ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ព្រហ្មទណ្ឌ​បង្ក្រាប​ជំនួស​មន្ត្រី​មូលដ្ឋាន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីតាំង​សង្វៀន​បញ្ជល់មាន់​លួចលាក់​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​កប់​ស្រូវ ក្នុង​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​​បង្ក្រាប ​ដោយ​ឃាត់ខ្លួនអ្នក​ញៀន​ល្បែងភ្នាល់​ចំនួន​២២​នាក់ ចាប់​អា​គក​បាន​១១​ក្បាល…

រាជធានី​ភ្នំពេញ ៖ ទីតាំង​សង្វៀន​បញ្ជល់មាន់​លួចលាក់​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​កប់​ស្រូវ ក្នុង​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​​បង្ក្រាប ​ដោយ​ឃាត់ខ្លួនអ្នក​ញៀន​ល្បែងភ្នាល់​ចំនួន​២២​នាក់ ចាប់​អា​គក​បាន​១១​ក្បាល និង​ម៉ូតូ​២២​គ្រឿង ។ ការ​បង្ក្រាប​ល្បែងស៊ីសង​នេះ​ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ទី​៧ មេ​សា ឆ្នាំ​២០១៩ ដឹក​នាំ​ដោយ​លោក​វរសេនីយ៍ឯក ប៊ុ​ន សត្យា​ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ ។

តាម​ព័ត៌មាន​បានឱ្យ​ដឹង​ថា ទីតាំង​បញ្ជល់មាន់​នោះ​ បាន​បើក​លេង​ជា​យូរ​មក​ហើយ ដោយ​មានការ​ត្រូវរ៉ូវ​គ្នា ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន​ផង​ដែរ គឺ​ឱ្យ​តែ​ពូកែ​សែនព្រេន​អ្នកតា​ម្ចាស់​ស្រុក​មិន​កាច់​ទេ ។ បើ​ហ៊ាន​កាច់ មាន​តែ​អ្នកតា​មក​ពី​ថ្នាក់​វត្ត​ភ្នំ ព្រោះ​ម្ចាស់​សង្វៀន​គិតគូរ​មិន​ដល់ ។ តាម​ព័ត៌មាន​បានឱ្យ​ដឹង​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​ក្រុម​អ្នក​ញៀន​ល្បែង បាន​ជួបជុំ​ប្រមូលផ្តុំ​គ្នា​ភ្នាល់​បញ្ជល់មាន់​ស្រែក​ហោក​ញ្ចៀ​វ​ម៉ា​សេរី ។

ខណៈនោះ​ សមត្ថកិច្ច​ក៏​បាន​ឡោម​ព័ទ្ធ​ដេញចាប់​រត់​ប្រសាច​ និង​ឃាត់ខ្លួន​បាន​២២​នាក់ ព្រមទាំង​ដកហូត​មាន់​១១​ក្បាល​និង​ម៉ូតូ​២២​គ្រឿង ។ ក្រុម​អ្នក​ញៀន​ល្បែង និង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕​

អត្ថបទសរសេរ ដោយ