ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​នាង​! មិនដឹង​ថា​ពេល​នេះ​យ៉ាងណា​ទេ បើ​ដួល​បោក​ក្បាល​បែប​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ត្រូវ​បាន​ចោរឆក់​កាបូប​បណ្តាល​ឲ្យ​ធ្លាក់​ពីលើ​ម៉ូតូ​ដួល​បោក​ក្បាល​ទៅ​ក្រោយ​រង​របួសធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ហុង​ហាក់ ក្រោយមក​ក៏​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​សង្គ្រោះ​បន្ទាន់ ដែល​ហេតុការណ៍​គ្រោះថ្នាក់​ខាងលើ​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែមេសា​នេះ នៅ​លើ​ចំណុច​វិ​ថី​ព្រះ​មុន្នី​រ៉េ​ត ក្នុង​សង្កាត់​បឹង​សាឡា​ង…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ត្រូវ​បាន​ចោរឆក់​កាបូប​បណ្តាល​ឲ្យ​ធ្លាក់​ពីលើ​ម៉ូតូ​ដួល​បោក​ក្បាល​ទៅ​ក្រោយ​រង​របួសធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ហុង​ហាក់ ក្រោយមក​ក៏​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​សង្គ្រោះ​បន្ទាន់ ដែល​ហេតុការណ៍​គ្រោះថ្នាក់​ខាងលើ​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែមេសា​នេះ នៅ​លើ​ចំណុច​វិ​ថី​ព្រះ​មុន្នី​រ៉េ​ត ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ខាងកើត​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ប្រមាណ​ជា​២០០​ម៉ែត្រ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ជនសង្ស័យ​មាន​តែ​ម្នាក់ឯង ហើយ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​សកម្មភាព​ឆក់​បាន​សម្រេច ទើប​បណ្តាល​ឲ្យ​ស្ត្រី​ខាងលើ​ធ្លាក់​ពីលើ​ម៉ូតូ​បោក​ក្បាល​ដួល ។
មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ធ្វើ​ដំណើរ​មក​ផ្សារ​ដើម​គរ ហើយ​ត្រឡប់​ទៅ​ផ្ទះ​កូន​នៅ​បឹង​ក្រពើ​ដែល​ហៅ​ម៉ូតូ​ដុប​ទាំង​ទៅ​ទាំង​មក​ផ្សារ លុះ​ធ្វើ​ដំណើរ​ដល់​ចំណុច​ខាងលើ​ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​ខាងលើ​ជិះ​ស្របគ្នា ហើយ​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​គាត់​តែ​ម្តង រួច​ហើយ​ក៏​ជិះ​គេចខ្លួន​បាត់ ។

ចំណែក​ក្នុង​កាបូប​នោះ​យើង​មិន​បានដឹង​ថា មាន​ទឹកប្រាក់​ប៉ុន្មាន​នោះ​ទេ តែ​លុយ​ចំនួន​៩​ម៉ឺន​ជាង​ត្រូវ​បាន​ជ្រុះ​ចេញពី​កាបូប​ក្នុង​ពេល​ធ្វើ​សកម្មភាព​ឆក់ តែ​ត្រូវ​បាន​អ្នក​រត់​ម៉ូតូឌុប និង​សមត្ថកិច្ច​រក្សារ​ទុក​ដើម្បី​ឲ្យ​បងប្អូន​ជន​រង​គ្រោះ​វិញ ។

បញ្ជាក់​៖ ស្ត្រី​ខាងលើ​ពុំ​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ខណៈ​នេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ប្អូន ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ