ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​បំបាត់​ភាព​តាន​តឹង​ក្នុង​​អារម្មណ៍​គប្បី​រក​ឱកាស​លម្ហែ​កាយ​ឱ្យ​បាន​ច្រើន​ការ​លើក​ទឹក​ចិត្ត​ដល់​អ្នក​មាន​វិបត្តិ​ក៏​ជា​ជម្រើស​ដ៏​ប្រសើរ​មួយ​សង្គ្រោះ​អារម្មណ៍​ធុញ​ថប់​

10 ឆ្នាំ មុន

លោក​បណ្ឌិត​ យឹម​ សុបុ​ត្រា​ ឯក​ទេស​វិកល​វិទ្យា​នៃ​មន្ទីរ​សម្រាក​ព្យាបាល​ គ្លី​និក​សាន់​រ៉ាយ​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ វិបត្តិ​ផ្លូវ​ចិត្ត​នឹង​ធ្វើ​ឱ្យ​​អ្នក​មាន​អារម្មណ៍​ស្មុគ​ស្មាញ​ គិត​កិច្ច​ការ​អ្វី​មិន​បាន​ប្រសើរ​ ។ គួរ​រក​វិធី​ថែ​ទាំ​សុខ​ភាព​ផ្លូវ​ចិត្ត​​ឱ្យ​បាន​ស្បើយ​ល្ហែ​ល្ហើយ​ចាក​ទុក្ខ​ទាំង​ពួង​ ពោល​គឺ​បញ្ចៀស​រាល់​វិបត្តិ​សព្វ​យ៉ាង​ ។ ខាង​ក្រោម​នេះ​ជា​ប្រការ​ដែល​លោក​អ្នក​គួរ​ និង​មិន​គួរ​ប្រតិ​​បត្តិ​៖

ប្រការ​មិន​គួរ​ធ្វើ​ ៖ គ្រប់​រូប​ភាព​នៃ​បញ្ហា​ផ្លូវ​ចិត្ត​ផ្តើម​ចេញ​ជា​អាការៈ​ឈឺ​ក្បាល​ គេង​មិន​លក់​ដោយ​គិត​ទៅ​លើ​បញ្ហា​ស្មុគ​ស្មាញ​ទាំង​ឡាយ​ ។ ដូច​នេះ​ប្រការ​ដែល​លោក​អ្នក​មិន​គួរ​ប្រព្រឹត្ត​ គឺ​ការ​ប្រើ​ប្រាស់​ថ្នាំ​ងងុយ​គេង​ដោយ​គ្មាន​វេជ្ជ​បញ្ជា​ត្រឹម​ត្រូវ​​អាច​ធ្វើ​ឱ្យ​ញៀន​ក្នុង​ដំណេក​ ប៉ះ​ពាល់​សុខ​ភាព​ ។ ទទួល​ទាន​សុរា​ដើម្បី​ឱ្យ​គេង​លក់​ ប្រើ​ប្រាស់​ថ្នាំ​ញៀន​ ដើម្បី​បំបាត់​អារម្ម​តាន​តឹង​ និង​ការ​ប្រព្រឹត្ត​ល្បែង​ស៊ី​សង​ទាំង​អស់​នេះ​សុទ្ធ​តែ​ជា​ប្រការ​គួរ​ចៀស​វាង​ព្រោះ​ជា​ដើម​ហេតុ​វិវឌ្ឍន៍​ទៅ​រក​វិបត្តិ​ផ្លូវ​ចិត្ត​ ប៉ះ​ពាល់​សុខ​ភាព​ធ្ងន់​ធ្ងរ​ ។

ប្រការ​គួរ​ធ្វើ​៖ លោក​អ្នក​ត្រូវ​រក​ពេល​វេលា​ឱ្យ​បាន​គ្រប់​គ្រាន់​ទោះ​ជា​ស្ថិត​ក្នុង​តួ​នាទី​ណា​ក៏​ដោយ​ ដើម្បី​ផ្តល់​ចំណី​អារម្មណ៍​បើក​ទូលាយ​ទទួល​បរិយា​កាស​ដ៏​ស្រស់​ថ្លា​ ធ្វើ​ឱ្យ​សុខ​ភាព​រឹង​មាំ​ ។

ការ​ដើ​រ​កម្សាន្ត​ជាមួយ​មិត្ត​ភក្តិ​ឬ​ក្រុម​គ្រួសារ​នៅ​តាម​រមណីយ​ដ្ឋាន​ ឬ​​បង្កើត​កម្ម​វិធី​ជប់​លៀង​ក្នុង​ឱកាស​ណា​មួយ​ជួប​មិត្ត​ភក្តិ​ ជជែក​ពិភាក្សា​ឬ​ប្រាប់​ពី​បញ្ហា​លំបាក​ក្នុង​ចិត្ត​បង្ហាញ​ដល់​មិត្ត​ភក្តិ​ដើម្បី​ដោះ​ស្រាយ​ និង​ជួយ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ក៏​ជា​ប្រការ​ដ៏​ប្រសើរ​មួយ​ ។ បើ​សិន​ជា​លោក​អ្នក​មិន​មាន​ពេល​វេលា​ច្រើន​អាច​ជ្រើស​រើស​វិធី​ហាត់​ប្រាណ​ណា​មួយ​ក៏​បាន​ ដើម្បី​សម្រួល​ដល់​សុខ​ភាព​រាង​កាយ​បញ្ចេញ​ជាតិ​ពុល​ពី​ក្នុង​ខ្លួន​ ។ លោក​អ្នក​អាច​ជួយ​លើក​ទឹក​ចិត្ត​ដល់​មិត្ត​ភក្តិ​ឬ​មនុស្ស​ជា​ទី​ស្រលាញ់​របស់​ខ្លួន​ ក៏​ឈ្មោះ​ថា​ រួម​ចំណែក​ជួយ​ស្រោច​ស្រង់​អារម្មណ៍​របស់​មនុស្ស​ម្នាក់​ឱ្យ​ធូរ​ស្រាល​ពី​ភាព​សៅ​ហ្មង​ ។ បើ​សិន​ជា​ការ​ជ្រើស​រើស​វិធី​ដូច​ខាង​លើ​ ហើយ​នៅ​តែ​មិន​មាន​​ប្រសិទ្ធ​ភាព​ ដំណាក់​កាល​ចុង​ក្រោយ​ គឹ​មាន​តែ​សម្រាក​ ​ព្យាបាល​ជាមួយ​​វេជ្ជ​បណ្ឌិត​ជំនាញ​ផ្នែក​សុខ​ភា​ព​ផ្លូវ​ចិត្ត​ ទើប​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​ ៕