ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កក្រើក​ក្រុង​ទាំង​កណ្តាលអធ្រាត្រ​ក្លិប​«MIAMI»​មនុស្ស​ជាង​៤០​នាក់​រួម​ទាំង​ថ្នាំ​ញៀន​ទៀត

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​នៃ​ស្នងការ​នគរបាល​ជាតិ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍​ឯក ស ថេ​ត អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​រាជធានី​ភ្នំពេញ​បាន​ចុះ​បង្ក្រាប​ក្លឹ​ប​កំសាន្ត​យីហោ «MIAMI» ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ជាង​៤០​នាក់​ព្រមទាំង​ដកហូត​ថ្នាំ​ញៀន​មួយ​ចំនួន​ផង​ដែរ ។

កិច្ច​ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្លឹ​ប​កំសាន្ត​យីហោ « MIAMI» ដែល​ស្ថិត​នៅ​ផ្លូវ​៣៦០ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន បាន​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ជាង​៤០​នាក់​ព្រមទាំង​ដកហូត​បាន​ថ្នាំ​ញៀន​មួយ​ចំនួន ។

ក្នុង​រង្វង់​ប្រ​តិ​បត្ត​ការ​នេះ​ដែរ​បាន​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​រាជធានី​ភ្នំពេញ​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប និង​បិទ​ក្លឹ​ប​កំសាន្ត​ខាងលើ ហើយ​ក៏​បាន​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ក្មេង​ចាស់​ជាង​៤០​នាក់ ព្រមទាំង​ដកហូត​បាន​ថ្នាំ​ញៀន​មួយ​ចំនួន ក្នុង​ករណី​នេះ​ដែរ សមត្ថកិច្ច​ក៏​បាន​ហាមឃាត់​មិន​អោយ​អ្នក​សារព័ត៌មាន​ថតរូប​នោះ​ទេ ។

គួរ​បញ្ជាក់​ផង​ដែរ ក្លឹ​ប​កំសាន្ត​ខាងលើ​នេះ​ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌចំការមន​ធ្លាប់​ចុះ​បិទ​ចំនួន​៣​លើក​មក​ហើយ​តែ​ម្ចាស់​ក្លឹ​ប​កំសាន្ត​នេះ​នៅ​តែ​ផ្គើន​បើក​ដំណើរការ​មក​ដល់​ពេល​នេះ ។ ក្រោយ​ពេល​កើតហេតុ​ជនសង្ស័យ​ប្រុស​ស្រី​ព្រមទាំង​គ្រឿងញៀន​ត្រូវ​បា​នប​ញ្ជួ​ន​យក​ទៅ​សាកសួរ​នៅ​ស្នងការ​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​សាកសួរ ៕