ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ស ខេ​ង ស្នើ​ឲ្យ​ត្រួតពិនិត្យ​គ្រឿងញៀ.ន និង​គ្រឿង​ស្រវឹង​នៅ​កន្លែង​ពិនិត្យ​យានយន្ត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម​ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ស្នើ​ឲ្យ​សមត្ថកិច្ច​ត្រួតពិនិត្យ​គ្រឿងញៀន និង​គ្រឿង​ស្រវឹង​នៅ​កន្លែង​ត្រួតពិនិត្យ​យានយន្ត​តែ​ម្តង ។ សម្តេច​ស ខេ​ង…

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម​ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ស្នើ​ឲ្យ​សមត្ថកិច្ច​ត្រួតពិនិត្យ​គ្រឿងញៀន និង​គ្រឿង​ស្រវឹង​នៅ​កន្លែង​ត្រួតពិនិត្យ​យានយន្ត​តែ​ម្តង ។ សម្តេច​ស ខេ​ង បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំត្រីមាស​ទី​១ ឆ្នាំ​២០១៩ កាលពី​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០១៩ នៅ​ទី​ស្តី​ក្រសួង​។

ថា ខ្ញុំ​គាំទ្រ​ចំពោះ​មតិ​របស់​លោក​ទេស​រដ្ឋមន្ត្រី​ស៊ុន ចាន់​ថុ​ល ចំពោះ​បញ្ហា​ត្រួតពិនិត្យ​គ្រឿងញៀន និង​គ្រឿង​ស្រវឹង ប៉ុន្តែ​ខ្ញុំ​ចង់​បន្ថែម​ចំនុច​មួយទៀត ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយនឹង​ក្រុមការងារ​ដែល​ចុះ​ឈាករថយន្ត ដើម្បី​ឆែកឆេរ​គ្រឿងញៀន​ផង​ដែរ ។​សម្តេច​បញ្ជាក់​ថា​« យើង​ទៅ​ឆែក​ត្រង់​ហ្នឹង ។

តាម​ឮ​ក្រុមហ៊ុន​ដែល​មាន​រថយន្ត​ច្រើន​យើង​ឃើញ​ថា ក្នុង​ចំណោម​អ្នកបើកបរ គឺ​មាន​ជក់​គ្រឿង​ញឿ​ន តិច ឬ​ច្រើន ប៉ុន្តែ គឺ​មានអី​ញ្ចឹ​ង​តែ​ម្តង ។ អា​ហ្នឺ​ង គឺ​យើង​ជួយ​ពួក​គាត់​ទេ​ព្រោះថា​ពេល​ខ្លះ​អ្នក​បើក​ធ្វើបាប​ថៅកែ​ផង​ដែរ តាម​ខ្ញុំ​ដឹង គឺ​អី​ញ្ចឹ​ង ។ ឥឡូវ​យើង​ត្រួតពិនិត្យ​នៅ​កន្លែង​ណាខ្លះ​» ។ សម្តេច​ក៏​បាន​បញ្ជាក់​ឲ្យ​បន្ត​សហការ​ត្រួតពិនិត្យ​សា​ធាតុ​ញៀន​បន្ថែម​ទៀត​ដូច​ជា​ស្រវឹងស្រា​លើក​អ្នកបើកបរ ពិសេស​អ្នក​បើករថយន្ត​ធំ​ៗ រថយន្ត​ដឹក​ស៊ីម៉ង់ រថយន្ត​ដឹក​អ្នកដំណើរ ដោយ​គិត​ទាំង​អ្នក​បើក​ជាមួយ (​ព្រូឡាន​) ។ ត្រូវ​ត្រួតពិនិត្យ​ចាប់ពី​ដើម​ទី ឬ​ចុង​ទី ហើយ​ចៃដន្យ​នៅ​ពាក់​កណ្តាលផ្លូវ ។

សម្តេច​ស ខេ​ង ក៏​បាន​លើក​ឡើង​ថា ការ​ត្រួតពិនិត្យ​ទាំង​គ្រឿង​ស្រវឹង និង​គ្រឿងញៀន​ដូច្នេះ​ត្រូវ​មាន​ឧបករណ៍​ពិនិត្យ​សា​ធាតុ​ញៀន​ផង និង​ឧបករណ៍​ពិនិត្យ​គ្រឿង​ស្រវឹង​ផង ។ សម្តេច​បញ្ជាក់​ថា «​ភារៈកិច្ច​របស់​ក្រសួង​សាធារណៈ និង​ដឹក​ជញ្ជូន គឺ​ឈៀក (​ត្រួតពិនិត្យ​) ឡាន​ត្រួតពិនិត្យ​ប័ណ្ណបើកបរ ។ ចំណែក​តួនាទី​សមត្ថកិច្ច​ត្រួតពិនិត្យ​គ្រឿងញៀន និង​គ្រឿង​ស្រវឹង​នៅ​កន្លែង​នឹង​តែ​ម្តង​» ។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​ឲ្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ធ្វើការ​សហការ​ជាមួយ​ក្រុមហ៊ុន​នានា ដើម្បី​ត្រួតពិនិត្យ​អ្នកបើកបរ​ក៏​ដូច​ជា ការ​ជ្រើសរើស​អ្នកបើកបរ​ផង​ដែរ ។ ត្រូវ​ពិនិត្យ​អ្នក​ចូល​រៀន​បើកបរ​ទាំងអស់ នៅ​មុន​ពេល​ចូល​រៀន​បើកបរ ឬ​ក្រោយ​រៀន​បើកបរ ដោយ​ត្រូវ​សហការ​ជាមួយ​សាលា​ឯកជន ។

សម្តេច​ក្រឡាហោម​ក៏​បាន «​ខ្ញុំ​គិត​ថា ដើម្បី​កុំ​ឲ្យ​ខាត​ពេល យើង​គួរ​ពិនិត្យ​ក្រោយ​ពេល​រៀន និង​មុន​ពេល​ចេញ​ប័ណ្ណបើកបរ ដើម្បី​កុំ​ឲ្យ​រំខាន ។ អី​ញ្ចឹ​ង​ពេល​រៀន​ទុក​ឲ្យ​ខាង​ក្រសួង​សាធារណការ​សម្រេច​ជ្រើសរើស ដើម្បី​ឲ្យ​ទៅ​រៀន ។ ដល់​ពេល​រៀន​ហើយ សូម​ឲ្យ​សាលាបង្រៀន​បើកបរ​ផ្តល់​ព័ត៌មាន មក​ឲ្យ​អគ្គស្នងការ​នគរបាល ដើម្បី​ឲ្យ​គេ​ទៅ​ពិនិត្យ​គ្រឿងញៀន​មុន​នឹង​ចេញ​ប័ណ្ណបើកបរ​ឲ្យ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ