ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មោច​ទីតាំង​ប៉ុស្តិ៍​នគរបាល​ទឹកថ្លា​កំពុង​តាម​លង​…

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីតាំង​នគរបាល​ប៉ុស្តិ៍​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មាន​ទំហំ​២៥​គុណ​៣០ ឬ​៧៥០​ម៉ែត្រការ៉េ តម្លៃ​ទីផ្សារ​បច្ចុប្បន្ន​លើស​ពី​២​ពាន់​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ដែល​ត្រូវ​បាន​ដោះ​ដូរ​ក្រោម​រូបភាព​យក​ឆ្នាំង​មាស​ដូរ​យក​ឆ្នាំងដី​នោះ ពេល​នេះ​បែក​ពាង​ប្រហុក​ហើយ ទោះបី​ខំ​លាក់ ខំ​លាង បិទ​បាំង​យ៉ាងណា​ក៏​ដោយ​។

ចំពោះ​ទីតាំង​ថ្មី​ត្រូវ​បាន​ឈ្មួញ​ដែល​មានសំណាង​ធំ​យក​ទៅ​ដាក់​នៅ​ផ្លូវ​ទល់​មួយ​ជា​ផ្លូវឌឿងហែម ដែល​អ្នក​រស់នៅ​ទីនោះ​និយាយ​ថា មាន​តម្លៃ​ប្រហាក់ប្រហែល​២០​ម៉ឺន​ដុល្លារ ព្រោះ​នៅ​កៀនកោះ​ពិបាក​ស្គាល់ ។

ប្រភព​ព័ត៌មាន​មួយ​ខ្សឹប​ថា កាលពី​ថ្ងៃ​ទី​៦ មេ​សា​នេះ គេ​បាន​ធ្វើការ​ដោះស្រាយ​គោលនយោបាយ​ជា​ដុល្លារ​ជូន​មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​ចំនួន​១៥​នាក់ ។ ខ្លះ​បាន​២​ពាន់​ដុល្លារ ខ្លះ​បាន​១៥០០​ដុល្លារ គិត​ថា ប៉ូលិស​ចាស់​នៅ​យូរ និង​ប៉ូលិស​ថ្មី​ទើប​ចូល ។ ឯ​ប៉ូលិស​ចាស់​ដែល​រឺ​ត្រែ​ត​អត់​បាន​ទេ ទោះបី​ទើប​រឺ​ត្រែ​ត​ថ្ងៃ​ណោះ​ក៏​អត់​បាន​ដែរ ។ ម្ល៉ោះហើយ​ដំណោះស្រាយ​នេះ ចាប់ផ្តើម​ផ្ទុះ​ប្រតិកម្ម​បណ្តើរ​ៗ​ហើយ ម៉េច​ឯង​បាន​… ហើយ​អញ​អត់​បាន? មិន​ព្រម​ទេ វ៉ើ​យ ។

ទោះបី​ខិតខំ​សាកសួរ សុំ​ការ​បំភ្លឺ​ពី​មេ​ៗ​ចាប់ពី​មេ​ប៉ុស្តិ៍ រហូត​ដល់​មេ​អធិការ និង​មេរ​ឯ​ៗ​យ៉ាងណា​ក៏​ដោយ គ្មាន​ការ​បំភ្លឺ​ឡើយ ដែល​មេ​ម្នាក់​ៗ​ឆ្លើយ​ថា អត់​ដឹង​ទេ​… ជា​រឿង​ថ្នាក់លើ ។

មាន​ប៉ូលិស​ម្នាក់​ប្រាប់​ថា ទៅ​សួរ​អង្គការ​លើ​ទៅ ខាងក្រោម​អត់​ដឹង​ទេ ។ មិនដឹង​ថា តើ​ឈ្មួញ​មួយ​ណា​ដែល​ពូកែ​ដោះ​ដូរ​ស្ងប់ស្ងាត់​ម៉ឹង​ៗ ។

ដរាបណា​មាន​ដំណឹង​ប្លែក យើង​នឹង​ផ្សាយ​ជូន​បន្ត​ទៀត​។