ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ​! អាជ្ញាធរ​ខេត្ត​អើយ​… គេ​ចាក់​ដី​រំលោ.ភ​យក ទើប​ស្ទុះ​…

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ពិតជា​មិន​ទាន់​ចប់​នោះ​ទេ ករណី​លោក​ប៉េ​អឹ​មចាក់​ដី​រំលោភ​យក​អូរ​ដែល​ជា​សម្បត្តិ​របស់​រដ្ឋ​មក​ធ្វើ​ជា​កម្មសិទ្ធិ​ខ្លួន ព្រោះ​ពេល​នេះ​ខាង​ជំនាញ​ធនធាន​ទឹកបាន​សុំ​គោលការណ៍​ខេត្ត និង​ធ្វើ​របាយការណ៍ ដើម្បី​ដកហូត​ជា​សម្បត្តិ​រដ្ឋ​វិញ​ហើយ​។ លោក ញ៉ា​ញ់ ជៀប​ហ៑ង…

ខេត្តកំពង់ស្ពឺ ៖ ពិតជា​មិន​ទាន់​ចប់​នោះ​ទេ ករណី​លោក​ប៉េ​អឹ​មចាក់​ដី​រំលោភ​យក​អូរ​ដែល​ជា​សម្បត្តិ​របស់​រដ្ឋ​មក​ធ្វើ​ជា​កម្មសិទ្ធិ​ខ្លួន ព្រោះ​ពេល​នេះ​ខាង​ជំនាញ​ធនធាន​ទឹកបាន​សុំ​គោលការណ៍​ខេត្ត និង​ធ្វើ​របាយការណ៍ ដើម្បី​ដកហូត​ជា​សម្បត្តិ​រដ្ឋ​វិញ​ហើយ​។

លោក ញ៉ា​ញ់ ជៀប​ហ៑ង ប្រធាន​មន្ទីរ​ធនធាន​ទឹកបាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ករណី​លោក​ប៉េ​អឹ​មចាក់​ដី​រំលោភ​យក​អូរ​នេះ លោក​បាន​សុំ​អន្តរាគមន៍​ពី​ខេត្ត​រួច​ហើយ នៅ​ថ្ងៃ​ចន្ទ​នេះ​ខាង​លោក​នឹង​ធ្វើ​លិខិត​ដាក់​ទៅ​ខេត្ត​ហើយ ដោយ​កំណត់​ជា​អាង​ធម្មជាតិ​របស់​រដ្ឋ ហើយ​ធ្វើការ​វាស់វែង​ឡើង​វិញ ដើម្បី​កំណត់​ថា​កន្លែង​ណា​ជា​ដី​របស់​គាត់​កាន់កាប់​ត្រឹមណឹង​ទៅ​។

លោក​ប៉េ​អឹ​ម​នេះ​ត្រូវ​បានដឹង​ថា មាន​ឱ​ពុក​ក្មេក​ជា​មន្ត្រី​នគរបាល​ស្រុក​ភ្នំស្រួច​ទៀត​ផង ដំបូង​លោក​បាន​ឃាត់​ដែរ តែ​នៅ​ពេល​ដែល​ជំនាញ​ចេញ​ផុត ស្រាប់តែ​លោក​ប៉េ​អឹ​ម​នោះ​លួច​ចាក់​ទៀត​។

លោក​ប្រធាន​បន្ត​ថា ទោះបីជា​លោក​ប៉េ​អឹ​ម​លួច​ចាក់​ដី​យ៉ាងណា​ក៏​មិន​អាច​បាន​ប្លង់​ដែរ ករណី​នេះ​លោក​ប្រដូច​ទៅ​នឹង​ករណី​ចាក់​ដី​នៅ​ទំនប់​ចាន់​ថ្នាល​ថា ធ្វើ​យ៉ាងណា​ក៏​មិន​អាច​បាន​ទោះបីជា​សម្របសម្រួល​យ៉ាងណា​ក៏​មិន​បាន​ដែរ ព្រោះ​គាត់​រំលោភ​យក​។

ចំណែក​លោក​ឡុ​ង ប៊ុ​ន​ហៀ​ង មេឃុំ​មហា​សាំង​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា អូរ​ដែល​លោក​ប៉េ​អឹ​មចាក់​ដី​រំលោភ​យក​នេះ គឺជា​កន្លែង​ទឹក​ហូរ​គ្រប់​រដូវ ករណី​ចាក់​ដី​លុប​អូរ​នេះ​ប្រសិនបើ​លោក​ប៉េ​អឹ​ម​ធ្វើ​បាន​សម្រេច គឺ​នៅ​ពេល​ខែវស្សា​មក​ដល់​អាច​ធ្វើ​ឱ្យ​ទឹក​ចាល់​ឡើង​ទៅ​លើ ហើយនឹង​មានការ​ជន់​លិច​ភូមិ​នានា​នៅ​ជិត​នោះ​ជាក់​ជា​មិន​ខាន​។

ព័ត៌មាន​ពិស្តារ​មាន​ផ្សាយ​នៅ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ