ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បច្ចេកវិទ្យា​ជឿនលឿន​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការទប់ស្កាត់​ស្នាដៃ​អ​សីលធម៌​របស់​មហាជន ឬ​សិល្បៈករ​ខ្លះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​លោកស្រី​ភឿ​ង ស​កុ​ណា បញ្ជាក់​ថា​ក្រសួង​មានការ​ពិបាក​ក្នុង​ការ​ទប់ស្កាត់​អំពើ​អ​សីលធម៌​របស់​មហាជន ឬ​សិល្បៈករ​ខ្លះ ដោយសារ​សម័យ​បច្ចេកវិទ្យា​ជឿនលឿន ។ ការ​បញ្ជាក់​របស់​លោកស្រី​រដ្ឋមន្ត្រី​ក្នុង​កិច្ចប្រជុំ​ជាមួយ​គណៈកម្មការ​អប់រំ…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​លោកស្រី​ភឿ​ង ស​កុ​ណា បញ្ជាក់​ថា​ក្រសួង​មានការ​ពិបាក​ក្នុង​ការ​ទប់ស្កាត់​អំពើ​អ​សីលធម៌​របស់​មហាជន ឬ​សិល្បៈករ​ខ្លះ ដោយសារ​សម័យ​បច្ចេកវិទ្យា​ជឿនលឿន ។ ការ​បញ្ជាក់​របស់​លោកស្រី​រដ្ឋមន្ត្រី​ក្នុង​កិច្ចប្រជុំ​ជាមួយ​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ (​គ​៧) នៅ​វិមាន​រដ្ឋសភា កាលពី​ពេល​កន្លង​មកនេះ ។

លោក​ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​បាន​សង្កត់ធ្ងន់​ថា ស្រប​ពេល​ដែល​មានការ​អភិរក្ស​នូវ​អ្វី​ដែល​មាន​ស្រាប់ ការ​អប់រំ​ក៏​ត្រូវ​តែ​ធ្វើ​ឡើង​ផង​ដែរ ។ លោក​បាន​គូសបញ្ជាក់​ថា «​ការ​អប់រំ​ពី​សិល្បៈ​ដល់​សាធារណជន គឺជា​ការ​លើកកម្ពស់​នូវ​ដួង​ព្រលឹង​ស្នេហា​ជាតិ​» ។ លោក​បាន​កត់សម្គាល់​ឃើញ​ពី​វឌ្ឍនភាព​ជា​ច្រើន​នៅ​ក្នុង​វិស័យ​វប្បធម៌ និង​សិល្បៈ ក្រោម​ការ​ដឹកនាំ​របស់​លោកស្រី​រដ្ឋមន្ត្រី​ក្នុង​នោះ​មានការ​អភិរក្ស និង​អភិវឌ្ឍន៍​បេតិកភណ្ឌ​វប្បធម៌ តាម​រយៈ​0​ការ​ចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក ។

ការ​ផ្សព្វផ្សាយ​សកម្មភាព​វប្បធម៌ ឬ​ការ​បំផុស​ស្នាដៃ និង​ការ​ស្រាវជ្រាវ ។ ការ​ចងក្រង​ឯកសារ​សំខាន់​ៗ​អំពី​វប្បធម៌ និង​សិល្ប​សម្រាប់​សាធារណជន និង​អ្នក​ជំនាន់​ក្រោយ​ជាដើម ។ ចំណែក​លោក​ជំទាវ ភឿ​ង ស​កុ​ណា បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា « បញ្ហា​ប្រឈម​មួយ​ចំនួន​របស់​ក្រសួង​ដូច​ជា ក្នុង​ពេល​សម័យ​បច្ចេកវិទ្យា​ជឿនលឿន ពិសេស​បណ្តាញ​សង្គម​សម្បូរ​បែប​នោះ​ក្រសួង​ពិបាក​ទប់ស្កាត់​ការ​ផ្សព្វផ្សាយ​ស្នាដៃ​សិល្បៈ​របស់​មហាជន ឬ​សិល្បៈករ​ខ្លះ​ដែល​មាន​លក្ខណៈ អ​សីលធម៌ ឬ​បាន​ធ្វើ​អោយ​ប៉ះពាល់​ដល់​ប្រពៃណី​វប្បធម៌​ជាតិ​» ។

ប្រធាន​គណៈកម្មការ​អប់រំ​យុវជន​កីឡា​ធម្មការ កិច្ចការ​សាសនា​វប្បធម៌ និង​ទេសចរណ៍​នៃ​រដ្ឋសភា (​គ​៧)​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ​ដែល​ក្រសួង​សម្រេច​បាន និង​បាន​ចាត់​ទុក​កិច្ចប្រជុំ​នា​ឱកាស​នេះ​ជា​វេទិកា​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ក្នុង​ស្មារតី​សហការ​កែ​លំអ និង​ជំរុញ​អនុវត្ត​ការងារ​ក្នុង​វិស័យ​វប្បធម៌ និង​វិចិត្រសិល្បៈ​នៅ​ក្នុង​នីតិកាល​ទី​៦​នេះ​ឲ្យ​ទទួល​បាន លទ្ធផល​ល្អ​ជូន​ដល់​ប្រជាជាតិ ។

សូម​ជម្រាប​ថា ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា​បាន​កត់សម្គាល់​លើ​ចំណុច​ប្រឈម​មួយ​ចំនួន​ដែល​ទាំង​អស់នោះ​ក៏​ទទួល​បានការ​ចាប់អារម្មណ៍​ពីសា​ធារ​ជន​នា​ពេល​កន្លង​មក​រួម​មាន ១-​ការ​ផ្ទេរមរតក​សិល្បៈ​វប្បធម៌​តាម​រយៈ​ការ​លើកទឹកចិត្ត និង​ជំរុញ​កម្មវិធី​អប់រំ​បណ្តុះបណ្តាល​វិស័យ​សិល្បៈ​ដល់​កូន​ខ្មែរ​នៅ​មាន​កម្រិត ដោយសារ​ចំនួន​នៃ​សិស្សានុសិស្ស​ចូល​រៀន​នៅ​មាន​កម្រិត​ទាប បើ​ធៀប​ទៅ​នឹង​វិស័យ​ផ្សេង​ៗ​ដែល​អាច​ឈាន​ទៅ​រក​ការ​ខ្វះ​អ្នក​បន្តវេន​សាបព្រោះ ចំណេះដឹង​ទៅ​កាន់​សិល្បករ សិល្ប​ការិនី​ជំនាន់​ក្រោយ ។
២-​យន្តការ​ផ្សព្វផ្សាយ​ព័ត៌មាន និង​ការ​ឆ្លើយ​តប​ទៅ​សាធារណ​មតិ​ឱ្យទាន់​ពេលវេលា ដើម្បី​បញ្ជៀ​សការ​ភណ្ឌ​ច្រឡំ ឬ​ការ​រិះគន់​ពី​សាធារណៈ​នៅ​មានការ​ខ្វះចន្លោះ​ដែល​ទាម​ទាម​ឲ្យ​មានការ​សិក្សា​បន្ថែម ដើម្បី ដើរ​ទាន់​កា​រវិ​វត្ត​នៃ​បច្ចេកវិទ្យា និង​សង្គម​ដែល​សាធារណជន​មាន​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​បាន​ទូលំទូលាយ ។ ៣-​ស្រប​ពេល​ដែល​ភាព​ជឿនលឿន​នៃ​បច្ចេកវិទ្យា​កំពុង​តែ​បើក​ទូលាយ​ឱ្យ ប្រតិបត្តិការ​សិល្បៈ​មហាជន​អាច​បង្ហាញ​ស្នាដៃ​សិល្បៈ​របស់​ខ្លួន​យន្តការ​នៃ​ការ​គ្រប់គ្រង​របស់ ក្រសួង​ក្នុង​ការ​បង្កើត​ស្នាដៃ​សិល្បៈ​ដែល​អ​សីលធម៌ បន្ទាប​តម្លៃ​នៃ​សិល្បៈ​ខ្មែរ និង​ការ​ផ្សព្វ ផ្សាយ​នានា​តាម​បណ្តាញ​សង្គម នៅ​មិន​ទាន់​ទប់ស្កាត់​បាន​ទាំងស្រុង​នៅឡើយ ។

និង​៤- រីឯ​ការ​អប់រំ​ផ្នត់គំនិត​ស្នេហា​ជាតិ និង​មនសិកា​ស្រឡាញ់​នូវ​វប្បធម៌ សិល្បៈ​ក្នុង​នាម​ជា​កូន​ខ្មែរ​ដែល​ប្រកបដោយ​សីលធម៌ និង​គុណធម៌​ខ្ពស់ ដើម្បី​ទប់ស្កាត់​ការ​បង្ហាញ​ពី​មោទនភាព​ជាតិ​បែប​ជ្រុលនិយម​ក្នុង​ទម្រង់​ណាមួយ​ដែល​អាច​ឈាន​ដល់​ការ​រើសអើង​ជាតិ​សាសន៍​ជាដើម ក៏​មិន​ទាន់​បាន​បណ្តុះបណ្តាល និង​ផ្សព្វផ្សាយ​ឱ្យ​ទូលំទូលាយ​នៅឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ