ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តាច់ជីវិត​ភរិយាថៅកែ​គ្រឿងសមុទ្រ​ទំនប់​រលកភ្លាមៗ…!

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ យ៉ាង​ហោច​ណាស់ មាន​មនុស្ស​ប្រុស​-ស្រី​ស្លាប់​ចំនួន​៣​នាក់់ និង​រង​របួសធ្ងន់-​​ស្រាល​ចំនួន​៥​នាក់ ត្រូវ​បាន​រថយន្ត​សា​មុ​យដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តភ្លាម​ៗ បន្ទាប់​ពី​មាន​គ្រោះថ្នាក់​រថយន្ត​ហា​យឡែ​ន​ឌ័​រ បុក​ជាមួយ​រថយន្ត​ដឹក​ទឹកកក​ក្នុង​ទិសដៅ​បញ្ច្រាសទិស​គ្នា​ពេញទំហឹង កាលពី​វេលា​ម៉ោង​៥​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែមេសា…

ខេត្តកំពង់ស្ពឺ ៖ យ៉ាង​ហោច​ណាស់ មាន​មនុស្ស​ប្រុស​-ស្រី​ស្លាប់​ចំនួន​៣​នាក់់ និង​រង​របួសធ្ងន់-​​ស្រាល​ចំនួន​៥​នាក់ ត្រូវ​បាន​រថយន្ត​សា​មុ​យដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តភ្លាម​ៗ បន្ទាប់​ពី​មាន​គ្រោះថ្នាក់​រថយន្ត​ហា​យឡែ​ន​ឌ័​រ បុក​ជាមួយ​រថយន្ត​ដឹក​ទឹកកក​ក្នុង​ទិសដៅ​បញ្ច្រាសទិស​គ្នា​ពេញទំហឹង កាលពី​វេលា​ម៉ោង​៥​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែមេសា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៦៣​និង​លេខ​៦៤ ចំណុច​ភូមិ​ក្រាំង​ខ្វាវ ឃុំ​គិរី​វ័​ន្ត ស្រុក​ភ្នំស្រួច ។

តាម​មន្ត្រី​នគរបាល​ស្រុក​និយាយ​ថា រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ទឹកមាស ពាក់​ផ្លា​ក​លេខ ព្រះសីហ​នុ ២C-៧៣៧៧ អ្នកបើកបរ​ឈ្មោះ នី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ។ នៅ​ក្នុង​រថយន្ត​នេះ​មាន​អ្នក​រួម​ដំណើរ​៦​នាក់​បាន​រង​របួស​និង​ស្លាប់ ៖ ១-​ឈ្មោះ ស្រី អូន ភេទ​ស្រី អាយុ​៣០ ឆ្នាំ រស់នៅ​ភូមិ​ត្នោត​ថ្មី ឃុំ​បារាយណ៍ ស្រុក​ស្ទោង ខេត្តកំពង់ធំ រង​របួសធ្ងន់ ២-​ឈ្មោះ ម៉ៃ អន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ត្នោត​ថ្មី ឃុំ​បារាយណ៍ ស្រុក​ស្ទោង ខេត្តកំពង់ធំ ស្លាប់ ៣-​មិន​ទាន់​ស្គាល់ឈ្មោះ និង​អាយុ ភេទ​ប្រុស របួសធ្ងន់ ៤-​មិន​ស្គាល់ឈ្មោះ​និង​អាយុ ភេទ​ស្រី ស្លាប់ នៅ​នឹង​កន្លែង ៥-​មិន​ស្គាល់ឈ្មោះ ភេទ​ស្រី ស្លាប់​នៅ​នឹង​កន្លែង និង៦-​មិន​ស្គាល់ឈ្មោះ ភេទ​ប្រុស អាយុ​ជាង​៣០​ឆ្នាំ រង​របួសធ្ងន់ ។

តាម​ប្រភព​ក្រៅផ្លូវការ​ថា ក្នុង​ចំណោម​ស្ត្រី២​នាក់​ដែល​ស្លាប់​នោះ មាន​ម្នាក់​ជា​ភរិយា​ថៅកែ​គ្រឿង​សមុទ្រ​នៅ​ទំនប់​រលក ខេត្ត​ព្រះ​សីហ​នុ តែ​មិន​បាន​ស្គាល់ឈ្មោះ​ទេ ។ រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៤​ក្នុង​ទិស​ដៅ​ពី​ទិស​ខាង​លិចទៅ​ខាងកើត លុះ​ទៅ​ដល់​ចំណុច​ខាងលើ បាន​បុក​ជាមួយ​រថយន្ត​ដឹក​ទឹកកក​១​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ផ្លា​ក​លេខ ក​៨៦៥៨ ព​ភ​៣ អ្នកបើកបរ​ឈ្មោះ​ភាព ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ក្នុង​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​ចំ​ពីមុខ​ពេញទំហឹង ។ នៅ​ក្នុង​គ្រោះថ្នាក់​នេះ ក្រៅពី​អ្នក​រួម​ដំណើរ​ដែល​រង​របួស​និង​ស្លាប់ អ្នកបើកបរ​រថយន្ត​ទាំង​២​គ្រឿង​ក៏​សុទ្ធតែ​រង​របួសធ្ងន់​ដូច​គ្នា ។ សរុប​មាន​អ្នក​ស្លាប់​៣​នាក់​ក្នុង​នោះ​ស្ត្រី​២​នាក់ និង​របួសធ្ងន់​៥​នាក់ ។

ក្រោយ​កើតហេតុ នគរបាល​ជំនាញ​បាន​ទៅធ្វើការ​វាស់វែង រួច​ប្រគល់​សព​ឱ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ឯ​អ្នក​រង​របួស​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។ ចំពោះ​រថយន្ត​ទាំង​២​គ្រឿង​ដែល​ខូចខាត​ធ្ងន់នគរបាល​បាន​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋា​ន​ស្រុក​ភ្នំស្រួច រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ និង​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕​

អត្ថបទសរសេរ ដោយ