ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រញាប់​ម្ល៉េះ​! មក​ពីក្រោយ​ពន្លះ​ដូច​រន្ទះ ប៉ើង​មនុស្ស​ទៅ​ម្ខាង ម៉ូតូ​ឡើងដើមឈើ​ដូច​កប់​ចោល

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​មួយ​រំពេច​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កាលពី​ម៉ោង​11​និង​20​នាទី​យប់ ថ្ងៃ​ទី​13 ខែមេសា ឆ្នាំ​2019 នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​5 ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ 73 និង​លេខ…

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​មួយ​រំពេច​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កាលពី​ម៉ោង​11​និង​20​នាទី​យប់ ថ្ងៃ​ទី​13 ខែមេសា ឆ្នាំ​2019 នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​5 ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ 73 និង​លេខ 74 ស្ថិត​ក្នុងភូមិ​អូរ​សណ្តាន់​ចាស់ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ខណៈ​រថយន្ត​ដឹក​អ្នកដំណើរ​បុក​ជន​រង​គ្រោះ​កំពុង​ជិៈ​ម៉ូតូ​ពីក្រោយ ។

បើ​តាម​សមត្ថកិច្ច​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា បុរស​រង​គ្រោះ​ខាងលើ​ឈ្មោះ​យន់ សំណាង ហៅ​ចក់ អាយុ​29​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​សណ្តាន់ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​125 ពាក់​ស្លាក​លេខ​ភ្នំពេញ 1 AV. 1254 ចំណែក​អ្នកបើកបរ​រថយន្ត​ដឹក​អ្នកដំណើរ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AU. 6892 បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​។

ប្រភព​ដដែល​បន្ត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​125 ធ្វើ​ដំណើរការ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​ដឹក​អ្នកដំណើរ​មួយ​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​2AU. 6892 ពី​បើក​មក​ពីក្រោយ​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​ទៅ​បុក​ជន​រង​គ្រោះ​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​ប៉ើង​ទាំង​មនុស្ស និង​ម៉ូតូ​ជាង​10​ម៉ែត្រ ។ ក្រោយ​ពេល​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​បាន​ស្លាប់​ភ្លាម​មួយ​រំពេច ចំណែក​ម៉ូតូ​ប៉ើង​ទៅ​លើ​ដើមឈើ​ដែល​គេ​កាប់​ចោល​អ៊ីចឹង ។

ក្រោយមក សមត្ថកិច្ច​បាន​ទៅ​ដល់​កន្លែង​កើតហេតុ និង​ធ្វើការ​វាស់វែង រួច​ក៏​បាន​យក​រថយន្ត​បង្ក និង​ម៉ូតូ​ជន​រង​គ្រោះ​ទៅ​រក្សា​ទុក ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​ផ្លូវច្បាប់ ។ ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ដោយ​ឡែក​អ្នកបើកបរ​រថយន្ត​បង្ក​បាន​គេចខ្លួន​បាត់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ