ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្មី​ទៀត​…​ ប្តី​-​ប្រពន្ធ​១​គូរ​ស់លែង​ចុះ​សម្រុង ក៏​លែង​អនុញ្ញាត​ឱ្យ​មានជីវិតបន្ត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សេចក្តី​រាយការណ៍បន្តឱ្យដឹងថា នាព្រឹកថ្ងៃទី១០ មេសានេះ ថា ករណី​ប្តីចាប់​ប្រពន្ធ​អារ.​កសម្លាប់ ​រួចហើយរត់ទៅចង​​.កសម្លាប់ខ្លួន​ដែរនោះ បើ​តាម​ការ​រៀបរាប់របស់​បង​ប្អូន​សាច់​ញាតិ​ខាង​ស្រី​បញ្ជាក់​​ថា​ ទាំង២នាក់ប្តី​-ប្រពន្ធ​ដែលស្លាប់​ទាំង​ពីរ​​នេះ…

រាជធានីភ្នំពេញ ៖ សេចក្តី​រាយការណ៍បន្តឱ្យដឹងថា នាព្រឹកថ្ងៃទី១០ មេសានេះ ថា ករណី​ប្តីចាប់​ប្រពន្ធ​អារ.​កសម្លាប់ ​រួចហើយរត់ទៅចង​​.កសម្លាប់ខ្លួន​ដែរនោះ បើ​តាម​ការ​រៀបរាប់របស់​បង​ប្អូន​សាច់​ញាតិ​ខាង​ស្រី​បញ្ជាក់​​ថា​ ទាំង២នាក់ប្តី​-ប្រពន្ធ​ដែលស្លាប់​ទាំង​ពីរ​​នេះ គឺ​រស់នៅ​​មិនបាន​​ចុះសម្រុង​និង​គ្នា​នោះទេ ។ ប្រភព​បន្តថា ហើយការ​ឈ្លោះទាស់ទែងនោះ គឺ​​រយៈ​ពេល​៣​ខែ​នេះគឺខ្លាំងរៀងៗខ្លួន ហើយ​ដែល​ផ្តើមមក​​ប្តី​ដែល​មាន​​ចិត្ត​​ប្រចណ្ឌ​ប្រពន្ធខ្លាំងពេក ។

គួររំលឹកថា ហេតុការណ៍ឃាតកម្ម​ខាងលើនេះ គឺបានកើតឡើងនិង​បង្ក​ការ​​ផ្អើល​ ​កាលពី​វេលា​ម៉ោង០៧​
និង​៥០​នាទី​យប់ថ្ងៃ​ទី៩ ​មេសា ស្ថិតនៅលើ​ផ្ទះ​ជន​រង​គ្រោះ​​ក្នុងភូមិតា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ​បុរសប្តី​មានឈ្មោះលឹ​ម គី​ម​តូ ​អាយុ​៣៤​ឆ្នាំ ជា​បុគ្គលិកក្រុមហ៊ុន «លក់​ម្រុំ» ​មានស្រុក​កំណើត​នៅ​ភូមិ​សេដ្ឋកិច្ច ឃុំ​ឈានមុខ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ ។ រីឯស្ត្រីជា​ប្រពន្ធឈ្មោះផល ហ្គិ​ច​ស៊ីវ អាយុ​២៦​ឆ្នាំ ជា​បុគ្គលិកធនាគារ​ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​តា​ប៊ឹ​ម ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្តកណ្តាល និងមានកូន​ស្រីអាយុ​៣​ឆ្នាំម្នាក់ តែបានឱ្យនៅន​ិងស្នាក់​ជាមួយ​​យាយ ។

បើតាម​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ធ្វើ​កោសល្យ​វិច័យ និងពិនិត្យ​សព​ឃើញថា​ គឺ​ពិតជា​​ឃាតកម្ម និង​អត្ត
ឃាត​ប្រាកមែន ​ដោយ​បុរស​ជា​ប្តី​អារ.ក​សម្លាប់​ប្រពន្ធ​រួច​ ទើប​រត់ទៅ​ចង.ក​សម្លាប់​ខ្លួនឯង​នៅក្រៅផ្ទះ។ប្រភពពីបង​បង្កើត​របស់​ខាង​ស្រី​ឱ្យ​ដឹងទៀត​ថា មុន​ពេល​គាត់​ចេញពី​ធ្វើការ​ត្រលប់​មក​ដល់​ផ្ទះវិញ ​គាត់​បាន​​ចាក់សោចូល​ទៅ​ក្នុងផ្ទះ ​​ស្រាប់តែ​ប្រទះ​ឃើញ​ប្អូនស្រី​ (សពស្ត្រីរងគ្រោះ​)បាន​ស្លាប់​ក្នុង​ថ្លុកឈាម​បាត់​ទៅ​ហើយ ។

លោកបន្តថា ​​ឃើញ​ហេតុការណ៍​បែប​នេះ គាត់​ភ័យនិងបាន​​​រត់​ចេញ​មក​ក្រៅ ស្រែកផ្អើលហៅ​អ្នក​ជិត
ខាង ។ លុះ​ពេល​នោះ​ ​ក៏​មាន​អ្នក​ជិតខាង​ម្នាក់រ​ត់ទៅ​មើល​ដល់​​ខាងក្រោយ​ផ្ទះ ក៏ឃើញបុរសប្តី​បាន​ចង.
កស្លាប់ដែរ។ ភ្លាម​ៗ​នោះ​ ក៏នាំគ្នា​រត់មក​រាយការណ៍​​ប្រាប់​​សមត្ថកិច្ច​មូលដ្ឋានចុះ​ទៅ​មើល​កន្លែង​កើតហេតុ ព្រមទាំង​ទំនាក់ទំនង​ហៅ​ខាង​ជំនាញ​កោសល​វិច័យ​រាជធានី​ភ្នំពេញចុះ​ទៅ​ពិនិត្យ​សាកសព​ផង​ដែរ ។

បើតាមលោកជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ ក៏បានឱ្យដឹងថែមទៀត​ថា ​ចំពោះមូលហេតុ​​ជំហាន​ដំបូង​ដោយ​យោង​ពីខាងសាច់ញាតិនោះ គឺ​គ្រួសារ​លើ​នេះពិតជា​​តែងតែ​ឈ្លោះ​គ្នា​​មែន ហើយ​រហូត​ដល់​ប្រពន្ធ​សុំ​លែងលះ ទើប​កើត​មាន​ករណី​នេះឡើង​ ។

​ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្តទៀត ។

https://www.facebook.com/KohSantepheapFireBuzz/videos/308596639787594/

អត្ថបទសរសេរ ដោយ