អនិច្ចា​ណាស់​! មួយ​ប៉ប្រិច​ប៉ុណ្ណោះ​មាន​អ្នក​ស្លាប់ និង​អ្នក​របួស​លើ​ផ្លូវជាតិ​លេខ​៦​

Sponsored

ខេត្តបន្ទាយមានជ័យ ៖ យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស​ម្នាក់​បាន​ស្លាប់ និង​២​នាក់​ផ្សេង​ទៀត​រង​របួសធ្ងន់ ដោយសារ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ដោយ​ខ្លួនឯង​បើក​ម៉ូតូ​វង្វេង​ផ្លូវជាតិ​ធ្លាក់​ចូល​ស្នាមភ្លោះ​ទៅ​បុក​នឹង​បង្គោល​ខ្សែកាប​អុ​ប​ទិច ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ចន្លោះ​ម៉ោង​១​ទៅ​ម៉ោង ៣​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ក្រៅ​ទីប្រជុំជន ត្រង់​ចំណុច​ចន្លោះ​បង្គោល​ខ្សែភ្លើង​លេខ​០៣៩៣-០៣៩៤ ដែល​ស្ថិត​នៅ​ភូមិ​រហាល ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។

​លោក​វរសេនីយ៍ឯក មាស ប្ញ​ទ្ធី អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ បាន​ឲ្យ​ដឹង​ថា ជ​នេ​ង​គ្រោះ​ដែល​បាន​បាត់បង់​ជីវិត​ឈ្មោះ ឈូក សុ​វ៉ា​ត ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​គោក​លុន​(​ភូមិ​ថ្មី​) ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ ជា​អ្នក​រួម​ដំណើរ និង​ត្រូវជា​បងថ្លៃ បស់​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ចិ ថា​វី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​គោក​លុន​(​ភូមិ​ថ្មី​) ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ រង​របួសធ្ងន់ បាន​បើក​ម៉ូតូ​ម៉ាក Honda Click ពណ៌​ស ពាក់​ផ្លា​ក​លេខ ប​.​មាន​ជ័យ​1M-4145 និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​ត្រូវជា​ក្មួយ​ឈ្មោះ វ៉ា​ន់ សា​វឿ​ត ភេទ​ស្រី អាយុ​១២​ឆ្នាំ នៅ​ភូមិ​ជាមួយ​របួសស្រាល ។

​លោក​អធិការ​បាន​បន្ត​ថា មុន​ពេល​កើតហេតុ អ្នក​បើក​ម៉ូតូ​បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ខាងកើត​ទៅ​ទិស​លិច សង្ស័យ​មាន​សារជាតិ​ស្រវឹង​ពេល​មក​ដល់​ចំណុច​ចន្លោះ​បង្គោល​ខ្សែភ្លើង​លេខ​០៣៩៣-០៣៩៤ ស្ថិត​នៅ​ភូមិ​រហាល ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ បាន​ធ្លាក់​ពីលើ​ទ្រូងផ្លូវ​ទៅ​បុក​នឹង​បង្គោល​ខ្សែកាប​អុ​ប​ទិច​នៅ​ស្នាមភ្លោះ​ខាងជើង​ផ្លូវ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​រង​របួសធ្ងន់​-​ស្រាល​២​នាក់ ចំណែក​ម៉ូតូ​ខូចខាត​ធ្ងន់​ផ្នែក​ខាង​មុខ ។ ចំពោះ​អ្នក​រង​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ព្រះនេត្រព្រះ ចំណែក​ជន​រង​គ្រោះ​ដែល​ស្លាប់​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ