ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់​ណាស់​! ឆក់​យក​ជីវិត​មនុស្ស​៤​នាក់ និង​របួស​២​នាក់​លើ​ដង​វិ​ថី

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ នៅ​ទឹកដី​ត្រើយ​ខាងកើត​ទន្លេមេគង្គ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ចំនួន​៤​ថ្ងៃ ដោយ​ចាប់ពី​ថ្ងៃ​១៣ ដល់​១៦ មេ​សា ២០១៩ គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​បន្តបន្ទាប់​ចំនួន​២​លើក ដោយ​បាន​ឆក់​យក​ជីវិត​មនុស្ស​៤​នាក់…

ខេត្ត​ត្បូងឃ្មុំ ៖ នៅ​ទឹកដី​ត្រើយ​ខាងកើត​ទន្លេមេគង្គ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ចំនួន​៤​ថ្ងៃ ដោយ​ចាប់ពី​ថ្ងៃ​១៣ ដល់​១៦ មេ​សា ២០១៩ គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​បន្តបន្ទាប់​ចំនួន​២​លើក ដោយ​បាន​ឆក់​យក​ជីវិត​មនុស្ស​៤​នាក់ និង​រង​របួសធ្ងន់​-​ស្រាល​២​នាក់ ហើយ​ត្រូវ​បាន​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។

លោក​ឧត្តមសេនីយ៍ត្រី ឈឹ​ម គឹ​ម​ហុង ស្នងការ​រង​នគរ​ង​នគរបាល​ខេត្ត​ឲ្យ​ដឹង​ថា នៅ​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១៣ មេ​សា លើ​ផ្លូវ​ក្រាល​កៅស៊ូ​ត្រង់​ចំណុច​ផ្លូវបំបែក​ជា​បួន​ខាងលិច​សាខា​កាកបាទក្រហម​ខេត្ត ស្ថិត​នៅ​ភូមិ​និគម​លើ ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​រវាង​រថយន្ត​ប្រ៊ូ​ស និង​ម៉ូតូ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួស​ម្នាក់ ។

លោកស្នងការ​រង​នគរបាល​ខេត្ត​បន្ត​ថា រថយន្ត​ប្រ៊ូ​ស ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 2AX-3006 បើកបរ​ដោយ​ឈ្មោះ អាង ឃុ​ង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​រោង​ម៉ាស៊ីន ឃុំ​អូរ​អំបិល ស្រុក​សេរី​សោ​ភ័​ណ្ឌ ខេត្តបន្ទាយមានជ័យ បាន​បុក​ជាមួយនឹង​ម៉ូតូ​វ៉េវ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​តាកែវ 1F-7593 បើកបរ​ដោយ​ឈ្មោះ​អុល ទិ​ត្យ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ នៅ​ភូមិ​មេស ឃុំ​ទឹក​ជ្រៅ ស្រុក​តំបែរ រង​របួស ហើយ​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​ឈ្មោះ អ៊ិ​ន សន ភេទ​ស្រី អាយុ​៦៨​ឆ្នាំ បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ចំណែក​អ្នកបើកបរ​រថយន្ត​ត្រូវ​ឃាត់ខ្លួន និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

ចំណែក​ករណី​ទី​២ កើតឡើង​នៅ​ម៉ោង​២​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១៤ មេ​សា ២០១៩ លើ​ផ្លូវជាតិ​លេខ​៧ ត្រង់​ចំណុច​ភូមិ​ពណ្ណរាយ សង្កាត់​សួង ក្រុង​សួង ដោយ​មាន​រថយន្ត​កាម​រី​បា​ឡែ​ន​១​គ្រឿង​បើកបរ​ដោយ​ឈ្មោះ សៅ សុធា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ឫស្សី សង្កាត់​ព្រះស្តេច ក្រុង​បាត់ដំបង បាន​ស្លាប់​ភ្លាម​ៗ​ដោយសារ​តែ​បុក​គូទ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ មិន​មាន​ពាក់​ស្លាក​លេខ​ក្នុង​ទិស​ដៅ​ស្របគ្នា​ពី​លិច​មក​កើត ។

ដោយ​មាន​អ្នក​រួម​ដំណើរ​ជាមួយ​មាន ១-​ឈ្មោះ កាន់ សា​វី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​១ សង្កាត់​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ (​ស្លាប់​) ២-​ឈ្មោះ លី ផល្លា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ស្រុក​កោះធំ ខេត្តកណ្តាល (​ស្លាប់​) ៣-​ឈ្មោះ ពេជ្រ ពិសិដ្ឋ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ក្រុង​បាត់ដំបង របួសធ្ងន់ ចំណែក​អ្នកបើកប​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​រត់គេច​ខ្លួន​បាត់ ។

គួរ​បញ្ជាក់​ថា ឆ្នាំ​២០១៨​កន្លង​ទៅ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី គ្រោះថ្នាក់​ចរាចរ​ណ៏​កើតឡើង​១​លើក ហើយ​ក្នុង​ឆ្នាំ​២០១៩​វិញ​កើតឡើង​២​លើក បណ្តាល​ឲ្យ​ស្លាប់​៤​នាក់ និង​របួស​២​នាក់ គ្រោះថ្នាក់​នេះ​ដោយសារ​តែ​កត្តា​ល្បឿន​លើស​កំណត់ ទើប​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ