ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់​ដឹង​សោះ ក្មេង​២​នាក់​កំពុង​លេង​កាំភ្លើង​​…​រាលកៃ​ផ្ទុះ​ស្លា.ប់​ផ្អើល​ឈុ​ល

5 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង ​៖ កុមារ​អាយុ​ទើប​១៤​ឆ្នាំ​ម្នាក់​ ត្រូវ​កម្លាំង​នគរបាល​មូលដ្ឋាន​ឃាត់ខ្លួន​ភ្លាម​ៗ ក្រោយ​ពី​លេង​កាំភ្លើង​ច្នៃ​ ហើយ​រាលកៃ​ផ្ទុះ​បណ្ដាល​ឱ្យត្រូវ​កុមា​រា​ម្នាក់​ទៀត​ស្លាប់ កាល​ពីវេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​០៩ មេ​សា ស្ថិត​នៅ​ចំណុច​ភូមិ​ដូន​ត្រឹក ឃុំ​តា​សាញ…

​ខេត្តបាត់ដំបង ​៖ កុមារ​អាយុ​ទើប​១៤​ឆ្នាំ​ម្នាក់​ ត្រូវ​កម្លាំង​នគរបាល​មូលដ្ឋាន​ឃាត់ខ្លួន​ភ្លាម​ៗ ក្រោយ​ពី​
លេង​កាំភ្លើង​ច្នៃ​ ហើយ​រាលកៃ​ផ្ទុះ​បណ្ដាល​ឱ្យត្រូវ​កុមា​រា​ម្នាក់​ទៀត​ស្លាប់ កាល​ពីវេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​
០៩ មេ​សា ស្ថិត​នៅ​ចំណុច​ភូមិ​ដូន​ត្រឹក ឃុំ​តា​សាញ ស្រុក​សំឡូត​។​

​មន្ត្រី​មូលដ្ឋាន​បាន​រាយ​ការ​ណ៍​​ថា ករណី​រាលកៃ​កាំភ្លើង​ច្នៃ​​បណ្ដាល​ឱ្យ​​ស្លាប់​មនុស្ស​ខាងលើ​នេះ បង្ក​ឡើង​ដោយ​កុមា​រា​​ឈ្មោះ​មួ​ង ម៉េ​ត អាយុ​ជាង​១៤​ឆ្នាំ ​។ រីឯ​ជន​រង​គ្រោះ​ឈ្មោះ ខុន ស៊ី​ថៃ ភេទ​ប្រុស​ អាយុ​៩​ឆ្នាំ ដែល​រស់នៅ​ក្នុងភូមិ​-ឃុំ​កើតហេតុ​ជាមួយ​គ្នា​ខាងលើ​នេះ​ ។

មន្ត្រី​ដដែល​​ឱ្យ​​ដឹង​ទៀត​ថា ឈ្មោះ​មួ​ង ម៉េ​ត នេះ​ បាន​យក​កាំភ្លើង​កែ​ច្នៃរបស់​ឪពុក​ ដែល​បាន​បញ្ចូល​គ្រាប់​ជា​ស្រេច​​មក​លេង ហើយ​ក៏​បាន​រាលកៃ​ផ្ទុះ​ត្រូវ​ចំ​ក្មេង​ប្រុស​ឈ្មោះ​ខុន ស៊ី​ថៃ ត្រង់​មាត់​ធ្លាយ​ចេញ​តាម​គុម្ពត្រចៀក​ម្ខាង​ទៀត​ បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​ ។​

​តាម​ការ​បំភ្លឺ​នានា​ពី​អ្នក​ភូមិ​បាន​ឲ្យ​ដឹង​ថា ដំបូង​គេ​មិន​បានដឹង​ឬ​បានឃើញ​ក្មេង​ប្រុស​ទាំង​២​នាក់​នេះ​នាំ​គ្នា​យក​កាំភ្លើង​ច្នៃ​នោះ​ មក​លេង​ទេ លុះ​ពេល​ឮ​ស្នូរ​ផ្ទុះ​ទើប​មានការ​ភ្ញាក់ផ្អើល​ ។ អ្នក​ភូមិ​បាន​ប្រាប់​សមត្ថកិច្ច​ថា ក្រោយ​ឮ​សំឡេង​ផ្ទុះ គេ​បាន​នាំ​គ្នារ​ត់ទៅ​មើល​ស្រាប់តែ​ឃើញ​កុមា​រា​ឈ្មោះ​ស៊ី​ថៃ ដេក​ស្ដូ​កជោក​ទៅ​ឈាម​និង​បាត់​ដង្ហើម​ទៅ​ហើយ ខណ​:​ឈ្មោះ​ម៉េ​ត ដែល​ជា​អ្នក​បង្កហេតុ​អង្គុយ​កាន់​កាំភ្លើង​ក្នុង​ដៃ​ទាំង​មុខ​ស្លេក​ស្លាំង តែ​គេ​មិន​បាន​រត់គេច​ទៅ​ណា​ទេ ហើយ​ពេល​នោះ​អ្នក​ភូមិ​ក៏​បាន​រាយ​ការ​ណ៍​ប្រាប់​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរា​គម​ន៍​​ភ្លាម​ៗ​ដែរ​។​

​លោក​ឧត្តមសេនីយត្រី​ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​បាន​មាន​ប្រសាសន៍​ថា បើ​តាម​ការ​សាកសួរ​របស់​មន្ត្រី​ជំនាញកាំភ្លើង​ដែល​បង្ក​គ្រោះថ្នាក់​នោះ គឺជា​កាំភ្លើង​កែច្នៃ​ ហើយ​វា​ជា​របស់​ឪពុក​ជន​ដៃដល់​នោះ​តែ​ម្ដង ​។ លោកស្នងការ​រង​បាន​ប្រាប់​ថា ពេល​នេះ​ លោកស្នងការ​ខេត្ត​និង​លោក​ព្រះរាជអាជ្ញា បាន​បញ្ជា​សមត្ថ​កិ​ច្ខ​ឃាត់ខ្លួន​ក្មេង​ប្រុស​បង្កហេតុ​នោះ​ហើយ​ដែល​ជាប់​សង្ស័យ​ពី​បទ​«​មនុស្សឃាត​ដោយ​អ​ចេតនា»។ រីឯ​ឪពុក​ជន​ដៃដល់​​ដែល​ជា​ម្ចាស់​កាំភ្លើង​ច្នៃ ​ក៏​ត្រូវ​បាន​ហៅ​មក​សាកសួរ​ដែរ ពាក់ព័ន្ធ​នឹង​ការ​កែ​ច្នៃ​ និង​រក្សា​អាវុធ​ខុស​ច្បាប់​។​

​ប៉ុន្តែ​លោក​ជេ​ត វណ្ណ​នី ក៏​បាន​បញ្ជាក់​ដែរ​ ជុំវិញ​ជន​ដៃដល់​ដែល​មាន​អាយុ​ជាង​១៤​ឆ្នាំ ដោយ​លោក​បាន​ប្រាប់​ថា ពេល​នេះ​យើង​បាន​ឃាត់ខ្លួន​ជន​ដៃដល់ ​ជា​បណ្ដោះអាសន្ន​យក​មក​សួរនាំ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​នីតិវិធី​ ។ ប៉ុន្តែ​ចំពោះ​ការ​ចោរ​ប្រកាន់​បែប​ណា​ទៅ​លើ​ជនសង្ស័យ ឬសម្រេច​ឃុំខ្លួន ឬមិន​ឃុំខ្លួន​នោះ វា​អាស្រ័យ​លើ​ការ​សម្រេច​របស់​តំណាង​អយ្យការ តែ​យ៉ាងណា​មន្ត្រី​ជំនាញ​កំពុង​ចាត់ការ​លើ​ករណី​នេះ​ហើយ​៕ ​

អត្ថបទសរសេរ ដោយ