ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះដោយសារគាត់រេចង្កូតជ្រុល…ហ៊ឺម..!

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្ត​ស្វាយ​រៀង​​​​​​ ៖ ​រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​ទំនង​អ្នកបើកបរ​ងងុយដេក ​បាន​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ជ្រុល​ទៅ​បុក​ចូល​តូប​អ្នកលក់​គ្រឿង​ទេស​​​តាម​​​ចិញ្ចើម​​ផ្លូវ​បណ្តាល​ឲ្យ​ខូចខាត​យ៉ាងដំណំ​សំណាងល្អ​ម្ចាស់​តូប​រួច​ផុត​ពី​គ្រោះថ្នាក់​ទាំង​បួន​នាក់​ប្តី​ប្រពន្ធ​កូន​ ។ ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាល​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៧ មេសា​ ​​នៅ​លេ​ី​ផ្លូវជាតិ​លេខ​១ ​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៣៨ លេខ​១៣៩​…

ខេត្ត​ស្វាយ​រៀង​​​​​​ ៖ ​រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​ទំនង​អ្នកបើកបរ​ងងុយដេក ​បាន​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ជ្រុល​ទៅ​បុក​ចូល​តូប​អ្នកលក់​គ្រឿង​ទេស​​​តាម​​​ចិញ្ចើម​​ផ្លូវ​បណ្តាល​ឲ្យ​ខូចខាត​យ៉ាងដំណំ​សំណាងល្អ​ម្ចាស់​តូប​រួច​ផុត​ពី​គ្រោះថ្នាក់​ទាំង​បួន​នាក់​ប្តី​ប្រពន្ធ​កូន​ ។ ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាល​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៧ មេសា​ ​​នៅ​លេ​ី​ផ្លូវជាតិ​លេខ​១ ​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៣៨ លេខ​១៣៩​ ចំណុច​ក្នុង​ភូមិ​លៀប​ ឃុំ​កណ្តៀង​រាយ ​ស្រុក​ស្វាយ​ទាប ​។​

បើ​តាម​​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ រថយន្ត​បង្ក​ហេតុ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ពណ៌ស​លាយ​ខៀវ ​ពាក់​ស្លាក​លេខ​ ប​.​មាន​ជ័យ​៣A-០០៣១ ​បើកបរ​ដោយ​ឈ្មោះ ​សរ​ ចាន់​សុភ​័ក្រ្ត​​ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ត្នោត​ជ្រំ​៤​ សង្កាត់​បឹង​ទំពុន ​ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ​ បើកបរ​ពី​លិចទៅ​កេ​ី​ត​ ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ បាន​ងោក​មួយភាំង​ក៏​បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ចូល​តូប​លក់ដូរ​ ​ដែល​សង់​នៅ​មុខ​ផ្ទះ​ធំ​ជាប់​​ចិញ្ចើម​ផ្លូវ​ ប៉ុន្តែ​សំណាងល្អ​ពុំ​មាន​បង្ក​គ្រោះថ្នាក់​ដល់​ម្ចាស់​តូប​នោះ​ទេ​​ ។

ប្រភព​បាន​បន្ត​ទៀត​ថា​ ផ្ទះ​ដែល​រង​គ្រោះ​នោះ​ម្ចាស់​ឈ្មោះ ​ពុត​ បារាំង​ ភេទប្រុស​អាយុ​៣៣​ឆ្នាំ​ រស់នៅ​ភូមិ​លៀប​ ឃុំ​កណ្តៀង​រាយ​ ស្រុក​​​ស្វាយ​ទាប​មាន​ប្រពន្ធ​ឈ្មោះ​ ងួន ​សុខេង អាយុ​២៤​ឆ្នាំ​ មានកូន​២​នាក់​ ម្នាក់​​ឈ្មោះ គី​ម​ លី​ហ្សា​ ភេទ​ស្រី​ អាយុ​២​ឆ្នាំ​ និង​ម្នាក់​​​ឈ្មោះ​ គី​ម​ សំរឹទ្ធ​ ភេទប្រុស​ អាយុ​២ឆ្នាំ ​​កំពុង​ដេក​លង់លក់​នៅ​ក្នុង​បន្ទប់​ជិត​ចំណុច​រថយន្ត​បុក​ចូល​នោះ​ដែរ តែ​សំណាងល្អ​មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​ណា​ម្នាក់​រង​របួស​ទេ​ គ្រាន់តែ​ភ័យ​លស់​ព្រលឹង​​ចុង​សក់​នាំ​គ្នា​ស្ទុះ​ក្រោក​ឡើង​ស្ទុះ​ចេញ​មក​ក្រៅ​​ផ្ទះ​​ទាំង​សើង​​មម៉ើង​ស្រែក​ឆោឡោ​អ្នកស្រុក​រត់​មក​ជួយ​ ។ ​

រីឯ​តូប​លក់ដូរ​ខូចខាត​រោង​សង់​អំពី​ដែក​ប្រក់ស័ង្ក​សី​ទាំងស្រុង មាន​ទំហំ​ទទឹង​៦,៥០​ម៉ែត្រ​គុណ​នឹង​​១១,៦០​ម៉ែត្រ​ និង​សម្ភារ​មួយ​ចំនួន​ទៀត​ដូច​ជា​ ស្រា​បៀរ​ប្រហែល​២០០​កេស​ និង​ភេសជ្ជៈ​ ទឹក​បរិសុទ្ធ​ប្រហែល​៤០០​កេស ​ទូទឹកកក​២​គ្រឿង​ ទូកញ្ចក់​ដូរ​លុយ១​គ្រឿង​ ​អីវ៉ា​ន់​គ្រឿង​ទេស​មួយ​ចំនួន​ប៉ើង​​ខ្ទាត​​ខ្ចាយ​​ពាស​ពេញ​​ដី​ដែល​​ទិញ​​សម្រាប់​​លក់​​ពេល​ចូល​ឆ្នាំ​​ថ្មី​នេះ​ ។

​ក្រោយ​កេ​ី​ត​ហេតុ​អ្នក​បេ​ី​កបរ​រថយន្ត​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ នាំ​​មក​អធិការដ្ឋាន​នគ​របាល​ស្រុក​ស្វាយ​ទាប​ដើម្បី​បំពេញ​សំណុំរឿង​តាម​នីតិវិធី។ រីឯ​រថយន្ត​បង្កហេតុ​សមត្ថកិច្ច​បាន​យក​រថយន្ត​មក​អូស​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​​​នគ​របាល​ស្រុក​ស្វាយ​ទាប​ដើម្បី​ដោះស្រាយ​តាម​ច្បាប់​ ។រាប់​​មិន​អស់​​ទេ​កន្លង​មក​​នេះ​រឿង​ផ្ទះ​ដែល​​សង់​​នៅ​អម​​ចិញ្ចើម​​ផ្លូវ​​ ត្រូវ​រថយន្ត​​បុក​ចូល​​ពេល​យប់​​​ក៏​មាន​ ពេល​​ថ្ងៃ​​ក៏​មាន​ បង្កើត​​បាន​នូវ​មហន្តរាយ​​​គួរ​ឱ្យ​​រន្ធត់​បំផុត​ ។ មាន​​ករណី​​ខ្លះ​​បាត់​បង់​​អាយុ​ជីវិត​​ម្តាស់​ផ្ទះ​​ក៏​មាន​​មិន​តិច​ដែរ​ ៕​

​​

អត្ថបទសរសេរ ដោយ