ពីទម្ងន់១៦០សល់៨០គីឡូ…​ក្រោយ​​គ្រូ​​ពេទ្យ​ប្រាប់ ​នាងក៏ខ្លាច​


តាមប្រភពពី The Sun បានឱ្យដឹងថា ស្រ្តីអាយុ៣៨ឆ្នាំម្នាក់ដែលធ្លាប់តែមានទម្ងន់ដល់១៨០គីឡូក្រាម បានស្រកទម្ងន់អស់១០០គីឡូក្រាម​ ក្រោយពីគ្រូពេទ្យប្រាប់ថា​ នឹងស្លាប់ដោយសារលើស​គីឡូនៅ២​ឆ្នាំ​ទៀត បើ​មិនឆាប់​សម្រកទម្ងន់ខ្លួនឯងវិញ ។

នាង Emma Turner នាពេលនេះ មានទម្ងន់ត្រឹមតែ៨០គីឡូក្រាមប៉ុណ្ណោះ ដោយសារតែនាង​បាន​ដឹង​ពីគ្រូពេទ្យថា នាងអាចនឹងស្លាប់នៅអាយុ៤០ឆ្នាំ ប្រសិនបើនាងមិនគិតគូរពី​សម្រកទម្ងន់ទេនោះ។ នៅ​ឆ្នាំ​២០១៥ ​ឧសភា នាងក៏បានធ្វើការវះកាត់បង្រួមក្រពះ ដើម្បីកុំឱ្យញ៉ាំច្រើនតទៅទៀត ។ វាពិតជា​មាន​ប្រសិទ្ធភាពណាស់ ដោយសារតែនាងបានស្រកទម្ងន់ជាបន្តបន្ទាប់ រហូតទាល់តែធ្លាក់ស្បែកយារអស់។

នាងក៏ទៅធ្វើការកាត់យកស្បែកចេញនៅមន្ទីរពេទ្យ ដោយយកស្បែកយារចេញអស់ជាង៣គីឡូក្រាម។ គ្រូពេទ្យបានធ្វើការលើកគូថរបស់នាងឡើងមិនឱ្យធ្លាក់យារ និង បានកែទម្រង់សុដន់មិនធ្លាក់ចុះ នៅខែ​មីនា​ឆ្នាំនេះ។

ខណៈនេះ នាងមានជំនឿទុកចិត្តលើខ្លួនឯងឡើងវិញ ​ដោយសារតែនាងមិនចាំបាច់​ត្រូវខ្មាស់គេដោយ​សារតែមាឌធាត់ដល់ជិត២០០គីឡូរបស់នាងកាលពីមុនទេ។ នៅពេលនេះ នាងទទួលទានតែអាហារណា​ដែលមាន​ជាតិស្ករទាប តែមានប្រូតេអុីនខ្ពស់ និងតែងតែដើរហាត់ប្រាណ៤៥នាទី ជារៀងរាល់ថ្ងៃ ដើម្បី​រក្សារាងស្លីមរបស់នាង៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ