ការកាត់ដេរនិងទិញសំលៀកបំពាក់ឱ្យស្របតាមពណ៌សំបុរនៃរូបរាងកាយកំពុងពេញនិយមបំផុតសំរាប់មនុស្សក្នុងពេលបច្ចុប្បន្ន។ ខាងក្រោមនេះគឺជាវិធីសាស្ដ្រមួយចំនួនក្នុងការជ្រើសរើសទិញសំលៀកបំពាក់ឱ្យសមស្របទៅតាមពណ៌សំបុររបស់ខ្លួន ។
ស្បែកសស្លេក ៖ ពណ៌ស្បែកដែលសជ្រុលរហូតសង្កេតឃើញមានលក្ខណៈសុខភាពមិនមាំមួន គួរជ្រើសរើសយកពណ៌ចាស់ ឬក្រមៅ ដើម្បីឱ្យស៊ីនឹងពណ៌ស្បែកក្នុងនោះ រួមមាន ពណ៌ក្រហមចាស់ ពណ៌លឿងលាយស្ករ ពណ៌ស្ករក្រមៅ និងពណ៌បៃតងចាស់ ។
ស្បែកសលាយស៊ីជម្ពូ ៖ លោកអ្នកគួរជ្រើសរើសយកពណ៌ខ្ចីស្រទន់ដូចជាពណ៌ផ្ទៃមេឃលាយបៃតង ពណ៌ផ្ទៃមេឃស្រទន់ ពណ៌ស៊ីជម្ពូខ្ចី ពណ៌ទឹកក្រូចជាដើម ព្រោះភាពស្រគត់ស្រគំនៃពណ៌ទាំងនេះនឹងជួយធ្វើឱ្យស្បែកសំបុររបស់អ្នកមានភាពលេចធ្លោ ។
ស្បែកមាន២ពណ៌ឬពណ៌ទឹកឃ្មុំ ៖ ស្ដ្រី ដែលមានពណ៌សំបុរបែបនេះ ប្រៀបដូចជា មនុស្សមានលក្ខណៈសិចស៊ីមានមន្ដស្នេហ៍នៅក្នុងខ្លួន គួរតែជ្រើសរើសយកសំលៀកបំពាក់មានពណ៌ស្រទន់ ជាពិសេសពណ៌ លាយចំរុះផ្សេងៗ ដូចជាពណ៌ក្រហមពណ៌ បៃតងបង្កប់ជាមួយផ្ទៃមេឃ ពណ៌ស៊ីជម្ពូ មានលក្ខណៈដូចទឹកក្រូច និងពណ៌ស៊ីជម្ពូស្រទន់ ។
ស្បែកពណ៌ស្រគាំ ឬខ្មៅសណ្ដែកបាយ ៖ គួរពាក់អាវដែលមានពណ៌កំរិតមធ្យម មិនមែនពណ៌ខ្ចីពេក ឬស្រស់លេចធ្លោខ្លាំង គួរជ្រើសរើសយកពណ៌ក្រមៅ ពណ៌ស្ករចាស់ ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ប្រផេះ បៃតងចាស់ ព្រោះពណ៌ទាំងនេះនឹងជួយឱ្យពណ៌សំបុររបស់អ្នកស៊ីគ្នានឹងសំលៀកបំពាក់ និង មើលទៅមានលក្ខណៈកាន់តែសឡើង ៕
ចែករំលែកព័តមាននេះ