ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់២នាក់ទៀតហើយ និងរបួសជាច្រើននាក់លើដងផ្លូវជាតិលេខ៥

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ មនុស្ស​២​នាក់​បាន​ស្លាប់ និង​៣​នាក់​ផ្សេង​ទៀត រង​របួសធ្ងន់ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​សាំ​យ៉ុ​ង​បុក​រថយន្ត​វី​ស្តូ​ន​លើ​ដងផ្លូវ​ជាតិ​លេខ​៥ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​378&379 ក្នុងភូមិ​កូប​លិច ឃុំ​កូប ស្រុក​អូរ​ជ្រៅ…

បន្ទាយ​មាន​ជ័យ ៖ មនុស្ស​២​នាក់​បាន​ស្លាប់ និង​៣​នាក់​ផ្សេង​ទៀត រង​របួសធ្ងន់ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​សាំ​យ៉ុ​ង​បុក​រថយន្ត​វី​ស្តូ​ន​លើ​ដងផ្លូវ​ជាតិ​លេខ​៥ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​378&379 ក្នុងភូមិ​កូប​លិច ឃុំ​កូប ស្រុក​អូរ​ជ្រៅ កាលពី​ម៉ោងជាង​៦​ព្រឹក ថ្ងៃ​ទី​១៣ មេ​សា​នេះ ។

ជន​រង​គ្រោះ​ក្នុង​ហេតុ​ការ​ណ៌​ខាងលើ​មានឈ្មោះ​១-​ឈ្មោះ​កែវ សុភ​ក្ត្រា ភេទ​ស្រី អាយុ​២៣​ឆ្នាំ (​ស្លាប់​)២-​ឈ្មោះ​យ៉ុ​ត ម៉ៃ ភេទ​ស្រី អាយុ​១៩​ឆ្នាំ (​ស្លាប់​) ៣- ឈ្មោះ​កែវ សុខ​បញ្ញា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ (​របួសធ្ងន់​) ទាំង​៣​នាក់​ខាងលើ​ជា​សាច់ញាតិ​នឹង​គ្នា ហើយ​មាន​ទីលំនៅ​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែ​ត ៤- ឈ្មោះ​សារ ភេទ​ប្រុស មាន​ទីលំនៅ​ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង (​របួសធ្ងន់​) ។ និង​៥- ឈ្មោះ​ចិត្រ សម្ព័​ន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្តុល​ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង (​របួសធ្ងន់​) ។

សមត្ថកិច្ច​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​ជ្រៅ​ប្រាប់​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​កើតឡើង​រវាង​រថយន្ត​សាំ​យ៉ុ​ង ពណ៌​ស ពាក់​ស្លាក​លេខ​កណ្តាល​2A- 0392 បើកបរ​ដោយ​ឈ្មោះ​សារ ភេទ​ប្រុស ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ដែល​បាន​ដឹក​ប្រហិត​ចម្រុះ ចេញពី​ព្រំដែន​ប៉ោយ​ប៉ែ​តទៅ លុះដល់​ចំណុច​កើតហេតុ​រថយន្ត​នេះ​ឡើង​ជែង​រថយន្ត​ស្រប​ទិស​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​ម៉ា​កវី​ស្តូ​ន ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2T-6732 ដែល​កំពុង​បើកបរ​បញ្ច្រាសទិស បណ្តាល​ឲ្យ​ស្លាប់​របួស​រដូករណែល​តែ​ម្តង ។

អ្នក​របួស​ក្នុង​ហេតុ​ការ​ណ៌​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ក្នុងស្រុក​កើតហេតុ​អន្តរា​គម​ន៌​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក​មង្គល​បូ​រី ចំណែក​សព​រង​គ្រោះ​ទាំង​២​នាក់ ប្រគល់​ឲ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​យ ។ រីឯ​យានយន្ត​ពាក់ព័ន្ធ​ទាំង​២​គ្រឿង សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​ជ្រៅ ដើម្បី​បន្ត​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ