មន្ត្រីប៉ូលិសនិយាយថា ប្រជាជនកម្ពុជាដែលធ្វើដំណើរក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះ ត្រូវបង្កើតការប្រុងប្រយ័ត្ននឹងគោរពច្បាប់អោយបានល្អ ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុណាមួយពីព្រោះ គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សក្នុងមួយថ្ងៃប្រហែលជាប្រាំនាក់ ។

មន្ត្រីរូបនេះបាននិយាយថា នៅពេលដែលយើងគ្រប់គ្នា បើកបរដោយប្រុងប្រយ័ត្ន ហើយគោរពច្បាប់ទាំងអស់គ្នានោះ យើងនឹងកាត់បន្ថយបានច្រើនរាល់គ្រោះថ្នាក់គ្រប់រូបភាពតាមដងផ្លូវ ។ ដូច្នេះយើងនឹង សុខសប្បាយទាំងអស់គ្នា នៅក្នុងពេលចូលឆ្នាំ ។
ចំណែកឯកសារមួយរបស់រដ្ឋាភិបាលដែលកោះសន្តិភាពទទួលបាននោះបានអោយដឹងថា កាលពីឆ្នាំ២០១៨ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងរហូតដល់ជិត៣៣០០ករណី ហើយបណ្តាលអោយមនុស្សចំនួន១៧៦១នាក់ស្លាប់ និងរបួសជិត៥០០០នាក់ ។ តួលេខនេះបានធ្វើអោយអ្នកស្លាប់តាមដងផ្លូវមានចំនួនច្រើនជាងអ្នកស្លាប់ដោយសារជំងឺអេដស៍ទៅទៀត ៕
ចែករំលែកព័តមាននេះ