ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គការ​​សុខ​ភាព​ពិភព​លោក​​​ប្រកាស​​ឱ្យ​ឈប់​ប្រើ​​​សារធាតុ​បារ៉ត​ក្នុង​​ឧប​​ករណ៍​ពេទ្យ​​ព្រោះ​​ប៉ះ​ពាល់​​ដល់​​មនុស្ស​

11 ឆ្នាំ មុន

​AFP ផ្សាយ​ថា​​​ អង្គការ​សុខ​ភាព​​ពិភព​លោក​​ (WHO) និង​ក្រុម​ហែល​ឃែរ៍ (Health Care) បាន​ផ្តួច​ផ្តើម​​គម្រោង​​កម្ចាត់​​បារ៉ត​​ ពី​ឧប​ករណ៍​វាស់​ស្ទង់​សីតុណ្ហ​ភាព​ផ្នែក​វេជ្ជ​សាស្ត្រ​​ឱ្យ​អស់​នៅ​ក្នុង​ឆ្នាំ​២០២០​​ ក្នុង​នោះ​មាន​ទាំង​បារ៉ត​​​ពី​ឧប​ករណ៍​វាស់​កម្តៅ​ និង​វាស់​សម្ពាធ​ឈាមផងដែរ​ ។​

លោក​ស្រី​ម៉ាការ៉ែត​ ចាន នាយក​របស់ WHO បាន​​ថ្លែង​ថា បារ៉ត​​ ជា​ផ្នែក​មួយ​ក្នុង​សារធាតុ​គីមី​​​ចំនួន​១០​ប្រភេទ​​ដែល​គ្រោះ​ថ្នាក់ និង​ជា​សារធាតុ​​អាច​រីក​រាល​ដាល រួម​ទាំង​​​​ស្ថិត​ក្នុង​អាកាស​ធាតុ​រយៈ​ពេល​យូរ​​ ជា​ហេតុ​បង្ក​ឱ្យ​កើត​​​​ជំងឺ​ធ្ងន់​​ និង​​ពិការ​ខួរ​ក្បាល ។​ កាល​ពី​ថ្ងៃ​ទី​១០ តុលា​​ ២០១៣ អ្នក​តំណាង​មក​​ពី​ចំណោម​១៤០​ប្រទេស ដែល​ចូល​រួម​ប្រជុំ​​នៅ​ទី​ក្រុង​មីណាម៉ាតា ប្រទេស​ជប៉ុន បាន​ចុះ​ហត្ថ​លេខា​​​លើ​សន្ធិ​សញ្ញា​​ស្តី​ពី​បារ៉ត នៃ​អង្គ​ការ​សហ​ប្រជា​ជាតិ​​ (UN) ដើម្បី​​គ្រប់​គ្រង​លើ​ការ​ប្រើ​សារធាតុ​បារ៉ត ។​​

ទី​ក្រុង​មី​ណា​ម៉ាតា​​ ​ធ្លាប់​កើត​មាន​វិបត្តិ​បារ៉ត ដ៏​ធំ​ក្នុង​ទស​វត្ស​​ទី​៥០ បង្ក​ឱ្យ​​មាន​អ្នក​ស្លាប់​ប្រហែល​២.០០០​នាក់ ព្រោះ​ទទួល​ទាន​ត្រី​ និង​អាហារ​សមុទ្រ ដែល​មាន​លាយ​ឡំ​ដោយ​សារ​ធាតុ​​បារ៉ត​ ដែល​បង្ហូរ​ចេញ​ពី​រោង​ចក្រ​ក្នុង​​តំបន់ ៕​