ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានទំនាស់រឿងថ្លៃបន្ទប់ ភ្ញៀវម្នាក់លេងមួយក្បាចម្ចាស់ផ្ទះសំណាក់ផ្អើល(មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ដែល​ជា​ជនជាតិ​ចិន​ម្នាក់ ខណៈ​ពេល​ចូល​ទៅ​ស្នាក់​នៅ​ក្នុងផ្ទះ​សំណាក់​មួយ​កន្លែង​បាន​មាន​ទំនាស់​ជាមួយ​ស្ត្រី​ម្នាក់​ទៀត ដែល​ជា​ជនជាតិ​ចិន​ដូច​គ្នា និង​ជា​ថៅកែ​ផ្ទះសំណាក់​រឿង​តម្លៃ​ជួល​បន្ទប់ដេក ។ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​យុវជន​នេះ​ខឹង​ក៏​បាន​ធ្វើ​សកម្មភាព​គាស់​ទូ​លួច​យក លិខិតឆ្លងដែន​ដែល​ថៅកែ​ផ្ទះសំណាក់​ដក​ពី​ភ្ញៀវ​ទុក​អស់​ចំនួន​១០​ក្បាល រួច​ហើយ​បាន​ហែក​កម្រាលពូក​ជា​ចម្រៀក​ត​ភ្ជាប់​គ្នា​ចង​ជាប់​បង្អួច​សម្រូត​ចុះ​ក្រោម​គេចខ្លួន​បាត់…

រាជធានី​ភ្នំពេញ ៖ យុវជន​ដែល​ជា​ជនជាតិ​ចិន​ម្នាក់ ខណៈ​ពេល​ចូល​ទៅ​ស្នាក់​នៅ​ក្នុងផ្ទះ​សំណាក់​មួយ​កន្លែង​បាន​មាន​ទំនាស់​ជាមួយ​ស្ត្រី​ម្នាក់​ទៀត ដែល​ជា​ជនជាតិ​ចិន​ដូច​គ្នា និង​ជា​ថៅកែ​ផ្ទះសំណាក់​រឿង​តម្លៃ​ជួល​បន្ទប់ដេក ។ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​យុវជន​នេះ​ខឹង​ក៏​បាន​ធ្វើ​សកម្មភាព​គាស់​ទូ​លួច​យក លិខិតឆ្លងដែន​ដែល​ថៅកែ​ផ្ទះសំណាក់​ដក​ពី​ភ្ញៀវ​ទុក​អស់​ចំនួន​១០​ក្បាល រួច​ហើយ​បាន​ហែក​កម្រាលពូក​ជា​ចម្រៀក​ត​ភ្ជាប់​គ្នា​ចង​ជាប់​បង្អួច​សម្រូត​ចុះ​ក្រោម​គេចខ្លួន​បាត់ ។

ក្រោយមក​ស្ត្រី​ថៅកែ​ផ្ទះសំណាក់​បាន​ដាក់​ពាក្យ​ប្ដឹង​ចូល​ប៉ុស្តិ៍​នគរបាល​កា​កាប​២ ឲ្យ​ជួយ​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ចាប់ខ្លួន​បាន និង​ដកហូត​បាន​លិខិតឆ្លងដែន​ទាំង​អស់នោះ​មក​វិញ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​១០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០១៩ នៅផ្ទះ​សំណាក់​«​អាន​តា​» មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​នោះ​ឈ្មោះ LISHENGYUN អាយុ​២១​ឆ្នាំ ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល​លេខ​១០២ ក្នុងផ្ទះ​សំណាក់ អាន​តា ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​ស្ត្រី​ជា​ថៅកែ​ផ្ទះសំណាក់​ខាងលើ​ឈ្មោះ Ling Xiang ជា​ជនជាតិ​ចិន​អាយុ​៣៥​ឆ្នាំ ស្នាក់​នៅ​ក្នុង ផ្ទះសំណាក់​ខាងលើ ។ ត្រូវ​ជនសង្ស័យ​លួច​លិខិតឆ្លងដែន​ដែល​ដក​ពី​ជនជាតិ​ចិន​ភ្ញៀវ​ចំនួន​១៨​ក្បាល ប៉ុន្តែ​ក្រោយ​ចាប់ខ្លួន​ត្រូវ​បាន​នគរបាល​ដកហូត​បាន​មក​វិញ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កាលពី​១២​និង​២៧​នាទី​រសៀល​ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០១៩ ជនសង្ស័យ​ខាងលើ​បាន​ចូល​ទៅ​ស្នាក់​នៅ​ក្នុង​បន្ទប់​លេខ​៣០២ ជាន់​ទី​៣ ផ្ទះសំណាក់​ខាងលើ ។ ក្រោយមក​បាន​មាន​ទំនាស់​ជាមួយ​ស្ត្រី​ថៅកែ​ផ្ទះសំណាក់​រឿង​តម្លៃ​ស្នាក់​នៅ ដោយ​សុំ​ឲ្យ​ថៅកែ​ចោល​១៥​ដុល្លារ ប៉ុន្តែ​ថៅកែ​មិន​ព្រម ទើប​ទាស់​ពាក្យ​សម្ដី​គ្នា​មួយ​ប្រាវ ។ លុះដល់​ពេល​កើតហេតុ​ជន​នេះ​ក៏​បាន​ធ្វើ​សកម្មភាព​គាស់​ទូ​លួច​យក​លិខិត ឆ្លងដែន បន្ទាប់​មក​បាន​ហែក​កម្រាលពូក​ជា​ចម្រៀក​ៗ​ចង​ត​ភ្ជាប់​គ្នា​សម្រូត​ចុះ​ពី​ជាន់​ទី​៣ រួច​គេចខ្លួន​បាត់​ស្រមោល ។ ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​មក​ជនសង្ស័យ​បាន​គេចខ្លួន​ទៅ​សម្ងំ​ដេក​នៅផ្ទះ​សំណាក់​មួយ ស្ថិត​នៅ​ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ចំណែក​ស្ត្រី​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កា​កាប​២ ឲ្យ​ជួយ​ធ្វើការ​ស្រ​វ​ជ្រាវ ។

លុះ​រហូត​វេលា​រសៀល​ថ្ងៃ​ដដែល​មាន​ជនជាតិ​ចិន​ម្នាក់​មិន​ស្គាល់ឈ្មោះ​ដែល​ស្គាល់​លេខ​ទូរស័ព្ទ​របស់​ស្ត្រី​ថៅកែ​ផ្ទះសំណាក់​បាន​ឆាត​មក​ប្រាប់​ថៅកែ​រូប​នោះ​ពី​ទីតាំង​ដែល​ជនសង្ស័យ​កំពុង​ស្នាក់​នៅ ទើប​ថៅកែ​ផ្ទះសំណាក់​រាយការណ៍​ជូន​នគរបាល​ចុះ​ទៅ​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ជ័យ​ជំនះ​ធ្វើការ​ចាប់ខ្លួន​បាន​តែ​ម្ដង ។ បន្ទាប់​មក​បាន​ដកហូត​យក​លិខិតឆ្លងដែន​ទាំ​១៨​ក្បាល​ប្រគល់​ជូន​ស្ត្រី​រង​គ្រោះ​វិញ រួច​នាំ​ខ្លួន​ជនសង្ស័យ​ទៅ​កាន់​ប៉ុស្តិ៍​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ