ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Real Madrid មាន​ផ្លូវ​ក្រោយ ពេល​មិន​បាន Mbappe

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Paying For 90 បានឱ្យ​ដឹង​ថា ក្លិប​អធិរាជ​ស Real Madrid បាន​ត្រៀម​ផ្លូវ​ក្រោយ​សម្រាប់​ទុក​ពេល​មិន​បាន Kylian…

តាម​ប្រភព​ព័ត៌មាន Paying For 90 បានឱ្យ​ដឹង​ថា ក្លិប​អធិរាជ​ស Real Madrid បាន​ត្រៀម​ផ្លូវ​ក្រោយ​សម្រាប់​ទុក​ពេល​មិន​បាន Kylian Mbappe ពី​ក្លិប​អ្នកមាន​បារាំង PSG​។

ដូច​ជា​យើង​បានដឹង​ស្រាប់​មក​ហើយ​តាម​រយៈ​ការ​ចុះ​ផ្សាយ​នា​ពេល​កន្លង​មក នាយក​ក្លិប PSG មិន​ចង់​លក់​កីឡាករ Mbappe ដែល​ជា​ជើង​ខ្លាំង​ប្រចាំ​ក្លិប​របស់​ខ្លួន​ឡើយ​។ Mbappe ត្រូវ​បាន​កំណត់​ថ្លៃ​ដោយ PSG ត្រឹម ៣៥០​លាន​អឺ​រ៉ូ ដែល​វា​ជា​អ​ម្រែ​កមួយ​យ៉ាង​ធ្ងន់ ប្រសិនបើ Real Madrid ហ៊ាន​ទិញ​យក​ទៅ​។

ដោយសារ​តែ​ពិបាក​បែប​នេះ​ហើយ Real Madrid បាន​ត្រៀម​ទុក​ផ្លូវ​ក្រោយ ដើម្បី​ទាក់ទាញ​កីឡាករ​ប្រចាំ​ក្លិប Tottenham Hotspur លោក Harry Kane​។ កីឡាករ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ម្នាក់​នេះ​បាន​លេចមុខ​មាត់​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ ជាមួយនឹង​អាយុ​ត្រឹមតែ​២៥​ឆ្នាំ ដែល​ធ្វើ​ឱ្យ​គ្រប់​គ្នា​គិត​ថា​គេ​អាច​នៅ​លើ​បាន​យូរ​ទៀត​។

ម្ចាស់​ក្លិប Tottenham Hotspur លោក Daniel Levy បាន​កំណត់​ថ្លៃ Kane ត្រឹមតែ ២៥០​លាន​អឺ​រ៉ូ​ប៉ុណ្ណោះ ដែល​មាន​តម្លៃ​ថោក​ជាង Mbappe ឆ្ងាយ​គ្រាន់បើ​។ ដូច្នេះ ការ​ទិញ​យក​កីឡាករ​នេះ​ទៅ​គឺ​អស់​ថោក​ជាង ១៨០​លាន​អឺ​រ៉ូ​ពេល​ដែល​ទិញ Mbappe​។ នេះ​អាច​ជា​ជម្រើស​ដ៏​ល្អ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ