ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! ស្លា.ប់​៥២​នាក់ របួសធ្ងន់​-​ស្រាល​​១៨៣​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​រយៈពេល​៤​ថ្ងៃ គិត​ពី​ថ្ងៃ​ទី​១៣ ដល់​១៦ ខែមេសា ឆ្នាំ​២០១៩ បាន​កើតឡើង​១០៩​លើក ស្លាប់​៥២​នាក់ របួសធ្ងន់​១៣៦​នាក់…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​រយៈពេល​៤​ថ្ងៃ គិត​ពី​ថ្ងៃ​ទី​១៣ ដល់​១៦ ខែមេសា ឆ្នាំ​២០១៩ បាន​កើតឡើង​១០៩​លើក ស្លាប់​៥២​នាក់ របួសធ្ងន់​១៣៦​នាក់ របួសស្រាល​៤៧​នាក់ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៨​កើនឡើង​ដល់​២០​នាក់​ឯណោះ​។ ចំពោះ​មូ​លេ​ហ​តុ គឺ​មក​ពី​បើក​ល្បឿន​៤១​លើក ស្រវឹង​៨​លើក​, ប្រជែង​១២​លើក​, មិន​ប្រកាន់​​​ស្តាំ​១៦​លើក​,​មិន​គោរព​សិទ្ធ​១៦​លើក​,​បត់​គ្រោះថ្នាក់​៦​លើក និង​កត្តា​យាន​១​លើក ។

ចំពោះ​គ្រោះថ្នាក់​ប៉ះទង្គិច គឺ​ម៉ូតូ​និង​ម៉ូតូ​៣១​លើក​, ម៉ូតូ​និង​រថយន្ត​តូច​៣៨​លើក​, ម៉ូតូ​និង​​រថយន្ត​ធំ​៣​លើក​, ម៉ូតូ​ដួល​ខ្លួនឯង​៧​លើក​, ម៉ូតូ​និង​ផ្សេង​ៗ១២​លើក​, ម៉ូតូ​និង​ថ្មើរជើង​៤​លើក​,​រ ថ​យន្ត​តូច​និង​រថយន្ត​តូច​៤​លើក​, រថយន្ត​តូច​ក្រឡាប់​១​លើក​, រថយន្ត​តូច​និង​រថយន្ត​ធំ​២​លើក​, រថយន្ត​តូច​និង​ថ្មើរជើង​២​លើក​, រថយន្ត​តូច​និង​ផ្សេង​ៗ៣​លើក​, រថយន្ត​ធំ​បុក​របាំង​ផ្លូវ​១​លើក និង​គោ​យន្ត​ករ​ឡាប់​១​លើក ។

រីឯ​យានយន្ត​បង្កហេតុ​វិញ គឺ​ម៉ូតូ​៦០​លើក​, រថយន្ត​តូច​៣៨​លើក​, រថយន្ត​ធំ​៣​លើក​, ផ្សេង​ៗ៦​លើក​, ថ្មើរជើង​២​លើក ចំណែក​យាន​ខូ​ត​ខាត គឺ​ម៉ូតូ​១២៣​គ្រឿង រថយន្ត​តូច​៥៤​គ្រឿង រថយន្ត​ធំ​៦​គ្រឿង ផ្សេង​ៗ១៧​គ្រឿង ថ្មើរជើង​៦​នាក់ ។ ហើយ​គ្រោះថ្នាក់​ខាងលើ​បាន​កើតឡើង​លើ​ផ្លូវជាតិ​៥០​លើក ផ្លូវ​ខ​ត្ត​៥៤​លើក ផ្លូវលំ​៥​លើក​។

ចំណែក​រាជធានី​-​ខេត្ត​ដែល​គ្រោះថ្នាក់ និង​រង​គ្រោះ​ច្រើន​នោះ គឺ​ខេត្តកំពង់ឆ្នាំង​៦​លើក ស្លាប់​៦​នាក់ របួស​៨​នាក់​, កំពង់ស្ពឺ​៣​លើក ស្លាប់​៥​នាក់​, កណ្តាល​៤​លើក ស្លាប់​៤​នាក់ របួស​១០​នាក់​, ត្បូងឃ្មុំ​២​លើក ស្លាប់​៤​នាក់ របួស​២​នាក់​, ភ្នំពេញ​១៧​លើក ស្លាប់​៤​នាក់ របួស​២០​នាក់​, ពោធិ៍សាត់​១២​លើក ស្លាប់​៣​នាក់ របួស​២២​នាក់​, ក្រចេះ​៤​លើក ស្លាប់​៣​នាក់ របួស​៦​នាក់ និង​បន្ទាយ​មាន​ជ័យ​៣​លើក ស្លាប់​២​នាក់ របួស​៨​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ