ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ​សម្តេច​តេ​ជោ​ដាក់​ឱ្យ​ដំណើរ​ជា​ផ្លូវការ​សារមន្ទីរ​សេដ្ឋកិច្ច និង​រូបិយ​វត្ថុ​«​ព្រះ​ស្រី​ឦសាន​វរ្ម័ន​»

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​៨ មេ​សា​នេះ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ជា​ផ្លូវការ​នូវ​សារមន្ទីរ​សេដ្ឋកិច្ច និង​រូបិយ​វត្ថុ​«​ព្រះ​ស្រី​ឦសាន​វរ្ម័ន​» ដែល​ជា​សារមន្ទីរ​បង្ហាញ​អំពី​សាវតា​សេដ្ឋកិច្ច…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​៨ មេ​សា​នេះ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ជា​ផ្លូវការ​នូវ​សារមន្ទីរ​សេដ្ឋកិច្ច និង​រូបិយ​វត្ថុ​«​ព្រះ​ស្រី​ឦសាន​វរ្ម័ន​» ដែល​ជា​សារមន្ទីរ​បង្ហាញ​អំពី​សាវតា​សេដ្ឋកិច្ច និង​រូបិយ​វត្ថុ​របស់​ខ្មែរ តាំងពី​សម័យកាល​ហ្វូ​ណ​ន ស្ថិតក្នុងសង្កាត់វត្តភ្នំ​ខណ្ឌដូនពេញ ។

ពិធី​នេះ​ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ថ្នាក់ដឹកនាំ​មក​ពី​តាម​បណ្តា​ក្រសួង​ស្ថាប័ន​នានា​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​នៃ​ធានា​គារ​ជាតិ​ព្រមទាំង​ថ្នាក់ដឹកនាំ​មក​ពី​តាម​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ផង​ដែរ ។

សារមន្ទីរ​សេដ្ឋកិច្ច និង​រូបិយ​វត្ថុ​នេះ ជា​សារមន្ទីរ​នាំ​ឱ្យ​ពលរដ្ឋ​ខ្មែរ​បាន​ស្គាល់​ពី​សាវតា​នៃ​ការ​ធ្វើ​សេដ្ឋកិច្ច និង​រូបិយ​វត្ថុ​ដ៏​យូរលង់​របស់​ខ្មែរ ហើយ​អគារ​សារមន្ទីរ​ជា​អគារ​ដែល​ស្ថិត​នៅ​ទីប្រជុំ​នៃ​សំណង់​អគារ​តាម​ស្ថាបត្យកម្ម​ពី​សម័យ​អាណានិគម​បារាំង ដូច​ជា ស្ថានីយ​រថភ្លើង លំនៅ​ឋាន​របស់​រេ​ស៊ី​ដង់​បារាំង អគារ​រតនាគារ​ជាតិ ស្ពាន​នាគ ក៏​ដូច​ជា​អតីត​មន្ទីរពេទ្យ​យោធា​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ