ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជើង​ខ្លាំង​ខាង​ឆក់​កាបូប​មក​ពី​ភ្នំពេញ​ចំនួន​២​នាក់​មក​ឆក់​ដល់​សៀមរាប​ត្រូវ​ចប់​តែ​ម្តង

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ចោរឆក់​កាបូប​ជើង​ខ្លាំង នៅ​ភ្នំពេញ​ចំនួន​២​នាក់ បាន​មក​ធ្វើ​សកម្មភាព​ឆក់​កាបូប​ភ្ញៀវ​ទេសចរណ៍​នៅ​កណ្តាល​ក្រុង​សៀមរាប​បាន​សម្រេច រួច​ប្រុង​គេចខ្លួន ។ ប៉ុន្តែ​ត្រូវ​បាន​កម្លាំង​នគរបាល​ចម្រុះ​នៃ​ខេត្តសៀមរាប​បាន​សហការ​គ្នា​ដេញ​ប្រផាប់​ចាប់​ប្រ​ផី​ង​បាន​ដោយ​ជោគជ័យ ។…

ខេត្តសៀមរាប ៖ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ចោរឆក់​កាបូប​ជើង​ខ្លាំង នៅ​ភ្នំពេញ​ចំនួន​២​នាក់ បាន​មក​ធ្វើ​សកម្មភាព​ឆក់​កាបូប​ភ្ញៀវ​ទេសចរណ៍​នៅ​កណ្តាល​ក្រុង​សៀមរាប​បាន​សម្រេច រួច​ប្រុង​គេចខ្លួន ។ ប៉ុន្តែ​ត្រូវ​បាន​កម្លាំង​នគរបាល​ចម្រុះ​នៃ​ខេត្តសៀមរាប​បាន​សហការ​គ្នា​ដេញ​ប្រផាប់​ចាប់​ប្រ​ផី​ង​បាន​ដោយ​ជោគជ័យ ។

ហេតុការណ៍​ចុះ​បង្ក្រាប​នេះ​ធ្វើ​ឡើង​នៅ​ម៉ោង​២១​និង​៣០​នាទី ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវ​ប៊េ​តុង​ក្បែរ​ស្ពាន​អាង​ក្រពើ ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​-​ខេត្តសៀមរាប ។ លោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េ​ត ស្នងការ​រង​ទទួល​ផែន​កណ្តាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា ដោយ​ទទួល​បាន​ព័ត៌មាន​ពី​ជន​រង​គ្រោះ​ឈ្មោះ Adriana sislova ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជនជាតិ​ឆេ​កូ​ស្លូ​វា​គី ថា មាន​ចោរឆក់​កាបូប​ទើប​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល សហការ​ជាមួយ​កម្លាំង​នគរបាល​ទេសចរណ៍ កម្លាំង​នគរបាល​ការពារ និង​អន្តរាគមន៍​បាន​ធ្វើការ​ល្បាត​ប្រទាក់ក្រឡា​គ្នា តាម​គោលដៅ​ដែល​បាន​កំណត់​រហូត​ដល់​ដេញ​ប្រផាប់​ចាប់​ប្រ​ភីង​បាន​ជនសង្ស័យ​ចំនួន​២​នាក់ ករណី​ឆក់​កាបូប​ភ្ញៀវ​ទេសចរណ៍ ។

លោក​បន្ត​ថា ដំណើររឿង​នៅ​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​២១​និង​៣០​នាទី ពេល​ដែល​ជន​រង​គ្រោះ​និង​មិត្តភក្តិ​ចំនួន​បី​នាក់​ទៀត​កំពុង​ដើរ​នៅ​ចំណុច​ផ្លូវ​ប៊េ​តុង​ក្បែរ​ស្ពាន​អាង​ក្រពើ ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​-​ខេត្តសៀមរាប ស្រាប់តែ​មាន​ជនសង្ស័យ​ចំនួន​ពីរ​នាក់​បាន​ធ្វើ​សកម្មភាព​ជិះ​ឆក់​កាបូបស្ពាយ​ពណ៌​ខ្មៅ​ពី​ដៃ​ជន​រង​គ្រោះ​ខាងលើ ក្នុង​នោះ​មាន​១.​កូន​កាបូបដៃ​ដាក់​លុយ ពណ៌​ស​ចំនួន​០១ ។ ២.​កាត​ធនាគារ​ចំនួន​០១​សន្លឹក ។ ៣.​កាត​ធានា​រ៉ាប់រង​ធ្វើ​ដំណើរ​ចំនួន​សន្លឹក ។ ៤.​អត្តសញ្ញាណប័ណ្ណ​ជន​រង​គ្រោះ​ចំនួន​០១​សន្លឹក ។ ៥.​ប្រាក់​អា​មេ​រិ​ក​ចំនួន​១០០​ដុល្លារ និង​ប្រាក់​អ៊ឺ​រ៉ុ​ប​ចំនួន​៤០​អ៊ឺ​រ៉ូ ។ ៦.​ប័ណ្ណបើកបរ​ជន​រង​គ្រោះ​ចំនួន​០១​សន្លឹក ក្រោយ​ពី​ធ្វើ​សកម្មភាព​ឆក់​បាន​រួច​ជនសង្ស័យ​ទាំង​ពីរ​នាក់​បាន​ជិះ​ម៉ូតូ​រត់គេច ពេល​ដែល​សមត្ថកិច្ច​បាន​ទទួល​ព័ត៌មាន​រួច​មក​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​សហការ​ជាមួយ​កម្លាំង​នគរបាល​ទេសចរណ៍​កម្លាំង​នគរបាល​ការពារ​និង​អន្តរាគមន៍​បាន​ធ្វើការ​ល្បាត ប្រទាក់ក្រឡា​គ្នា ចាប់​ជនសង្ស័យ​ទាំង​ពីរ​នាក់​នៅ​ចំណុច​ផ្លូវបំបែក​តា​ភុល មុខ​ហាង​លក់​ទូរស័ព្ទ​ចំរើន​ស៊ី​ន​ហ័​រ ភូមិ​តា​ភុល សង្កាត់​ស្វាយ​ដង្គំ ក្រុង​-​ខេត្តសៀមរាប ។

ជនសង្ស័យ​មានឈ្មោះ ម៉ី សិលា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ទីលំនៅ​ភូមិ​ចារ​យ៉ូ​វ ឃុំ​មេទឹក ស្រុក​បាកាន ខេត្តពោធិសាត់ មុខរបរ​ជាងភ្លើង​និង​ឈ្មោះ វុ​ទ្ធី បញ្ញា​វុ​ធ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ទីលំនៅ​ភូមិ​ប៉ា​ល​យ័ ឃុំ​ប៉ា​ល័យ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ មុខរបរ​ជាងភ្លើង ។ ទាំង​ពីរ​នាក់​ស្នាក់​នៅ​បណ្តោះអាសន្ន​ភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក ក្រុង​/​ខេត្តសៀមរាប ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​សុ​គី​ឡេ​ត (suzuki Let) ពណ៌​ក្រហម​លាយ​ខ្មៅ សេរី​ឆ្នាំ​២០១៥ គ្មាន​ស្លាក​លេខ ។ លោក​បន្ថែម​ថា កម្លាំង​នគរបាល​ជំនាញ​បាន​ធ្វើការ​សួរនាំ​ជនសង្ស័យ​ទាំង​ពីរ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​បាន​ចូល​ខេត្តសៀមរាប នៅ​ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០១៩ ហើយ​បាន​យក​ប្រាក់​ដែល​សល់​ពី​ការ​លួច​ឆក់​ទ្រព្យសម្បត្តិ​គេ​បាន​ចូល​គ្នា​ទិញ​ម៉ូតូ​ដែល​ធ្វើ​សកម្មភាព​លួច​ឆក់​ខាងលើ ហើយ​ធ្លាប់​បាន​ធ្វើ​សកម្មភាព​ឆក់​ក្នុង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​០៤​លើក​កន្លង​មក ។

ជនសង្ស័យ​ទាំង​ពីរ​ពុំ​មាន​ផ្ទុក​សារធាតុ​ញៀន​ទេ ។ ចំពោះ​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ដកហូត​ពី​ជនសង្ស័យ​ប្រគល់​ជូន​ទៅ​ជន​រង​គ្រោះ​វិញ ។ បច្ចុប្បន្ន​ករណី​នេះ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទាំង​២​ទៅ​តុលាការ​ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ