្យ​អាសូរ​ណាស់​ទោះជា​ពុក​ម៉ែ​អត់ឃ្លាន ក្រលំបាក សុខចិត្ត​តស៊ូ​ក្នុង​ជីវិត​ធ្វើការ​នៅ​ក្រោម​កំ​ដៅ​ថ្ងៃ ហាលខ្យល់​ព្យុះ ភ្លៀង ផ្គរ រន្ទះ ក្ដៅ​ពេក ត្រជាក់​ពេក រងា​ពេក ឃ្លាន​ពេក ស្រេក​ពេក មាតាបិតា​នៅ​តែ​សុខចិត្ត​ខាំមាត់សង្កត់ចិត្ត សម្រក់​ទឹកភ្នែក ទទួល​រ៉ាប់រង​នូវ​ការ​លំបាក​សព្វបែបយ៉ាង​ដើម្បី​កូន ។

គួរតែ​កូនប្រុស​ស្រី​ទាំងឡាយ​ខំ​គោរព​បូជា​បីបាច់​ថែរក្សា​ចិញ្ចឹម​គាត់​វិញ នេះឯង​ហើយ​ដែល​ជា​ការ​សងបំណុល​ចាស់ សូម​កូនប្រុស​ស្រី​ទាំងឡាយ​សម្លឹង​ដោយ​ល្អ​ចុះ​។ គាត់​ចិញ្ចឹម​យើង​តាំងពី​តូច​រហូត​ដល់​ធំ គាត់​បំពេញ​តួនាទី​របស់​គាត់​បាន​យ៉ាង​ល្អ ហាម​កូន​មិន​ឲ្យ​ធ្វើអំពើ​បាប​អកុសល ឲ្យ​កូន​តាំងនៅ​ក្នុង​សេចក្ដី​ល្អ ឲ្យ​កូន​បាន​សិក្សា​ទាំង​ផ្លូវលោក​ទាំង​ផ្លូវធម៌ ឲ្យ​កូន​តាំងនៅ​ក្នុង​សេចក្ដី​ល្អជា​និច្ច ។

ពេល​រៀបចំ​កូន​ឲ្យ​មាន​គូ​ស្វាមីភរិយា​រួច​ហើយ គឺ​គាត់​តែង​ចែកទ្រព្យ​សម្បត្តិ​មួយ​ចំណែក​ដើម្បី​បានជា​ដើមទុន​សម្រាប់​គ្រួសារ​ថ្មី​នេះ សួរ​ថា​មាតាបិតា​គាត់​ធ្វើអំពើ​ល្អ​យ៉ាងនេះ​ចំពោះ​កូន តើ​មានបាន​អ្វី​អំពី​កូន​វិញ​ទេ?

ក្រៅ​តែ​អំពី​ការ​ទទួល​សេចក្ដី​លំបាក មិន​ទាន់​បាន​ប៉ុន្មាន​ផង​គាត់​ឈឺ គាត់​ស្លាប់​ចោល​យើង​នោះ គឺ​គាត់​មិន​បាន​ទទួល​អ្វី​ក្រៅពី​នេះ​ទេ​។ ដូច្នេះ កុំ​ឲ្យ​គាត់​ស្លាប់​ទៅ​បិទ​ភ្នែក​មិន​ជិត យើង​ជា​កូន​ត្រូវ​តែ​តបគុណ​លោក ចិញ្ចឹម ទំនុកបម្រុង​គាត់​ក្រែង​បាន​រួច​បំណុល​ចាស់​ខ្លះ ។

Facebook Google Twitter Email

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ