ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​.​ក ! វិះ​អស់​៣​ម៉ឺន​ដុល្លារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ល្បាត​ពួនស្ទាក់​មូលដ្ឋាន​ឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ​ឆក់​កាបូប​នារី​ជនជាតិ​ចិន​ម្នាក់​ហើយ​បាន​ដេញ​ឃាត់​បាន​២​នាក់​ភ្លាម​ៗ​ផង​ដែរ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់ ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០១៩ នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ទល់មុខ​ប្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ដែល​ស្ថិត​នៅ​ភូមិ​ព្រៃ​ទា​១ សង្កាត់​ចោម​ចៅ​ទី​៣…

រាជធានី​ភ្នំពេញ ៖ កម្លាំង​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ល្បាត​ពួនស្ទាក់​មូលដ្ឋាន​ឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ​ឆក់​កាបូប​នារី​ជនជាតិ​ចិន​ម្នាក់​ហើយ​បាន​ដេញ​ឃាត់​បាន​២​នាក់​ភ្លាម​ៗ​ផង​ដែរ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់ ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០១៩ នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ទល់មុខ​ប្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ដែល​ស្ថិត​នៅ​ភូមិ​ព្រៃ​ទា​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់​បាន​២​នាក់​ទី​១​ឈ្មោះ​លឹ​ម លាង​ហេង អាយុ​១៧​ឆ្នាំ មុខរបរ​កម្មរ​សំណង់ រស់នៅ​ភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ជន សង្ស័យ​ទី​២​ឈ្មោះ ជាង សី អាយុ​១៥​ឆ្នាំ ស្នាក់​នៅ​ក្បែរ​សាលា​គោក​បញ្ជាន់ ភូមិ​ចោម​ចៅ​ទី​២ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ទីលំនៅ​កំណើត​ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល ។

ជនសង្ស័យ​ជិះ​ម៉ូតូ​ម៉ាក Click ពណ៌​ខ្មៅ អត់​ផ្លា​ក​លេខ ដែល​ជា​ម៉ូតូ​ថ្មី​ជិះ​ទើបបាន​ជាង​១០០​គីឡូ​នៅឡើយ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ZENG CHUN ភេទ​ស្រី អាយុ​៤២​ឆ្នាំ ជា​ជនជាតិ​ចិនដីគោក ស្នាក់​នៅ​ភូមិ​កើតហេតុ​ខាងលើ ។ លុយ​ដែល​ជនសង្ស័យ​ឆក់​កាបូប​សរុប​មាន​លុយ​ដុល្លារ​ចំនួន​៣​ម៉ឺន​ដុល្លារ និង លុយ​ចិន​១៥៦៦​យ័ន ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ពួក​គាត់​មាន​គ្នា​៨​នាក់​ជិះ​ម៉ូតូ​ធំ​ចំនួន​៤​គ្រឿង​បាន​ចេញ​ល្បាត​ក្នុងភូមិ​សាស្ត្រ លុះ​បើក​ម៉ូតូ​មក​ដល់​ចំណុច​កើតហេតុ​នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ទៅ​មុខ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ស្រាប់តែ​ឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ​ឆក់​កាបូប​ពី​ស្ត្រីជន​ជាតិចិន​ម្នាក់​ដែល​កំពុង​ដើរ​លេង​នៅ​តាម​ផ្លូវ​បណ្តាល​ឲ្យ​ដួល​ហើយ​យក​កាបូប​ពី​ជន​រង​គ្រោះ​បាន​ភ្លាម​ផង​ដែរ ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ពេល​ភ្លាម​ៗ​នោះ​កម្លាំង​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ខាងលើ​បាន​ជិះ​ដេញ​ជនសង្ស័យ​ដោយ​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង ខណៈ​ពេល​នោះ​កម្លាំង​នគរបាល​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ផ្ទុះអាវុធ​ចំនួន​ប្រមាណ​៣​ទៅ​៤​គ្រាប់​ហើយ​បណ្តាល​ឲ្យ​ជន​រង​គ្រោះភ័យ​ដួល​ម៉ូតូ​ឃាត់​បាន​ជនសង្ស័យ​២​នាក់​ភ្លាម​ៗ​ផង​ដែរ ហើយ​បញ្ជូន​ជនសង្ស័យ​ខាងលើ​ទៅ​ប៉ុស្តិ៍​នគរបាល​ដើម្បី​សាកសួរ​បន្ត ។

បើ​តាម​ការ​បកប្រែ​ពី​នារី​រង​គ្រោះ​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​មាន​គ្នា​២​នាក់​ដើរ​ទស្សនា​តាម​ផ្លូវ​ឃើញ​ប្រជាពលរដ្ឋ​ខ្មែរ​ប្រុស​ស្រី​កំពុង​លេងល្បែង​ប្រជាប្រិយ​នៅ​ជិត​សណ្ឋាគារ​របស់​គាត់​ក៏​បាន​យក​ទូរស័ព្ទ​ថតរូប​ភាព​ទុក ខណៈ​ពេល​កំពុង​តែ​ថត​ក៏​ត្រូវ​បាន​ជនសង្ស័យ​ឆក់​កាបូប​គាត់​បណ្តាល​ឲ្យ​ដួល​រង​របួសធ្ងន់​ផង​ដែរ​តែ​សំណាងល្អ​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​បាន​ភ្លាម​ៗ ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣​បាន​ប្រគល់​លុយ​អោយ​ជន​រង​គ្រោះ​វិញ​ភ្លាម​ៗ​ផង​ដែរ ចំណែកឯ​ជនសង្ស័យ​ឆក់​កាបូប​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ