មិនដឹង​ថា បើក​ម៉ា​កអី​ទេ​នេះ​ឡើង​កិន​ដាច់​ដៃ​មនុស្ស​ម្នាក់​តែ​ម្តង

Sponsored

ខេត្តបាត់ដំបង ៖ យុវជន​ម្នាក់​ត្រូវ​រថយន្ត​ដែល​គេ​មិន​ស្គាល់​ម៉ាក​បុក ហើយ​កិន​ដាច់​ដៃ​ម្ខាង កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១២ មេ​សា​នេះ នៅ​លើ​កំណាត់​ផ្លូវ​មួយ​កន្លែង​ត្រង់​ចំណុច​ភូមិ​បាណ​ន់ ឃុំ​ក​ន្ទឺ​២ ស្រុក​បាណ​ន់ រីឯ​រថយន្ត​បង្កហេតុ​បាន​បើក​រត់​បាត់​ស្រមោល​ទាំង​យប់ ។

លោក​ប៉ាន់ វ៉ា​ន់​នី អធិការ​នគរបាល​ស្រុក​បាណ​ន់​បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ​គេ​នូវ​មិន​ទាន់​មាន​តម្រុយ​ពី​ភិនភាគ​រថយន្ត​បង្កហេតុ​នៅឡើយ​ទេ ព្រោះ​ក្រោយ​ពេល​បុក​មនុស្ស​រថយន្ត​នោះ​បាន​គេច​បាត់ ។ លោក​អធិការ​បាន​ប្រាប់​ថា រថយន្ត​មិន​ស្គាល់​ម៉ាក​នោះ​បាន​បុក​យុវជន​ឈ្មោះ​អឿ​ន កំសាន្ត អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​បាណ​ន់ ឃុំ​ក​ន្ទឺ​២ ស្រុក​បាណ​ន់ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម C125 ពណ៌​ខ្មៅ (​គ្មាន​ស្លាក​លេខ​) របួស​ដាច់​ដៃ​ខាងឆ្វេង ហើយ​ក្រុម​គ្រួសារ និង​សមត្ថកិច្ច​បាន​បញ្ជូន​ទៅ​កាន់​មន្ទី​ពេទ្យ​ភ្លាម​ៗ​ដែរ ។

បើ​តាម​សាក្សី​បាន​និយាយ​ថា រថយន្ត​បង្កហេតុ និង​ជន​រង​គ្រោះ​បាន​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា ។ ប៉ុន្តែ​ដល់​ចំណុច​កើតហេតុ​ជន​រង​គ្រោះ​បាន​ឈប់​ដោយសារ​មាន​ដើមឈើ​រលំ​លើ​ផ្លូវ​ស្រប​ពេល​នោះ​រថយន្ត​បើក​ទៅ​ដល់​មិន​ប្រយ័ត្ន​ក៏​បុក​ជន​រង​គ្រោះ​ពីក្រោយ​តែ​ម្ដង ។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា ពេល​ដែល​បុក​រថយន្ត​នោះ​មិន​បាន​ឈប់​ទេ តែ​បែរជា​បន្ថែម​ល្បឿន​បើក​កិន​ដៃ​ជន​រង​គ្រោះ​ដាច់​ម្ខាង បណ្ដាល​ឲ្យ​របួស​យ៉ាងធ្ងន់ធ្ងរ ។

លោក​ប៉ាន់ វ៉ា​ន់​នី អធិការ​ស្រុក​បាណ​ន់ បាន​បញ្ជាក់​ថា បើ​តាម​ការ​បំភ្លឺ​នានា​ពី​ប្រជាពលរដ្ឋ​ថា រថយន្ត​បង្ក​គ្រោះថ្នាក់​នោះ​ជា​ប្រភេទ​រថយន្ត​តូច ។ ពេល​នេះ​មន្ត្រី​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​ស្វែងរក​រថយន្ត​បង្ក​នោះ​ហើយ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ