ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីវរ​ហើយ​! លេង​ក្រឡាប​ទាំង​ព្រឹក​ហើយ ចុះ​មនុស្ស​វិញ​នោះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​កម្ទេច​ថ្ម​មួយ​គ្រឿង​បាន​ធ្លាក់​ផ្លូវ​ក្រឡាប់​ទាំង​ព្រឹក ហើយ​អ្នកបើកបរ​បាន​លូន​ចេញ​គេច​ទៅ​បាត់ ។ ទោះបីជា​យ៉ាងណា​ពុំ​ដឹង​ថា មាន​អ្នក​រង​របួស​ឬ​យ៉ាងណា​នោះ​ទេ ។ ហេតុការណ៍​គ្រោះថ្នាក់​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន កាលពី​វេលា​ម៉ោង​ប្រមាណ​៨​និង​៣០​នាទី​ព្រឹក…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​កម្ទេច​ថ្ម​មួយ​គ្រឿង​បាន​ធ្លាក់​ផ្លូវ​ក្រឡាប់​ទាំង​ព្រឹក ហើយ​អ្នកបើកបរ​បាន​លូន​ចេញ​គេច​ទៅ​បាត់ ។ ទោះបីជា​យ៉ាងណា​ពុំ​ដឹង​ថា មាន​អ្នក​រង​របួស​ឬ​យ៉ាងណា​នោះ​ទេ ។ ហេតុការណ៍​គ្រោះថ្នាក់​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន កាលពី​វេលា​ម៉ោង​ប្រមាណ​៨​និង​៣០​នាទី​ព្រឹក នៅ​ចំណុច​វិ​ថី​ឈ្នះ​ឈ្នះ ក្នុង​សង្កាត់​គោករ​ការ ខណ្ឌ​ព្រែក​ព្នៅ ។

រថយន្ត​ដែល​ក្រឡាប់​ម៉ាក់​ហ៊ី​យ៉ា​ន់​ដាយ ពាក​ស្លាក​លេខ​តាកែវ ៣A០- ០២៩១ ជា​រថយន្ត​របស់​ក្រុមហ៊ុន រាជសីហ៍​ឡូ​ជី​ស្ទិ​ក បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ បាន​គេចខ្លួន​បាត់ ។ ទាក់ទិន​គ្រោះថ្នាក់​ក្រឡាប់​នេះ គេ​ពុំ​ដឹង​ពី​មូលហេតុ​អ្វី​ឡើយ ។

តាម​ព័ត៌មាន​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​រថយន្ត​បាន​ធ្វើ​ដំណើរ​តាម​វិ​ថី​ឈ្នះ​ឈ្នះ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ។ នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​កន្លែង​កើតហេតុ​ក៏​បាន​ធ្លាក់​ផ្លូវ​ក្រឡាប់ចាក់​កម្ទេច​ថ្ម សម្រាប់​ចាក់​ធ្វើ​កាំជណ្តើរ ។ នៅ​កន្លែង​កើតហេតុ​ពុំ​មាន​សាក្សី​ណា​បានឃើញ​ហេតុការណ៍​នេះ​ឡើយ ។

ចំណែក​រថយន្ត​នោះ​បាន​រង​ការ​ខូចខាត​ខ្ទេច​មុខ និង​បែក​កង់​ខាងឆ្វេង ទំនងជា​មុន​ពេល​កើត​បាន​ជួប​គ្រោះថ្នាក់​ដោយ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​បាន​បើក​បុក និង​កៀរ​បណ្តាល​អោយ​ធ្លាក់​ផ្លូវ​ក្រឡាប់​តែ​ម្តង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ