ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​បាត់! ទាំងព្រឹក​បន្លំ​ចូលកន្លែង​វី​ង​អស់​រាប់ពាន់​ដុល្លារ​

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ តាម​សេចក្តីរាយការណ៍​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៩​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​មិ​នា ឆ្នាំ២០១៩​ មាន​ករណី​ជនសង្ស័យ​ម្នាក់​បន្លំ​ចូល​លួច​លុយ​កន្លែង​វី​ង អស់​ប្រហែល​៨០០០​ដុល្លារ កាត​គ្រី​រថយន្ត កាត​គ្រី​ម៉ូតូ…

ខេត្តរតនគិរី ៖ តាម​សេចក្តីរាយការណ៍​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៩​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​មិ​នា ឆ្នាំ២០១៩​ មាន​ករណី​ជនសង្ស័យ​ម្នាក់​បន្លំ​ចូល​លួច​លុយ​កន្លែង​វី​ង អស់​ប្រហែល​៨០០០​ដុល្លារ កាត​គ្រី​រថយន្ត កាត​គ្រី​ម៉ូតូ កាត​ទូរស័ព្ទ និង​អត្តសញ្ញាណប័ណ្ណ នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ​តា​អង​តា​តេ ឃុំ​តា​អង ស្រុក​កូន​មុំ ។

ជន​រង​គ្រោះ​ឈ្មោះ យុទ្ធ សុ​វ​ណ្ណា​រី ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មុខរបរ​លក់ដូរ និង​វេរ​លុយ​វី​ង រស់នៅ​កន្លែង​កើតហេតុ​ខាងលើ​ ។

តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព​បាន​បង្ហាញ​ភិនភាគ​ជនសង្ស័យ​ពាក់អាវ​ពណ៌​ខ្មៅ​ដៃខ្លី ស្លៀក​ខោខ្លី ពាក់មួក​ពណ៌​ខ្មៅ ។

បច្ចុប្បន្ន​កម្លាំង​ជំនាញ​ខេត្ត​សហការ​កម្លាំង​អធិការ​ស្រុក​កូន​មុំ​និង​កម្លាំង​ប៉ុស្តិ៍​កំពុងធ្វើការ​ស្រាវជ្រាវ​វែកមុខ​ជនសង្ស័យ​ម្នាក់​ខាងលើ​ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ