ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេញ​វាយ​គ្នា​តាម​ដងផ្លូវ​ផ្អើល​ដល់​ពលរដ្ឋ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្មេង​ទំនើង​០៤​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​យក​មក​សាកសួរ ក្រោយ​ពី​ដេញ​វាយ​គ្នា​បង្ក​ភាព​អនាធិបតេយ្យ​តាម​ដងផ្លូវ ។ ករណី​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល កាលពី​ម៉ោង​២៣​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៦ មេ​សា ២០១៩…

រាជធានី​ភ្នំពេញ ៖ ក្មេង​ទំនើង​០៤​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​យក​មក​សាកសួរ ក្រោយ​ពី​ដេញ​វាយ​គ្នា​បង្ក​ភាព​អនាធិបតេយ្យ​តាម​ដងផ្លូវ ។ ករណី​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល កាលពី​ម៉ោង​២៣​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៦ មេ​សា ២០១៩ នៅ​ផ្លូវ​ចូល​ទៅ​រោងចក្រ​ដំបូល​ខៀវ ភូមិ​ត្រពាំង​ថ្លឹ​ក សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ក្មេ​ទំនើង​ខាងលើ​ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​ម្ខាង​ៗ​មាន​គ្នា​២​នាក់​ក្នុង​នោះ​មាន​ភាគី​ទី​១
១-​ឈ្មោះ សា​រ៉​ន ការ​ប៉ាន់ អាយុ​២៦​ឆ្នាំ មុខរបរ​ជាងសំណង់ ២- ឈ្មោះ សា​រ៉​ន កា​រ៉ា​ញ់ អាយុ
២២​ឆ្នាំ មុខរបរ​ជាងសំណង់ ទាំង​២​នាក់​ជា​បងប្អូន​បង្កើត​ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​ត្រពាំង​ថ្លឹ​ក​សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ភាគី​ទី​២ មាន​១-​ឈ្មោះ ឃុន ឃាន់ អាយុ​៣៣
ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ត្រពាំង​ថ្លឹ​ក សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ទី​២-​ឈ្មោះ សំ កេស អាយុ​៣៦​ឆ្នាំ មុខរបរ​ជាងកាត់ដេរ ស្នាក់​នៅ​ភូមិ​ត្រពាំង​ថ្លឹ​ក សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ខណៈ​កម្លាំង​ប៉ុស្តិ៍​ធ្វើការ​ល្បាត​ក្នុង​មូលដ្ឋាន​ស្រាប់តែ​មាន​ប្រជាពលរដ្ឋ​រត់​មក​ប្តឹង​ថា នៅ​ចំណុច​ខាងលើ​មាន​ករណី​វាយតប់​គ្នា​ទៅ​វិញ​ទៅ​មក ក្រោយ​ពី​ទទួល​ព័ត៌មាន​សមត្ថកិច្ច​យើង​បាន​ចុះ​ដល់​ចំណុច​កើតហេតុ​នាំ​ខ្លួន​ជនសង្ស័យ​ទាំង​០៤​នាក់​ខាងលើ​យក​មក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​១ និង​បាន​ឃាត់​បន្ត​យក​មក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​អនុវត្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ