ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់​ណាស់​! សាច់ញាតិ​បងប្អូន​ទាំង​គ្រួសារ​ជួប​គ្រោះ​អកុសល​លើ​ភ្នំ

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ មនុស្ស​ប្រុស​ស្រី​១៤​នាក់​ស្លាប់ និង​របួស​ជា​ច្រើន ខណៈ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​បើក​គោ​យន្ត​កន្ត្រៃ​មិន​ប្រុង​ប្រយ័ត្ន​បណ្តាល​ឱ្យ​ក្រឡាប់​នៅ​លើ​ភ្នំ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១២ មេ​សា ២០១៩…

ខេត្តឧត្តរមានជ័យ ៖ មនុស្ស​ប្រុស​ស្រី​១៤​នាក់​ស្លាប់ និង​របួស​ជា​ច្រើន ខណៈ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​បើក​គោ​យន្ត​កន្ត្រៃ​មិន​ប្រុង​ប្រយ័ត្ន​បណ្តាល​ឱ្យ​ក្រឡាប់​នៅ​លើ​ភ្នំ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១២ មេ​សា ២០១៩ ស្ថិត​នៅ​ចង្កេះភ្នំ​ដងរ៉ែក​អូរ​ត្រជាក់ចិត្ត ច្រក​ទ្វារ​តំបន់​ជប់​គគី ក្នុងភូមិ​ជប់​គគី​ខាងលិច ឃុំ​អ​ម្ពឹ​ល ស្រុក​បន្ទាយ​អ​ម្ពឹ​ល ។

ជន​រង​គ្រោះ​ខាងលើ ឈ្មោះ​គុណ បារាំ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​អ្នកបើកបរ​គោ​យន្ត​កន្ត្រៃ រង​របួសធ្ងន់ ដោយឡែក​អ្នក​រួម​ដំណើរ ១-​ឈ្មោះ គុណ វិសាល ភេទ​ប្រុស អាយុ​២៨​ឆ្នាំ (​ស្លាប់​) ២-​ឈ្មោះ នឹម គុណ ភេទ​ប្រុស អាយុ​៦០​ឆ្នាំ រង​របួសធ្ងន់ ៤-​ឈ្មោះ​វង់ មិ​ក ភេទ​ស្រី អាយុ​៤៥​ឆ្នាំ រង​របួសធ្ងន់ ៤-​ឈ្មោះ​ណែម ធី ភេទ​ស្រី អាយុ​៥៥​ឆ្នាំ រង​របួសធ្ងន់ ៥-​ឈ្មោះ​វង់ យ៉ៃ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រង​របួសធ្ងន់ ៦-​ឈ្មោះ​គុណ ស្រី ម៉េ​ង ភេទ​ស្រី អាយុ​៩​ឆ្នាំ រង​របួសធ្ងន់ ៧-​ឈ្មោះ​គុណ ស្រី​យ៉េ​ត ភេទ​ស្រី អាយុ​២០​ឆ្នាំ រង​របួសធ្ងន់

៨-​ឈ្មោះ​គុណ ផល្លា ភេទ​ស្រី អាយុ​៣២​ឆ្នាំ រង​របួសធ្ងន់ ៩-​ឈ្មោះ​ហិត ហាក ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រង​របួសធ្ងន់ ១០-​ឈ្មោះ សាន រាត្រី ភេទ​ស្រី អាយុ​៥​ឆ្នាំ រង​របួសធ្ងន់ ១១-​ឈ្មោះ​គុណ សុ​ផុ​ន ភេទ​ស្រី អាយុ​២៧​ឆ្នាំ រង​របួសធ្ងន់ ១២-​ឈ្មោះ​គុណ សុភាព ភេទ​ស្រី អាយុ​៣២​ឆ្នាំ រង​របួសធ្ងន់ និង​១៣-​ឈ្មោះ គុណ សុ​ថា ភេទ​ស្រី អាយុ​៣០​ឆ្នាំ រង​របួសធ្ងន់ ជន​រង​គ្រោះ​ទាំង​១៤​នាក់​ខាងលើ​នេះ​រស់នៅ​ក្នុងភូមិ​គោក​ថ្លាន់ ឃុំ​បន្ទាយឆ្មា ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើការ​សង្គ្រោះ​នៅ​ឯ​ប្រទេស​ថៃ​ក្នុង​ថ្ងៃ​កើតហេតុ​។

ប៉ូលិស​អធិការ​ស្រុក​បន្ទាយ​អ​ម្ពឹ​ល បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​សុទ្ធតែ​សាច់ញាតិ​បងប្អូន​ប្រពន្ធ និង​កូន​បាន​នាំ​គ្នា​ទៅ​មាត់ច្រក​ទ្វារ​តំបន់​ជប់​គគី​ទិញ​សម្ភារ​សម្រាប់​ទុក​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាង​មុន​នេះ ខណៈ​ពេល​កំពុង​ធ្វើ​ដំណើរ​ត្រឡប់​មក​ផ្ទះ​វិញ ស្រាប់តែ​បាន​ជួប​គ្រោះ​អកុសល​មួយ ខណៈ​អ្នកបើកបរ​គោ​យន្ត​កន្ត្រៃ​ចុះ​ពីលើ​ភ្នំ​ក្នុង​ល្បឿន​យ៉ាង​លឿន បណ្តាល​ឱ្យ​ក្រឡាប់ចាក់​មនុស្ស​ចោល​ធ្វើ​ឱ្យ​ស្លាប់​ម្នាក់​នៅ​នឹង​កន្លែង​កើតហេតុ និង​មនុស្ស​ប្រុស​ស្រី​ចាស់​ក្មេង​ផ្សេង​ៗ​ទៀត​រង​របួសធ្ងន់​នាំ​ទៅ​សង្គ្រោះ​ឯ​ប្រទេស​ថៃ ចំណែក​អ្នក​ស្លាប់​បាន​ប្រគល់​សព​ទៅ​ឱ្យ​សាច់ញាតិ​បុណ្យ​ទៅ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ